bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Matthew 19
Matthew 19
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
1
កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គក៏ចាកចេញពីស្រុកកាលីឡេ យាងទៅកាន់ស្រុកយូដា ខាងនាយទន្លេយ័រដាន់។
2
មហាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជានៅទីនោះ។
3
មានពួកផារិស៊ីខ្លះចូលមកជិតព្រះអង្គ ហើយល្បងលព្រះអង្គដោយទូលសួរថា៖ «តើបុរសមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាមួយបានឬទេ?»
4
ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះអង្គដែលបានបង្កើតគេពីដំបូងមក "ទ្រង់បានបង្កើតគេជាប្រុសជាស្រី?"
5
រួចក៏មានព្រះបន្ទូលថា "ដោយហេតុនេះ បុរសនឹងចាកចេញពីឪពុកម្តាយរបស់ខ្លួន ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ" ។
6
យ៉ាងនោះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ អ្វីដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់គេឡើយ»។
7
គេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្តេចបានជាលោកម៉ូសេបង្គាប់ឲ្យប្រគល់សំបុត្រលែងលះ ហើយឲ្យលែងប្រពន្ធដូច្នេះ?»
8
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺមកពីអ្នករាល់គ្នាមានចិត្តរឹងរូស ប៉ុណ្ណោះ បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ តែពីដើមមកមិនមែនដូច្នោះទេ។
9
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះប្រព្រឹត្តអំពើផិតក្បត់ហើយ [ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ]»។
10
ពួកសិស្សទូលព្រះអង្គថា៖ «បើបុរសដែលមានប្រពន្ធមានករណីបែបនេះ ស៊ូកុំរៀបការប្រសើរជាង»។
11
តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មិនមែនគ្រប់គ្នាអាចទទួលសេចក្ដីបង្រៀននេះបានទេ គឺទទួលបានតែអស់អ្នកដែលព្រះបានប្រទានមកប៉ុណ្ណោះ
12
ដ្បិតមានមនុស្សខ្លះ ដែលកើតពីផ្ទៃម្តាយមកមិនអាចរៀបការបាន ក៏មានមនុស្សកម្រៀវដែលអ្នកដទៃបានក្រៀវ ហើយមានមនុស្សកម្រៀវដែលបានក្រៀវដោយខ្លួនឯង ដោយព្រោះព្រះរាជ្យនៃស្ថានសួគ៌។ អ្នកណាដែលអាចទទួលសេចក្ដីនេះបាន ចូរទទួលចុះ»។
13
បន្ទាប់មក មានគេនាំក្មេងតូចៗមកជិតព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើ ហើយអធិស្ឋានឲ្យ តែពួកសិស្សបានបន្ទោសអ្នកទាំងនោះ
14
តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។
15
ព្រះអង្គក៏ដាក់ព្រះហស្តលើក្មេងទាំងនោះ រួចយាងចេញពីទីនោះទៅ។
16
ពេលនោះ មានបុរសម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច?»
17
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែម្នាក់ប៉ុណ្ណោះដែលល្អ។ បើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបទបញ្ជាទៅ»។
18
គាត់ទូលសួរថា៖ «តើបទបញ្ជាណាខ្លះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ
19
ចូរគោរពឪពុកម្តាយ ហើយចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង »។
20
បុរសវ័យក្មេងនោះទូលព្រះអង្គថា៖ «ខ្ញុំបានកាន់តាមបទបញ្ជាទាំងនេះ [តាំងពីក្មេងមក]ហើយ តើខ្ញុំនៅខ្វះអ្វីទៀត?»
21
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។
22
កាលបុរសវ័យក្មេងនោះឮដូច្នោះ គាត់ក៏ចេញទៅទាំងព្រួយចិត្ត ព្រោះគាត់មានទ្រព្យសម្បត្តិច្រើនណាស់។
23
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌ណាស់។
24
ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះ»។
25
កាលពួកសិស្សបានឮដូច្នោះ គេនឹកប្លែកក្នុងចិត្តជាខ្លាំង ហើយពោលថា៖ «ដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»
26
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
27
ពេលនោះ ពេត្រុសទូលសួរថា៖ «មើល៍ យើងខ្ញុំបានលះចោលអ្វីៗទាំងអស់មកតាមព្រះអង្គហើយ។ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីទៅ?»
28
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ ក៏នឹងអង្គុយលើបល្ល័ង្កដប់ពីរ ហើយជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរដែរ។
29
ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ដោយព្រោះនាមខ្ញុំ អ្នកនោះនឹងបានទទួលមួយជាមួយរយ ព្រមទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមត៌កទៀតផង។
30
ប៉ុន្តែ មនុស្សជាច្រើនដែលជាអ្នកមុន នឹងទៅជាក្រោយ ហើយអ្នកក្រោយនឹងទៅជាមុនវិញ»។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28