bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Matthew 8
Matthew 8
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
1
កាលព្រះយេស៊ូវយាងចុះពីភ្នំវិញ មានមហាជនច្រើនកុះករដើរតាមព្រះអង្គ។
2
ពេលនោះ មានមនុស្សឃ្លង់ម្នាក់បានចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងប្រោសទូលបង្គំ នោះទូលបង្គំនឹងបានជាស្អាត»។
3
ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យបានជាស្អាតចុះ!» រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។
4
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំប្រាប់អ្នកណាឲ្យដឹងឡើយ តែចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាបន្ទាល់ដល់លោកទាំងនោះ»។
5
ពេលព្រះយេស៊ូវយាងចូលក្រុងកាពើណិម មានមេទ័ពរ៉ូមម្នាក់ចូលមកគាល់ព្រះអង្គទាំងទូលអង្វរថា៖
6
«ព្រះអម្ចាស់អើយ! អ្នកបម្រើរបស់ទូលបង្គំ ដេកស្លាប់ដៃស្លាប់ជើងនៅឯផ្ទះ វេទនាខ្លាំងណាស់»។
7
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅប្រោសគាត់ឲ្យជា»។
8
មេទ័ពនោះទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំមិនសមនឹងទទួលព្រះអង្គនៅក្នុងផ្ទះទូលបង្គំទេ សូមគ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងបានជាហើយ។
9
ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបញ្ជាគេ ហើយមានទាហាននៅក្រោមបញ្ជាទូលបង្គំ បើទូលបង្គំបញ្ជាទៅម្នាក់ថា "ទៅ" គេក៏ទៅ ហើយបញ្ជាទៅម្នាក់ទៀតថា "មក" គេក៏មក។ ពេលទូលបង្គំបញ្ជាទៅអ្នកបម្រើរបស់ទូលបង្គំថា "ធ្វើការនេះ" នោះគេក៏ធ្វើតាម»។
10
កាលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានសេចក្តីអស្ចារ្យ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ។
11
ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកអង្គុយបរិភោគជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងព្រះរាជ្យនៃស្ថានសួគ៌
12
ប៉ុន្តែ អស់អ្នកដែលត្រូវទទួលព្រះរាជ្យ បែរជាត្រូវបោះទៅក្នុងសេចក្តីងងឹតខាងក្រៅ ដែលនៅទីនោះនឹងយំសោក ហើយសង្កៀតធ្មេញ»។
13
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅមេទ័ពនោះថា៖ «ទៅចុះ ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ អ្នកបម្រើនោះក៏បានជានៅវេលានោះឯង។
14
ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះរបស់ពេត្រុស ព្រះអង្គទតឃើញម្តាយក្មេករបស់គាត់កំពុងដេកគ្រុននៅលើគ្រែ។
15
ព្រះអង្គពាល់ដៃរបស់គាត់ នោះគាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
16
នៅល្ងាចនោះ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គក៏ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ហើយប្រោសអ្នកជំងឺទាំងអស់ឲ្យបានជាគ្រប់គ្នា។
17
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាអេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយក៏ផ្ទុកជំងឺរបស់យើងដែរ» ។
18
កាលព្រះយេស៊ូវឃើញមហាជនច្រើនកុះករនៅជុំវិញព្រះអង្គ ទ្រង់ក៏បញ្ជាឲ្យឆ្លងទូកទៅត្រើយម្ខាង។
19
ពេលនោះ មានអាចារ្យម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ! ខ្ញុំនឹងទៅតាមលោកដែរ ទោះលោកទៅទីណាក៏ដោយ»។
20
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
21
មានសិស្សរបស់ព្រះអង្គម្នាក់ទៀតទូលថា៖ «ព្រះអម្ចាស់ សូមអនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុករបស់ទូលបង្គំសិន»។
22
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់កប់ខ្មោចគ្នាគេចុះ»។
23
កាលព្រះអង្គយាងចុះទូក ពួកសិស្សក៏ទៅតាមព្រះអង្គ។
24
ពេលនោះ ស្រាប់តែមានខ្យល់ព្យុះបក់មកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឲ្យរលកឡើងជះមកគ្របលើទូក ប៉ុន្តែ ព្រះអង្គផ្ទំលក់។
25
ពេលនោះ ពួកសិស្សចូលទៅដាស់ព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះពួកយើងផង! យើងវិនាសឥឡូវហើយ!»
26
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» រួចព្រះអង្គក្រោកឈរឡើង ហើយបន្ទោសខ្យល់ និងសមុទ្រ នោះសមុទ្រក៏ស្ងប់ឈឹង។
27
អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»
28
ពេលព្រះអង្គបានមកដល់ត្រើយម្ខាង នៅស្រុកគេរ៉ាស៊ីន មានបុរសពីរនាក់ដែលអារក្សចូល ចេញពីផ្នូរខ្មោចមករកព្រះអង្គ។ អ្នកទាំងពីរនោះសាហាវណាស់ គ្មានអ្នកណាហ៊ានដើរកាត់តាមផ្លូវនោះទេ។
29
រំពេចនោះ បុរសទាំងពីរស្រែកឡើងថា៖ «ព្រះរាជបុត្រារបស់ព្រះអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខយើងមុនពេលកំណត់ឬ?»
30
ពេលនោះ នៅឆ្ងាយពីពួកគេបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។
31
ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើទ្រង់បណ្តេញយើង សូមបញ្ជូនយើងចូលទៅក្នុងហ្វូងជ្រូកនោះទៅ»។
32
ព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «ទៅចុះ!» អារក្សក៏ចេញទៅ ហើយចូលទៅក្នុងហ្វូងជ្រូក។ រំពេចនោះ ស្រាប់តែហ្វូងជ្រូកទាំងហ្វូងក៏បោលចុះតាមចំណោតច្រាំង ចូលទៅក្នុងសមុទ្រ ហើយលង់ទឹកងាប់អស់ទៅ។
33
ពួកអ្នកថែរក្សាហ្វូងជ្រូក ក៏នាំគ្នារត់ចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់ពីការទាំងប៉ុន្មាន រួមទាំងហេតុការណ៍ដែលបានកើតឡើងដល់បុរសអារក្សចូលនោះដែរ។
34
ពេលនោះ អ្នកក្រុងទាំងអស់ នាំគ្នាចេញមកជួបព្រះយេស៊ូវ ហើយពេលគេបានឃើញព្រះអង្គ គេក៏អង្វរសូមឲ្យព្រះអង្គយាងចេញពីភូមិស្រុករបស់គេ។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28