bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Kings 23
2 Kings 23
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 24 →
1
ស្តេចបានចាត់គេឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមមកប្រជុំគ្នា។
2
រួចស្តេចយាងឡើងទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន ពួកសង្ឃ ពួកហោរា និងប្រជាជនទាំងអស់ ទាំងតូច ទាំងធំផង ទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូលនៅក្នុងគម្ពីរ ជាសេចក្ដីសញ្ញាដែលបានឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ឲ្យគេស្តាប់។
3
ស្ដេចឈរនៅលើវេទិកា ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមបទក្រឹត្យក្រម បទបញ្ជា និងបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីសម្រេចតាមអស់ទាំងពាក្យនៃសញ្ញាដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្ដាជនទាំងឡាយក៏យល់ព្រមតាមដែរ។
4
ស្ដេចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកប្រដាប់ប្រដាទាំងអស់ ដែលបានធ្វើសម្រាប់ព្រះបាល សម្រាប់រូបព្រះ និងសម្រាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះយេហូវ៉ា រួចទ្រង់ដុតចោលទាំងអស់នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅក្រុងបេត-អែល។
5
ទ្រង់បំបាត់ពួកសង្ឃរបស់រូបព្រះ ដែលពួកស្តេចយូដាបានតាំងឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មាន។
6
ទ្រង់ក៏យករូបព្រះចេញពីព្រះវិហាររបស់ព្រះយេហូវ៉ាទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡិម ដុតនៅទីនោះ រួចវាយកម្ទេចជាធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក ។
7
ទ្រង់បានបំផ្លាញកន្លែងរបស់ពួករួមសង្វាស់ភេទដូចគ្នា ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ជាកន្លែងដែលពួកស្រីៗត្បាញពិតាន សម្រាប់រូបព្រះអាសេរ៉ាដែរ។
8
ទ្រង់នាំពួកសង្ឃចេញពីទីក្រុងស្រុកយូដាទាំងអស់ ទៅធ្វើបង្អាប់ដល់អស់ទាំងទីខ្ពស់ ដែលពួកសង្ឃបានដុតកំញាន ចាប់ពីក្រុងកេបារហូតដល់បៀរ-សេបា។ ទ្រង់ក៏បំផ្លាញទីខ្ពស់នៃទ្វារក្រុង ដែលនៅខាងឆ្វេងដៃនៃខ្លោងទ្វាររបស់យ៉ូស្វេ ជាចៅហ្វាយក្រុង។
9
ឯពួកសង្ឃនៃទីខ្ពស់ទាំងនោះ គេមិនបានឡើងទៅដល់អាសនាព្រះយេហូវ៉ានៅក្រុងយេរូសាឡិមទេ តែគេបរិភោគនំបុ័ងឥតដំបែនៅជាមួយពួកបងប្អូនគេដែរ។
10
ទ្រង់ក៏ធ្វើបង្អាប់ដល់តំបន់តូផែត ដែលនៅក្នុងច្រកភ្នំរបស់ពួកកូនចៅហ៊ីនណម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រីឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ។
11
ទ្រង់បំបាត់សេះទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានថ្វាយដល់ព្រះអាទិត្យដែលនៅមាត់ទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា ក្បែរបន្ទប់របស់នេថាន-មេលេក ជាមេដែលនៅតំបន់ក្រៅ ហើយក៏ដុតរថនៃព្រះអាទិត្យចោល។
12
