bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Matthew 24
Matthew 24
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
1
កាលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គចូលមកជិត ហើយចង្អុលបង្ហាញអាគារផ្សេងៗក្នុងបរិវេណព្រះវិហារ ថ្វាយព្រះអង្គទត។
2
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាឃើញរបស់អស់ទាំងនេះឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។
3
កាលព្រះអង្គគង់នៅលើភ្នំដើមអូលីវ ពួកសិស្សបានចូលមកជិតព្រះអង្គដាច់ដោយឡែក ហើយទូលសួរថា៖ «សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងពេលណា? ហើយតើនឹងមានទីសម្គាល់អ្វីអំពីព្រះអង្គយាងមក និងអំពីគ្រាចុងបំផុត?»
4
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង
5
ដ្បិតនឹងមានមនុស្សជាច្រើនលេចមក ដោយប្រើឈ្មោះរបស់ខ្ញុំថា "ខ្ញុំនេះហើយជាព្រះគ្រីស្ទ" ហើយគេនាំមនុស្សជាច្រើនឲ្យវង្វេង។
6
អ្នករាល់គ្នានឹងឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ចូរប្រយ័ត្នកុំជ្រួលច្របល់ ដ្បិតការនេះត្រូវតែកើតឡើង តែមិនទាន់ដល់ចុងបញ្ចប់នៅឡើយទេ។
7
ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ហើយនឹងកើតមានអំណត់ [ជំងឺអាសន្នរោគ] និងរញ្ជួយផែនដីនៅកន្លែងផ្សេងៗ
8
ប៉ុន្តែ ការទាំងអស់នេះ ប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន។
9
ពេលនោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យគេធ្វើទារុណកម្ម ហើយសម្លាប់អ្នករាល់គ្នា។ គ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។
10
គ្រានោះ មនុស្សជាច្រើននឹងឃ្លាតចេញពីជំនឿ គេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក
11
ក៏នឹងមានហោរាក្លែងក្លាយជាច្រើនលេចមក ហើយនាំឲ្យមនុស្សជាច្រើនវង្វេង
12
ហើយដោយព្រោះអំពើទុច្ចរិតចម្រើនឡើងជាច្រើន សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ។
13
ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ចុងបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។
14
ដំណឹងល្អអំពីព្រះរាជ្យនេះ នឹងត្រូវប្រកាសពាសពេញពិភពលោកទាំងមូល ជាទីបន្ទាល់ដល់អស់ទាំងសាសន៍ ហើយពេលនោះ ទើបចុងបញ្ចប់មកដល់»។
15
«ដូច្នេះ ពេលអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែល បានថ្លែងទុក គឺជាវត្ថុដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើម ឈរនៅក្នុងទីបរិសុទ្ធ (ចូរឲ្យអ្នកអានយល់សេចក្ដីនេះចុះ)
16
ពេលនោះ អស់អ្នកដែលនៅស្រុកយូដា ត្រូវរត់ចេញទៅជ្រកតាមភ្នំ
17
អ្នកណាដែលនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីពីក្នុងផ្ទះឡើយ
18
ហើយអ្នកដែលនៅឯស្រែចម្ការ ក៏មិនត្រូវត្រឡប់មកយកសម្លៀកបំពាក់របស់ខ្លួនដែរ។
19
នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់។
20
ចូរអធិស្ឋានដើម្បីកុំឲ្យរត់នៅរដូវរងា ឬនៅថ្ងៃសប្ប័ទឡើយ។
21
ដ្បិតពេលនោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង ដែលតាំងពីដើមកំណើតពិភពលោកមក រហូតមកដល់សព្វថ្ងៃនេះ មិនដែលមានដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។
22
ប្រសិនបើព្រះមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ គ្មានមនុស្សណានឹងបានសង្គ្រោះឡើយ ប៉ុន្តែ ដោយយល់ដល់ពួករើសតាំង ព្រះនឹងបន្ថយថ្ងៃទាំងនោះឲ្យខ្លី។
23
ពេលនោះ បើអ្នកណាប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះគ្រីស្ទគង់នៅទីនេះ" ឬ "នៅទីនោះ" កុំជឿគេឡើយ។
