bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Kings 12
2 Kings 12
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 13 →
1
គឺនៅឆ្នាំទីប្រាំពីរក្នុងរាជ្យយេហ៊ូវ ដែលយ៉ូអាសបានសោយរាជ្យ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានសែសិបឆ្នាំ មាតាព្រះនាមថាស៊ីបយ៉ា ជាអ្នកស្រុកបៀរ-សេបា។
2
រីឯព្រះបាទយ៉ូអាសប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលាដែលសង្ឃយេហូយ៉ាដាបានបង្ហាត់បង្រៀនទ្រង់។
3
ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ហើយពួកបណ្ដាជន គេនៅតែថ្វាយយញ្ញបូជា ព្រមទាំងដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ។
4
ព្រះបាទយ៉ូអាសមានព្រះបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ជាតម្លៃនៃតង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាតង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា
5
នោះពួកសង្ឃត្រូវទទួលប្រាក់នោះ គឺគ្រប់គ្នាត្រូវទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ
6
ប៉ុន្តែ ដល់ឆ្នាំទី២៣ ក្នុងរាជ្យព្រះបាទយ៉ូអាស នោះពួកសង្ឃមិនទាន់បានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារនៅឡើយ
7
ដូច្នេះ ព្រះបាទយ៉ូអាសបានហៅសង្ឃយេហូយ៉ាដា និងពួកសង្ឃឯទៀតមកសួរថា៖ «ហេតុអ្វីបានជាលោកមិនបានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដូច្នេះ ឥឡូវនេះ មិនត្រូវយកប្រាក់ពីពួកអ្នកដែលស្គាល់ទៀតឡើយ គឺត្រូវប្រគល់ប្រាក់នោះសម្រាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារវិញ»។
8
ពួកសង្ឃក៏យល់ព្រមថា មិនត្រូវទទួលប្រាក់ពីពួកបណ្ដាជនទៀត ក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរ។
9
ឯសង្ឃយេហូយ៉ាដា លោកយកហិបមួយមកចោះប្រហោងត្រង់គ្រប រួចដាក់ហិបនៅខាងស្ដាំអាសនា តាមផ្លូវចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទៅដាក់ក្នុងហិបនោះ
10
រួចមកកាលឃើញថា មានប្រាក់ច្រើននៅក្នុងហិបហើយ នោះស្មៀនហ្លួង និងសម្ដេចសង្ឃ ក៏ឡើងទៅរាប់ប្រាក់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយច្រកក្នុងបាវទុក
11
ឯប្រាក់ដែលបានថ្លឹងប្រគល់មកក្នុងអំណាចសម្ដេចសង្ឃ នោះលោកក៏ចំណាយដល់ពួកជាងដែលធ្វើការ គឺជាពួកអ្នកដែលត្រួតត្រាការ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយអ្នកទាំងនោះក៏ចេញឲ្យដល់ពួកជាងឈើ និងពួកជាងផ្សេងៗ ដែលជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ា
12
ហើយដល់ពួកជាងរៀបថ្ម និងពួកជាងដាប់ថ្ម ហើយសម្រាប់ទិញឈើ និងថ្មដាប់ស្រាប់ សម្រាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏សម្រាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង
13
ប៉ុន្តែ មិនបានយកប្រាក់ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទៅធ្វើជាគ្រឿងមាស គ្រឿងប្រាក់ ដូចជាពែង គ្របប្រឆេះ ចានក្លាំ ឬត្រែឡើយ
14
ដ្បិតគេបានឲ្យដល់ពួកជាងដែលធ្វើការវិញ សម្រាប់នឹងប្រើការជួសជុលព្រះវិហារព្រះយេហូវ៉ា
15
មួយទៀត គេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យសម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
16
ឯប្រាក់ជាតម្លៃនៃតង្វាយដោយព្រោះការរំលង និងប្រាក់ជាតម្លៃនៃតង្វាយលោះបាប នោះមិនបានយកទៅទុកក្នុងវិហារព្រះយេហូវ៉ាទេ ប្រាក់នោះទុកជាចំណែកដល់ពួកសង្ឃវិញ។
17
នៅគ្រានោះ ហាសែលជាស្ដេចស្រុកស៊ីរី ក៏ឡើងទៅច្បាំងនឹងក្រុងកាថ ហើយចាប់យកបាន រួចហាសែលតម្រង់ព្រះភក្ត្រឆ្ពោះទៅក្រុងយេរូសាឡិមទៀត។
18
នោះព្រះបាទយ៉ូអាសជាស្ដេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្ដេចយូដា គឺយេហូសាផាត យេហូរ៉ាម និងអ័ហាស៊ីយ៉ាជាបុព្វបុរសរបស់ទ្រង់បានថ្វាយ និងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ដែលនៅក្នុងឃ្លាំងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្ដេចផង ផ្ញើទៅថ្វាយហាសែលជាស្ដេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
19
ឯកិច្ចការផ្សេងទៀត ដែលព្រះបាទយ៉ូអាសបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្ដេចយូដាហើយ។
20
ពួកអ្នកបម្រើរបស់ព្រះបាទយ៉ូអាសក៏លើកគ្នាក្បត់ទ្រង់ ហើយប្រហារសម្លាប់នៅត្រង់ប៉មមីឡូរ តាមផ្លូវដែលចុះទៅឯតំបន់ស៊ីឡា
21
គឺយ៉ូសាការ ជាកូនស៊ីមាត និងយ៉ូសាបាឌ ជាកូនសូមើរ ជាអ្នកបម្រើដែលវាយទ្រង់ ហើយទ្រង់ក៏សុគតទៅ។ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយបុព្វបុរសរបស់ទ្រង់ ហើយអ័ម៉ាស៊ីយ៉ា ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25