ឯអាសនាដែលពួកស្តេចយូដាបានធ្វើនៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស និងអាសនាដែលម៉ាណាសេបានធ្វើនៅក្នុងទីលានទាំងពីររបស់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់ចេញពីនោះ បោះកម្ទេចចោលទៅក្នុងជ្រោះកេដ្រុនទៅ។
13
ស្ដេចបានបំផ្លាញទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោចិ៍ ដែលព្រះបាទសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន និងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយតង្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្ដេចក៏ធ្វើបង្អាប់ទាំងអស់ដែរ។
14
ទ្រង់ក៏វាយបំបាក់ស្តូបទាំងអស់ ដែលសម្រាប់គោរព ហើយរំលំបង្គោលសក្ការៈ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។
15
អាសនាដែលនៅត្រង់ក្រុងបេត-អែល និងទីខ្ពស់ ដែលយេរ៉ូបោមកូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាប បានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនា និងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកម្ទេចចោលជាធូលី ហើយដុតបង្គោលសក្ការៈ ដែរ។
16
ព្រះបាទយ៉ូសៀសបែរទតទៅឃើញផ្នូរខ្មោចនៅភ្នំ រួចទ្រង់ចាត់គេឲ្យទៅយកឆ្អឹងពីផ្នូរទាំងនោះ មកដុតលើអាសនា ធ្វើបង្អាប់ដល់អាសនានោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលអ្នកសំណព្វរបស់ព្រះបានប្រកាសទុក គឺជាអ្នកដែលបានថ្លែងទំនាយប្រាប់ពីការទាំងនោះ។
17
បន្ទាប់មក ទ្រង់មានរាជឱង្ការសួរថា៖ «តើផ្នូរអ្វីដែលយើងឃើញនោះ?» ពួកអ្នកក្រុងនោះទូលឆ្លើយថា៖ «គឺជាផ្នូរអ្នកសំណព្វរបស់ព្រះ ដែលមកពីស្រុកយូដា ហើយបានថ្លែងទំនាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសម្រេចដល់អាសនាបេត-អែលនេះ»។
18
ទ្រង់មានរាជឱង្ការថា៖ «ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ» ដូច្នេះ គេក៏ទុកឆ្អឹងគាត់ ព្រមទាំងឆ្អឹងរបស់ហោរាដែលមកពីសាម៉ារីនោះដែរ។
19
ម្យ៉ាងទៀត ព្រះបាទយ៉ូសៀសបានលុបបំបាត់អស់ទាំងទីសក្ការៈតាមទីខ្ពស់ៗ ក្នុងទីក្រុងនៃស្រុកសាម៉ារីទាំងប៉ុន្មាន ដែលពួកស្តេចអ៊ីស្រាអែលបានធ្វើ ដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ទ្រង់បានធ្វើដល់ទីទាំងនោះ ដូចដែលទ្រង់បានធ្វើនៅត្រង់បេត-អែលដែរ។
20
ទ្រង់សម្លាប់ពួកសង្ឃទាំងអស់នៃទីខ្ពស់ដែលនៅក្នុងស្រុកនោះ នៅលើអាសនា ព្រមទាំងដុតឆ្អឹងខ្មោចនៅលើអាសនានោះផង រួចទ្រង់វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
21
ស្ដេចបង្គាប់ដល់បណ្ដាជនទាំងឡាយថា៖ «ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដូចបានចែងទុកមកក្នុងគម្ពីរនៃសេចក្ដីសញ្ញានេះ»។
22
ដ្បិតគេមិនដែលបានប្រារព្ធពិធីបុណ្យរំលងបែបនេះ តាំងពីគ្រាពួកចៅហ្វាយដែលគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចយូដាទាំងប៉ុន្មានរហូតមក
23
គឺនៅឆ្នាំទីដប់ប្រាំបីនៃរាជ្យព្រះបាទយ៉ូសៀស ដែលគេធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម។
24
