bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Kings 8
2 Kings 8
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 9 →
1
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា៖ «ចូរអ្នក និងគ្រួសាររបស់អ្នកទាំងប៉ុន្មាន រៀបចំចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់ប្រាំពីរឆ្នាំ»។
2
ដូច្នេះ ស្ត្រីនោះក៏រៀបចំធ្វើតាមពាក្យអ្នកសំណព្វរបស់ព្រះ នាងនាំគ្រួសាររបស់នាងទៅនៅឯស្រុកភីលីស្ទីនអស់ប្រាំពីរឆ្នាំ។
3
ពេលគ្រប់ប្រាំពីរឆ្នាំហើយ នាងបានត្រឡប់ពីស្រុកភីលីស្ទីនមកវិញ ក៏ទៅគាល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ។
4
ពេលនោះ ស្តេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើអ្នកសំណព្វរបស់ព្រះថា៖ «ចូរប្រាប់យើងពីការធំៗទាំងប៉ុន្មានដែលអេលីសេបានធ្វើ»។
5
នៅពេលគាត់កំពុងតែថ្លែងទូលស្តេចពីរឿងដែលលោកបានធ្វើឲ្យកូនដែលស្លាប់បានរស់ឡើងវិញ នោះស្ត្រីដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញក៏ចូលមកគាល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ។ កេហាស៊ីក៏ទូលថា៖ «បពិត្រព្រះករុណាជាម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះហើយ គឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ»។
6
ពេលស្តេចសួរស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្ដេចតម្រូវពួករាជការម្នាក់ឲ្យជួយនាង ដោយបង្គាប់ថា៖ «ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចម្ការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះ»។
7
លោកអេលីសេបានទៅដល់ក្រុងដាម៉ាស នៅគ្រានោះ បេន-ហាដាដជាស្តេចស្រុកស៊ីរី ទ្រង់ប្រឈួន មានគេទូលទ្រង់ថា៖ «អ្នកសំណព្វរបស់ព្រះបានមកទីនេះហើយ»
8
ដូច្នេះ ស្ដេចបង្គាប់ដល់ហាសែលថា៖ «សូមយកជំនូនខ្លះ ចេញទៅជួបអ្នកសំណព្វរបស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ាតាមរយៈលោកថា "តើយើងនឹងបានជាពីជំងឺនេះឬទេ?"»។
9
ដូច្នេះ ហាសែលក៏យកជំនូនដែលល្អនៅក្រុងដាម៉ាសគ្រប់មុខ ល្មមផ្ទុកលើសត្វអូដ្ឋសែសិប ចេញទៅជួបនឹងលោក ក៏ទៅឈរនៅមុខលោកជម្រាបថា៖ «ព្រះបាទបេន-ហាដាដ ជាកូនលោក ដែលជាស្តេចស្រុកស៊ីរី ទ្រង់បានចាត់ខ្ញុំឲ្យមកសួរលោកថា "តើទ្រង់នឹងបានជាពីជំងឺនោះឬទេ?"»
10
អេលីសេឆ្លើយថា៖ «ចូរទៅទូលទ្រង់វិញថា "នឹងបានជាយ៉ាងពិតប្រាកដ" ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា ទ្រង់ត្រូវសុគតជាក់ជាមិនខាន»។
11
អ្នកសំណព្វរបស់ព្រះក៏សម្លឹងមើលមុខហាសែល ទាល់តែគាត់ខ្មាស ហើយអ្នកសំណព្វរបស់ព្រះក៏យំ។
12
ហាសែលសួរលោកថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំដូច្នេះ?» លោកឆ្លើយថា៖ «ព្រោះខ្ញុំដឹងពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនឹងធ្វើដល់ពួកកូនចៅអ៊ីស្រាអែល គឺអ្នកនឹងដុតទីមាំមួនរបស់គេចោល សម្លាប់ពួកកំលោះៗរបស់គេដោយដាវ អ្នកនឹងបោកសម្លាប់កូនតូចៗរបស់គេ ហើយអ្នកនឹងវះពោះពួកស្រីៗមានទម្ងន់»។
13
ហាសែលឆ្លើយតបថា៖ «ខ្ញុំប្របាទនេះចាត់ទុកដូចជាឆ្កែមួយក្បាល តើអាចនឹងធ្វើការយ៉ាងធំនេះម្ដេចបាន?» តែអេលីសេឆ្លើយថា៖ «ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី»។
14
