bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Matthew 21
Matthew 21
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
1
ពេលគេបានមកជិតក្រុងយេរូសាឡិម នៅភូមិបេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវចាត់សិស្សពីរនាក់ឲ្យទៅ
2
ដោយមានព្រះបន្ទូលទៅគេថា៖ «ចូរទៅភូមិខាងមុខនោះទៅ ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយ ដែលគេចងទុកជាមួយកូនរបស់វា។ ចូរស្រាយវា ហើយយកមកឲ្យខ្ញុំ។
3
ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក ចូរប្រាប់គេថា "ព្រះអម្ចាស់ត្រូវការវា" ហើយគេនឹងឲ្យវាមកភ្លាម»។
4
ការនេះកើតឡើងដើម្បីឲ្យបានសម្រេចសេចក្ដី ដែលបានថ្លែងទុកមកតាមរយៈហោរាថា៖
5
«ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល៍ ស្តេចរបស់អ្នកយាងមករកអ្នកហើយ ទ្រង់សុភាព ហើយគង់លើសត្វលា និងលើកូនលា ជាកូនរបស់មេលា» ។
6
សិស្សទាំងពីរក៏ទៅ ហើយធ្វើតាមដូចព្រះយេស៊ូវបានបង្គាប់។
7
គេបាននាំមេលា និងកូនវាមក ហើយក្រាលអាវរបស់គេលើខ្នងមេលា និងកូនវា រួចព្រះអង្គក៏គង់លើវា។
8
បណ្ដាជនជាច្រើនបានក្រាលអាវរបស់ខ្លួនតាមផ្លូវ ខ្លះទៀតកាប់មែកឈើយកមករាយតាមផ្លូវ។
9
មហាជនដែលដើរហែហមពីមុខ និងពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ! ថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!»
10
ពេលព្រះអង្គយាងចូលក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលមានការរំជើបរំជួល ហើយសួរថា៖ «តើលោកនេះជាអ្នកណា?»
11
មហាជនឆ្លើយថា៖ «លោកនេះជាហោរាយេស៊ូវ មកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ»។
12
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។
13
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "ដំណាក់របស់យើងត្រូវហៅថា ជាដំណាក់សម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរ ទៅវិញ»។
14
ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបាននាំគ្នាចូលមករកព្រះអង្គក្នុងព្រះវិហារ ហើយទ្រង់ក៏ប្រោសពួកគេឲ្យបានជា។
15
ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកអាចារ្យឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ហើយឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ» គេមានចិត្តក្រេវក្រោធ
16
ហើយទូលព្រះអង្គថា៖ «តើលោកឮក្មេងទាំងនេះថាដូចម្តេចឬទេ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឮហើយ តើអស់លោកមិនដែលបានអានទេឬថា "ព្រះអង្គបានធ្វើឲ្យពាក្យសរសើរបានគ្រប់លក្ខណ៍ ចេញពីមាត់កូនក្មេង និងកូនដែលនៅបៅ "»។
17
ព្រះអង្គចាកចេញពីពួកគេ យាងទៅភូមិបេតថានី ហើយស្នាក់នៅទីនោះមួយយប់។
18
លុះព្រលឹមឡើង ពេលព្រះអង្គយាងត្រឡប់ទៅទីក្រុងវិញ ព្រះអង្គឃ្លាន។
19
ព្រះអង្គទតឃើញដើមល្វាមួយដើមនៅក្បែរផ្លូវ ទ្រង់ក៏យាងទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ទ្រង់មានព្រះបន្ទូលទៅកាន់ដើមល្វានោះថា៖ «ពីពេលនេះទៅ កុំឲ្យឯងមានផ្លែទៀតឡើយ!»។ ពេលនោះ ដើមល្វាក៏ក្រៀមស្វិតមួយរំពេច។
20
កាលពួកសិស្សឃើញដូច្នោះ គេមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «ហេតុដូចម្ដេចបានជាដើមល្វានេះក្រៀមស្វិតមួយរំពេចដូច្នេះ?»
21
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើអ្នករាល់គ្នាមានជំនឿ ហើយមិនសង្ស័យ អ្នករាល់គ្នាអាចធ្វើបាន មិនត្រឹមតែអ្វីដែលបានកើតឡើងដល់ដើមល្វាប៉ុណ្ណោះ តែទោះបើអ្នកនិយាយទៅភ្នំនេះថា "ចូររើចេញ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ" នោះនឹងបានសម្រេចដូច្នោះមិនខាន។
22
អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំទាំងមានជំនឿ អ្នករាល់គ្នានឹងបានទទួល»។
23
កាលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជន នាំគ្នាចូលមករកព្រះអង្គពេលទ្រង់កំពុងបង្រៀន ហើយសួរថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី ហើយអ្នកណាប្រគល់អំណាចនេះឲ្យលោក?»
24
ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ខ្ញុំក៏នឹងសួរអស់លោកមួយសំណួរដែរ បើអស់លោកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វី។
25
តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬមកពីមនុស្ស?» គេក៏រិះគិតគ្នាថា៖ «បើយើងថា "មកពីស្ថានសួគ៌" គាត់នឹងសួរយើងថា "ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿ?"