មួយទៀត ព្រះបាទយ៉ូសៀសបានបំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងថេរ៉ាភីម និងរូបព្រះទាំងប៉ុន្មាន និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ ដើម្បីឲ្យបានសម្រេចតាមពាក្យនៃក្រឹត្យវិន័យដែលកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
25
កាលពីមុន មិនដែលមានស្តេចណាដូចទ្រង់ ដែលបានត្រឡប់មករកព្រះយេហូវ៉ាអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយក្រោយមកទៀត ក៏មិនដែលមានដែរ។
26
ប៉ុន្តែ ព្រះយេហូវ៉ានៅតែមិនបានដកសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គ ដែលឆួលឡើងទាស់នឹងពួកយូដា ដោយព្រោះអស់ទាំងសេចក្ដីចាក់រុក ដែលម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះអង្គនោះឡើយ។
27
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងដកពួកយូដាពីមុខយើងចេញ ដូចជាយើងបានដកពួកអ៊ីស្រាអែលចេញដែរ ហើយយើងនឹងបោះបង់ក្រុងយេរូសាឡិមនេះ ដែលយើងបានរើស និងព្រះវិហារដែលយើងបានថា ឈ្មោះយើងនឹងនៅទីនេះ»។
28
រាជកិច្ចផ្សេងៗរបស់ព្រះបាទយ៉ូសៀស និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដា។
29
នៅក្នុងរាជ្យរបស់ទ្រង់ ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ បានឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសបានចេញទៅស្ទាក់ផ្លូវ តែពេលផារ៉ោន-នេកោបានឃើញ ក៏បានធ្វើគុតទ្រង់នៅត្រង់មេគីដោ។
30
ពួកអ្នកបម្រើរបស់ទ្រង់ បានដឹកសពទ្រង់លើរទេះពីមេគីដោ ទៅដល់ក្រុងយេរូសាឡិមវិញ បញ្ចុះនៅក្នុងផ្នូររបស់ទ្រង់ផ្ទាល់។ រួចពួកអ្នកស្រុកបានលើកយ៉ូអាហាស ជាបុត្រារបស់ព្រះបាទយ៉ូសៀស ចាក់ប្រេងតាំងឡើងជាស្តេចជំនួសបិតា។
31
កាលព្រះបាទយ៉ូអាហាសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃបីឆ្នាំហើយ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានបីខែ។ មាតាព្រះនាមថា ហាមូថាល បុត្រីយេរេមី ជាអ្នកស្រុកលិបណា។
32
ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលបុព្វបុរសរបស់ទ្រង់បានប្រព្រឹត្តដែរ។
33
ផារ៉ោន-នេកោបានចាប់ចងព្រះបាទយ៉ូសៀស នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមទៀត គឺតម្រូវឲ្យស្រុកនោះបង់សួយសារអាករជាប្រាក់មួយរយហាប និងមាសមួយហាប។
34
រួចផារ៉ោន-នេកោបានលើកអេលាគីម ជាបុត្រព្រះបាទយ៉ូសៀស តាំងឡើងជាស្តេចជំនួសព្រះបាទយ៉ូសៀស ជាបិតា ហើយផ្លាស់ព្រះនាមទ្រង់ទៅជាយេហូយ៉ាគីមវិញ ទ្រង់ក៏នាំយ៉ូអាហាសទៅនៅស្រុកអេស៊ីព្ទ ហើយយ៉ូអាហាសសុគតនៅស្រុកនោះ ។
35
ព្រះបាទយេហូយ៉ាគីមបានថ្វាយប្រាក់ និងមាសដល់ផារ៉ោន តែទ្រង់ទារពន្ធអាករពីពួកអ្នកស្រុក ដើម្បីឲ្យបានប្រាក់នោះថ្វាយតាមបង្គាប់ផារ៉ោន ទ្រង់បានទារមាសប្រាក់ពីពួកអ្នកស្រុកគ្រប់គ្នាតាមពន្ធរៀងខ្លួន ដើម្បីនឹងថ្វាយដល់ផារ៉ោន-នេកោ។
36
ពេលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ មាតារបស់ទ្រង់ព្រះនាមថា សេប៊ូដា បុត្រីពេដាយ៉ា អ្នកស្រុករូម៉ា។
37
ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលបុព្វបុរសរបស់ទ្រង់បានប្រព្រឹត្តដែរ។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25