24
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
25
មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុនហើយ
26
ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះអង្គគង់នៅទីរហោស្ថាន" នោះកុំចេញទៅឡើយ។ បើគេថា "មើល៍ ព្រះអង្គគង់នៅក្នុងបន្ទប់" នោះក៏កុំជឿឲ្យសោះ។
27
ដ្បិតកូនមនុស្សនឹងមក ដូចផ្លេកបន្ទោរ ដែលចាំងពន្លឺភ្លែតៗ ពីទិសខាងកើត ដល់ទិសខាងលិច។
28
សាកសពនៅទីណា ត្មាតនឹងប្រមូលផ្ដុំគ្នានៅទីនោះ »។
29
«លុះគ្រាទុក្ខវេទនានោះកន្លងផុតភ្លាម ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក
30
ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយមនុស្សទាំងអស់នៅលើផែនដីនឹងគក់ទ្រូង យំ រួចគេនឹងឃើញកូនមនុស្សយាងមកលើពពក នៅលើមេឃ ប្រកបដោយចេស្តា និងសិរីល្អយ៉ាងខ្លាំង។
31
លោកនឹងចាត់ពួកទេវតារបស់លោកឲ្យចេញទៅ ទាំងមានសំឡេងត្រែឮរំពង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។
32
«ចូររៀនជាសេចក្ដីប្រៀបធៀបអំពីដើមល្វានេះចុះ។ កាលណាមែករបស់វាត្រឡប់ជាទន់ ហើយស្លឹកលាស់ឡើង អ្នករាល់គ្នាដឹងថា រដូវក្តៅជិតមកដល់ហើយ។
33
ដំណើរនេះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះ ត្រូវដឹងថា លោកមកជិតដល់ហើយ ក៏នៅមាត់ទ្វារផង។
34
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនកន្លងផុតឡើយ រហូតទាល់តែការទាំងអស់នេះបានកើតមក។
35
ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។
36
«ប៉ុន្តែ ត្រង់ឯថ្ងៃ និងពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនដឹងដែរ មានតែព្រះវរបិតាមួយប៉ុណ្ណោះដែលជ្រាប។
37
ដ្បិតដូចសម័យរបស់លោកណូអេយ៉ាងណា ពេលកូនមនុស្សមកក៏នឹងកើតមានដូច្នោះដែរ។
38
ដ្បិតនៅសម័យមុនទឹកជំនន់នោះ គេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ
39
គេមិនបានដឹងអ្វីសោះ រហូតទាល់តែទឹកជន់ឡើង ហើយយកគេទាំងអស់ទៅ។ ពេលកូនមនុស្សមក ក៏នឹងកើតមានដូច្នោះដែរ។
40
ពេលនោះ នឹងមានមនុស្សពីរនាក់នៅចម្ការ ម្នាក់ត្រូវយកទៅ ហើយម្នាក់ទៀតទុកនៅ។
41
ស្ត្រីពីរនាក់កំពុងតែកិនម្សៅ ម្នាក់ត្រូវយកទៅ ហើយម្នាក់ទៀតទុកនៅ។
42
ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកថ្ងៃណាទេ។
43
ប៉ុន្តែ ចូរយល់សេចក្តីនេះចុះ បើម្ចាស់ផ្ទះបានដឹងថា ចោរនឹងចូលមកនៅយាមណាមួយ នោះគាត់មុខជានៅចាំយាមមិនឲ្យចោរទម្លុះចូលផ្ទះគាត់បានឡើយ។
44
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវប្រុងប្រៀបជានិច្ចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត»។
45
«ដូច្នេះ តើអ្នកណាជាអ្នកបម្រើស្មោះត្រង់ហើយឈ្លាសវៃ ដែលចៅហ្វាយបានតាំងឲ្យមើលខុសត្រូវលើពួកផ្ទះរបស់លោក ដើម្បីចែកម្ហូបអាហារឲ្យគេបរិភោគតាមពេលត្រឹមត្រូវ?
46
មានពរហើយ អ្នកបម្រើណាដែលកាលណាចៅហ្វាយរបស់ខ្លួនមកដល់ ឃើញកំពុងតែធ្វើដូច្នោះ។
47
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះ ឲ្យមើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោកទាំងអស់។
48
ប៉ុន្តែ បើអ្នកបម្រើនោះអាក្រក់ ហើយគិតក្នុងចិត្តថា ចៅហ្វាយរបស់ខ្ញុំក្រមកដល់ណាស់
49
ហើយចាប់ផ្ដើមវាយដំពួកអ្នកបម្រើដែលជាគូកនរបស់ខ្លួន ព្រមទាំងស៊ីផឹកជាមួយពួកមនុស្សប្រមឹក
50
ចៅហ្វាយនឹងមកដល់ នៅថ្ងៃមួយដែលអ្នកបម្រើនោះមិនរង់ចាំ និងនៅវេលាមួយដែលគាត់មិនដឹង
51
ចៅហ្វាយនឹងធ្វើទោសគាត់យ៉ាងធ្ងន់ ហើយឲ្យគាត់មានចំណែកជាមួយពួកមនុស្សមានពុត នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28