bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Kings 6
2 Kings 6
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 7 →
1
គ្រានោះ ពួកហោរា គេជម្រាបដល់អេលីសេថា៖ «សូមមើល ទីកន្លែងដែលយើងខ្ញុំនៅជាមួយលោកនេះ ចង្អៀតដល់យើងខ្ញុំពេកណាស់
2
សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ» លោកឆ្លើយថា៖ «ចូរទៅចុះ»។
3
មានម្នាក់និយាយថា៖ «សូមលោកអញ្ជើញទៅជាមួយយើងខ្ញុំប្របាទផង» លោកតបថា៖ «យើងនឹងទៅដែរ»។
4
ដូច្នេះ លោកក៏ទៅជាមួយ លុះគេបានទៅដល់ទន្លេយ័រដាន់ហើយ នោះក៏កាប់ឈើ
5
តែកាលម្នាក់កំពុងតែកាប់ នោះផ្លែពូថៅបានរបូតធ្លាក់ទៅក្នុងទឹក រួចអ្នកនោះស្រែកឡើងថា៖ «វរហើយ លោកម្ចាស់ខ្ញុំអើយ ពូថៅនេះខ្ញុំបានខ្ចីពីគេទេ»
6
អ្នកសំណព្វរបស់ព្រះសួរថា៖ «តើធ្លាក់ត្រង់ណា?» អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើមួយកំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក។
7
នោះលោកបង្គាប់ថា៖ «ចូរស្រង់យកមក» អ្នកនោះក៏លូកដៃទៅចាប់យកមក។
8
ក្នុងពេលដែលស្តេចស្រុកស៊ីរីកំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។
9
ដូច្នេះ អ្នកសំណព្វរបស់ព្រះចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា៖ «សូមទ្រង់ប្រយ័ត្ន កុំយាងទៅតាមទីមួយនោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ»។
10
ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅកន្លែងដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ឲ្យប្រយ័ត្ននោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ។
11
ឯស្តេចស្រុកស៊ីរីមានព្រះហឫទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា៖ «តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ?»
12
អ្នកជំនិតទ្រង់ម្នាក់ទូលតបថា៖ «បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺអេលីសេ ជាហោរាដែលនៅស្រុកអ៊ីស្រាអែល គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ព្រះអង្គ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល»។
13
រួចទ្រង់បង្គាប់ថា៖ «ចូរទៅសង្កេតមើលកន្លែងណាដែលគាត់នៅ ដើម្បីឲ្យយើងបានចាត់គេឲ្យទៅចាប់មក»។ មានគេទូលទ្រង់ថា៖ «គាត់នៅឯក្រុងដូថាន់»។
14
ដូច្នេះ ទ្រង់ក៏ចាត់ពលសេះ រទេះចម្បាំង និងពួកទ័ពសន្ធឹកឲ្យចេញទៅ គេក៏ទៅឡោមព័ទ្ធទីក្រុងនោះទាំងយប់។
15
ពេលអ្នកបម្រើនៃអ្នកសំណព្វរបស់ព្រះបានក្រោកពីព្រលឹម ចេញទៅក្រៅ ឃើញមានពលទ័ពដែលមានទាំងសេះ និងរទេះចម្បាំងនៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបម្រើជម្រាបលោកថា៖ «វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច?»
16
លោកឆ្លើយតបថា៖ «កុំខ្លាចអី ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។
17
ពេលនោះ អេលីសេក៏អធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកគេបានមើលឃើញ» ព្រះយេហូវ៉ាក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ។
18
កាលពួកស៊ីរី បានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេស្រវាំងទៅ» ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេស្រវាំងតាមពាក្យអេលីសេ
19
ហើយអេលីសេប្រាប់គេថា៖ «មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្សដែលត្រូវរកនោះ» តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
20
ពេលគេបានចូលទៅក្នុងក្រុងសាម៉ារីហើយ នោះអេលីសេអធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើឲ្យភ្នែកមនុស្សទាំងនេះបានភ្លឺឡើង ដើម្បីឲ្យមើលឃើញវិញ» ព្រះយេហូវ៉ាក៏ប្រោសប្រទានឲ្យភ្នែកគេបានភ្លឺឡើងវិញ ឲ្យគេបានមើលឃើញ នោះក៏ឃើញថា គេនៅកណ្ដាលក្រុងសាម៉ារីហើយ។
21
កាលស្តេចអ៊ីស្រាអែលបានឃើញគេ ទ្រង់មានបន្ទូលសួរអេលីសេថា៖ «លោកឪពុកអើយ តើយើងត្រូវប្រហារជីវិតគេ តើត្រូវសម្លាប់គេឬ?»