26
តែបើយើងថា "មកពីមនុស្ស" យើងខ្លាចបណ្ដាជន ដ្បិតគេទាំងអស់គ្នាចាត់ទុកយ៉ូហានជាហោរា»។
27
ដូច្នេះ គេទូលឆ្លើយទៅព្រះយេស៊ូវថា៖ «យើងមិនដឹងទេ» ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វីដែរ»។
28
«តើអ្នករាល់គ្នាយល់យ៉ាងណា? បុរសម្នាក់មានកូនប្រុសពីរ គាត់ចូលទៅប្រាប់កូនទីមួយថា "កូនអើយ ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ!"
29
កូននោះតបថា៖ "ខ្ញុំមិនទៅទេ" ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅ។
30
បន្ទាប់មក ឪពុកចូលទៅប្រាប់កូនទីពីរដូចគ្នា កូននោះតបថា "ខ្ញុំទៅ លោកឪពុក" តែមិនបានទៅទេ។
31
ក្នុងចំណោមកូនទាំងពីរ តើកូនណាមួយបានធ្វើតាមបំណងរបស់ឪពុក?» គេឆ្លើយថា៖ «កូនច្បង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះមុនអ្នករាល់គ្នា
32
ដ្បិតលោកយ៉ូហានបានមករកអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿលោកទេ រីឯពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿលោក ទោះជាអ្នករាល់គ្នាបានឃើញ ក៏អ្នករាល់គ្នានៅតែមិនបានដូរគំនិត ហើយជឿលោកដែរ»។
33
«ចូរស្តាប់រឿងប្រៀបធៀបមួយទៀត មានបុរសម្នាក់ជាម្ចាស់ចម្ការ បានធ្វើចម្ការទំពាំងបាយជូរមួយ គាត់ធ្វើរបងព័ទ្ធជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែក្នុងចម្ការ ហើយសង់ប៉មមួយ។ បន្ទាប់មក គាត់ប្រវាស់ចម្ការនោះទៅឲ្យពួកអ្នកធ្វើចម្ការ ហើយក៏ចេញទៅស្រុកមួយផ្សេងទៀត។
34
លុះរដូវប្រមូលផលមកដល់ គាត់ក៏ចាត់ពួកអ្នកបម្រើរបស់ខ្លួនឲ្យទៅជួបពួកអ្នកធ្វើចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់។
35
ប៉ុន្តែ ពួកអ្នកធ្វើចម្ការបានចាប់ពួកអ្នកបម្រើរបស់គាត់ គេវាយម្នាក់ សម្លាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្ម។
36
បន្ទាប់មក គាត់ក៏ចាត់អ្នកបម្រើផ្សេងទៀតច្រើនជាងមុនឲ្យទៅ តែគេប្រព្រឹត្តនឹងអ្នកទាំងនោះដូចគ្នា។
37
នៅទីបំផុត គាត់ចាត់កូនប្រុសរបស់គាត់ឲ្យទៅជួបពួកគេ ដោយគិតថា "គេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន"
38
ប៉ុន្តែ ពេលពួកអ្នកចម្ការបានឃើញកូនប្រុសនោះ គេពិគ្រោះគ្នាថា "នេះជាកូនគ្រងមត៌កហើយ មកយើងសម្លាប់វាចោល ហើយយកមត៌ករបស់វា!"
39
គេក៏ចាប់កូននោះ បោះទៅខាងក្រៅចម្ការ ហើយសម្លាប់ចោល។
40
ដូច្នេះ ពេលម្ចាស់ចម្ការមកដល់ តើគាត់នឹងធ្វើយ៉ាងណាចំពោះពួកអ្នកធ្វើចម្ការទាំងនោះ?»
41
គេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ជនពាលទាំងនោះឥតត្រាប្រណី ហើយប្រវាស់ចម្ការទៅឲ្យអ្នកធ្វើចម្ការផ្សេងទៀត ដែលនឹងប្រគល់ផលជូនគាត់នៅរដូវប្រមូលផល»។
42
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលអានទេឬ? នៅក្នុងបទគម្ពីរចែងថា៖ "ថ្មដែលពួកជាងសង់ផ្ទះបានបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ ព្រះអម្ចាស់បានធ្វើការនេះ ហើយជាការដ៏អស្ចារ្យនៅចំពោះភ្នែកយើងខ្ញុំ "។
43
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះរាជ្យរបស់ព្រះនឹងត្រូវយកចេញពីអ្នករាល់គ្នា ហើយប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលនឹងបង្កើតផលរបស់ព្រះរាជ្យ។
44
អ្នកណាដែលធ្លាក់លើថ្មនេះនឹងត្រូវបាក់បែក តែអ្នកណាដែលថ្មនេះធ្លាក់លើ អ្នកនោះនឹងត្រូវកិនខ្ទេចខ្ទីទៅ»។
45
កាលពួកសង្គ្រាជ និងពួកផារិស៊ីបានឮរឿងប្រៀបធៀបរបស់ព្រះអង្គ គេក៏យល់ថា ទ្រង់មានព្រះបន្ទូលអំពីពួកគេ។
46
ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចមហាជន ព្រោះមហាជនចាត់ទុកព្រះអង្គជាហោរា។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28