លោកក៏ចេញពីអេលីសេ ត្រឡប់ទៅជួបព្រះបាទបេន-ហាដាដ ជាចៅហ្វាយវិញ។ ស្ដេចសួរគាត់ថា៖ «តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច?» រួចលោកទូលទ្រង់ថា៖ «លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាយ៉ាងពិតប្រាកដ»។
15
ដល់ថ្ងៃស្អែកឡើង ហាសែលបានយកផួយមួយជ្រលក់ទឹក ទៅខ្ទប់ព្រះភក្ត្រស្តេចឲ្យទ្រង់សុគតទៅ រួចហាសែលបានឡើងសោយរាជ្យជំនួសទ្រង់។
16
នៅឆ្នាំទីប្រាំ ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយេហូសាផាតសោយរាជ្យលើស្រុកយូដា នោះស្ដេចយេហូរ៉ាម ជាបុត្រយេហូសាផាត ក៏ឡើងសោយរាជ្យ។
17
ពេលព្រះអង្គឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសាមសិបពីរឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានប្រាំបីឆ្នាំ។
18
ទ្រង់បានដើរតាមផ្លូវនៃពួកស្តេចអ៊ីស្រាអែល ដូចជាជំនួរវង្សព្រះបាទអ័ហាប់ដែរ ព្រោះទ្រង់បានយកបុត្រីរបស់ព្រះបាទអ័ហាប់ធ្វើជាភរិយា ក៏ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា
19
ប៉ុន្តែ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀងមួយភ្លឺ សម្រាប់ពួកជំនួរវង្សរបស់ព្រះអង្គតទៅ។
20
នៅក្នុងរាជ្យស្ដេចយេហូរ៉ាម សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីកណ្ដាប់ដៃសាសន៍យូដា ហើយក៏តាំងស្តេចមួយអង្គឲ្យសោយរាជ្យលើពួកគេ។
21
គ្រានោះ ព្រះបាទយ៉ូរ៉ាមយាងទៅក្រុងសាអ៊ារ នាំទាំងរទេះចម្បាំងទាំងអស់ទៅជាមួយផង ក៏លើកគ្នាទៅវាយពួកអេដុមទាំងយប់ ដែលឡោមព័ទ្ធទ្រង់ ព្រមទាំងពួកមេទ័ពរបស់រទេះចម្បាំង ហើយបណ្ដាទ័ពទាំងឡាយ ក៏រត់ទៅឯទីលំនៅរបស់គេវិញ។
22
ប៉ុន្តែ សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីអំណាចពួកយូដា ដរាបដល់សព្វថ្ងៃនេះ។ នៅគ្រានោះ ក្រុងលិបណាក៏បះបោរដែរ។
23
ឯកិច្ចការផ្សេងទៀត ដែលព្រះបាទយ៉ូរ៉ាមបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។
24
ដូច្នេះ ព្រះបាទយ៉ូរ៉ាមក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយបុព្វបុរសរបស់ទ្រង់ទៅ រួចអ័ហាស៊ីយ៉ា ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
25
នៅឆ្នាំទីដប់ពីរ ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ស្តេចអ៊ីស្រាអែល ព្រះបាទអ័ហាស៊ីយ៉ាជាបុត្រព្រះបាទយ៉ូរ៉ាមស្តេចយូដា ក៏ឡើងសោយរាជ្យ។
26
កាលព្រះបាទអ័ហាស៊ីយ៉ាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃពីរឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានមួយឆ្នាំ មាតាទ្រង់ព្រះនាម អ័ថាលា ជាបុត្រីអំរី ដែលបានធ្វើជាស្តេចអ៊ីស្រាអែល។
27
ទ្រង់បានដើរតាមផ្លូវនៃជំនួរវង្សរបស់ព្រះបាទអ័ហាប់ ក៏ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាជំនួរវង្សព្រះបាទអ័ហាប់ដែរ ដ្បិតទ្រង់បានចងព័ន្ធនឹងជំនួរវង្សព្រះបាទអ័ហាប់។
28
ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយេហូរ៉ាមមានរបួស។
29
រួចព្រះបាទយ៉ូរ៉ាមត្រឡប់ទៅក្រុងយេសរាល ដើម្បីព្យាបាលរបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី។ ឯព្រះបាទអ័ហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅក្រុងយេសរាល ដើម្បីសួរសុខទុក្ខយេហូរ៉ាម ជាបុត្រព្រះបាទអ័ហាប់ ព្រោះទ្រង់ប្រឈួន។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25