22
លោកទូលឆ្លើយថា៖ «មិនត្រូវប្រហារគេទេ តើនឹងវាយសម្លាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬ? សូមដាក់នំបុ័ង និងទឹកមក នៅមុខគេឲ្យបរិភោគផង រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេវិញទៅ»។
23
ដូច្នេះ ស្តេចក៏ចាត់ចែងភោជនាហារយ៉ាងច្រើនឲ្យគេ កាលគេបានបរិភោគរួចហើយ ទ្រង់លែងឲ្យទៅវិញ ហើយគេវិលត្រឡប់ទៅឯចៅហ្វាយខ្លួន ឯសាសន៍ស៊ីរីក៏លែងទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែលដោយពួកៗទៀត។
24
ក្រោយនោះមក បេន-ហាដាដ ជាស្តេចស្រុកស៊ីរីប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។
25
ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះ ទាល់តែក្បាលលាមួយលក់ថ្លៃប៉ែតសិបសេកែល ហើយអាចម៍ព្រាបមួយកំប៉ុងលក់ថ្លៃប្រាំសេកែល
26
គ្រានោះ កាលស្តេចអ៊ីស្រាអែលទ្រង់កំពុងតែយាងនៅលើកំផែងក្រុង នោះមានស្ត្រីម្នាក់ស្រែកទូលទ្រង់ថា៖ «បពិត្រព្រះករុណាជាអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង»។
27
ប៉ុន្តែ ទ្រង់មានរាជឱង្ការថា៖ «បើព្រះយេហូវ៉ាមិនជួយអ្នកទេ តើធ្វើដូចម្តេចឲ្យយើងជួយបាន? តើនឹងជួយដោយស្រូវពីទីលាន ឬដោយស្រាទំពាំងបាយជូរពីធុងឃ្នាបឬ?»
28
ស្តេចក៏សួរស្ត្រីនោះថា៖ «តើអ្នកមានរឿងអ្វី?» ស្ត្រីនោះទូលឆ្លើយថា៖ «នាងនេះបាននិយាយមកខ្ញុំម្ចាស់ថា "ចូរឲ្យកូនឯងមកយើងបរិភោគនៅថ្ងៃនេះ ហើយថ្ងៃស្អែក យើងនឹងបរិភោគកូនយើងវិញ"
29
ដូច្នេះ ខ្ញុំម្ចាស់បានស្ងោរកូនខ្ញុំម្ចាស់ រួចយើងខ្ញុំបានបរិភោគទៅ លុះដល់ថ្ងៃក្រោយ ខ្ញុំម្ចាស់បាននិយាយទៅនាងថា "ចូរយកកូនឯងមកយើងបរិភោគទៀត" តែគេបានយកកូនទៅលាក់ទុកវិញ»។
30
កាលស្តេចបានឮពាក្យរបស់ស្ត្រីនោះហើយ ទ្រង់ហែកព្រះពស្ត្រ ហើយកំពុងដែលទ្រង់យាងនៅលើកំផែងហួសទៅ នោះពួកប្រជារាស្ត្រក្រឡេកមើលទៅឃើញថា ទ្រង់ស្លៀកសំពត់ធ្មៃខាងក្នុងជាប់នឹងអង្គទ្រង់
31
ទ្រង់មានរាជឱង្ការថា៖ «បើក្បាលអេលីសេ កូនសាផាត នៅជាប់លើខ្លួនវានៅថ្ងៃនេះ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងនោះវិញ ហើយលើសទៅទៀតផង»។
32
ដូច្នេះ ស្ដេចចាត់មនុស្សម្នាក់ពីចំពោះទ្រង់ទៅរកលោក។ ឯលោកអេលីសេកំពុងអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ តែមុនដែលអ្នកនោះមកដល់ លោកអេលីសេមានប្រសាសន៍ទៅពួកចាស់ទុំថា៖ «តើអ្នកឃើញទេ មានឃាតកចាត់មនុស្សឲ្យមកយកក្បាលខ្ញុំហើយ សូមចាំមើល ពេលអ្នកនោះមកដល់ ត្រូវបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ។ តើមិនឮសូរសម្រិបជើងចៅហ្វាយរបស់គេមកតាមក្រោយទេឬ?»
33
កំពុងដែលលោកមានប្រសាសន៍នឹងអ្នកទាំងនោះ ស្ដេច ក៏ចុះមកដល់ និយាយថា៖ «មើល៍ សេចក្ដីវេទនានេះ មកពីព្រះយេហូវ៉ា តើយើងត្រូវនៅចាំព្រះយេហូវ៉ាធ្វើអីទៀត?»។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25