bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Matthew 11
Matthew 11
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 12 →
1
កាលព្រះយេស៊ូវបានណែនាំសិស្សទាំងដប់ពីរចប់ហើយ ទ្រង់ក៏យាងចេញពីទីនោះ ទៅបង្រៀន និងប្រកាសប្រាប់ប្រជាជននៅតាមក្រុងនានារបស់គេ។
2
ពេលលោកយ៉ូហាននៅក្នុងគុកបានឮពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្ទបានធ្វើ លោកក៏ចាត់សិស្សរបស់លោកឲ្យទៅទូលសួរព្រះអង្គថា៖
3
«តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?»
4
ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីអ្វីដែលអ្នកស្តាប់ឮ និងមើលឃើញចុះ
5
មនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។
6
មានពរហើយ អ្នកណាដែលមិនរវាតចិត្តនឹងខ្ញុំ»។
7
ពេលពួកសិស្សទាំងនោះចេញផុតទៅ ព្រះយេស៊ូវក៏ចាប់ផ្តើមមានព្រះបន្ទូលទៅកាន់មហាជន អំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាបានចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬ?
8
តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលមនុស្សស្លៀកពាក់រុងរឿងឬ? មើល៍! អស់អ្នកដែលស្លៀកពាក់រុងរឿងគេនៅក្នុងដំណាក់ស្តេចទេ។
9
ដូច្នេះ តើអ្នករាល់គ្នាបានទៅមើលអ្វី? ទៅមើលហោរាឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកលើសជាងហោរាទៅទៀត។
10
លោកនេះហើយដែលមានសេចក្តីចែងទុកពីលោកថា "មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក អ្នកនោះនឹងទៅមុនអ្នក ដើម្បីរៀបចំផ្លូវរបស់អ្នក" ។
11
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអស់អ្នកដែលកើតពីស្ត្រី គ្មានអ្នកណាធំជាងលោកយ៉ូហាន-បាទីស្ទឡើយ ប៉ុន្តែ អ្នកដែលតូចជាងគេក្នុងព្រះរាជ្យនៃស្ថានសួគ៌ អ្នកនោះធំជាងលោកទៅទៀត។
12
តាំងពីគ្រារបស់លោកយ៉ូហាន-បាទីស្ទ រហូតមកទល់ពេលនេះ ព្រះរាជ្យនៃស្ថានសួគ៌បានទទួលរងអំពើឃោរឃៅ ហើយមនុស្សឃោរឃៅចាប់យកបានព្រះរាជ្យនៃស្ថានសួគ៌ដោយកម្លាំង
13
ដ្បិតអស់ទាំងគម្ពីរហោរា និងគម្ពីរក្រឹត្យវិន័យសុទ្ធតែបានថ្លែងទុក រហូតមកដល់គ្រារបស់លោកយ៉ូហាន
14
ហើយបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ នោះគឺលោកយ៉ូហានហ្នឹងហើយ ជាអេលីយ៉ាដែលត្រូវមក។
15
អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!
16
ប៉ុន្តែ តើឲ្យខ្ញុំប្រៀបធៀបមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាកូនក្មេងអង្គុយនៅតាមទីផ្សារ ហើយស្រែកដាក់គ្នាថា
17
"យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនព្រមរាំទេ យើងបានទ្រហោយំ ក៏ឯងមិនបានកាន់ទុក្ខដែរ"។
18
ដ្បិតលោកយ៉ូហាន-បាទីស្ទបានមក មិនបរិភោគ ក៏មិនផឹក តែគេថា "លោកមានអារក្សចូល"
19
ឯកូនមនុស្ស បានមកទាំងបរិភោគ ទាំងផឹក តែគេថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប!" ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលខ្លួនបង្កើត»។
20
បន្ទាប់មក ព្រះអង្គក៏ចាប់ផ្តើមបន្ទោសក្រុងនានា ដែលព្រះអង្គបានធ្វើការអស្ចារ្យជាច្រើន ដោយព្រោះគេមិនបានប្រែចិត្ត។
21
«វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។
22
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងងាយទ្រាំជាជាងឯងរាល់គ្នាវិញ។
23
រីឯឯង ក្រុងកាពើណិមអើយ! តើឯងចង់លើកតម្កើងខ្លួនដល់ស្ថានសួគ៌ឬ? ឯងនឹងត្រូវទាញទម្លាក់ដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងសូដុមវិញ ម៉្លេះសមក្រុងនោះនឹងបានគង់វង្សរហូតដល់ថ្ងៃនេះមិនខាន។
24
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមនឹងងាយទ្រាំជាជាងឯងវិញ»។
25
នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះពីពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹង តែបានសម្តែងសេចក្ដីទាំងនោះឲ្យពួកកូនក្មេងយល់វិញ។
26
មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យបែបនេះ។
27
ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រា ក្រៅពីព្រះវរបិតាឡើយ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យនឹងបើកសម្តែងឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។
28
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
29
ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។
30
ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28