bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Matthew 13
Matthew 13
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 14 →
1
នៅថ្ងៃដដែលនោះ ព្រះយេស៊ូវបានយាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ។
2
ពេលនោះ មានមហាជនច្រើនកុះករនាំគ្នាមកចោមរោមព្រះអង្គ ហើយព្រះអង្គក៏យាងចុះទៅគង់ក្នុងទូក រីឯបណ្ដាជនឈរនៅមាត់ច្រាំង។
3
ព្រះអង្គមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបអំពីសេចក្ដីជាច្រើនថា៖ «មើល៍ មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ
4
ពេលគាត់ព្រោះ មានពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ។
5
មានពូជខ្លះទៀតធ្លាក់ទៅលើដីថ្ម មិនសូវមានដី ពូជនោះដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។
6
ប៉ុន្តែ ពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិតអស់ទៅ ព្រោះគ្មានឫស។
7
ពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើង ខ្ទប់ពូជនោះជិត។
8
តែពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយឲ្យផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាសាមសិប។
9
អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។
10
ពេលនោះ ពួកសិស្សចូលមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបដូច្នេះ?»
11
ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។
12
ដ្បិតអ្នកណាដែលមាន នឹងត្រូវបន្ថែមឲ្យ ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលគេមាន ក៏នឹងត្រូវដកយកដែរ។
13
ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេជារឿងប្រៀបធៀប ដ្បិតដែលគេមើល តែមិនឃើញ គេស្ដាប់ តែមិនឮ ហើយក៏មិនយល់ដែរ។
14
សេចក្ដីទំនាយរបស់ហោរាអេសាយ ពិតជាបានសម្រេចនៅក្នុងអ្នកទាំងនោះមែន ដែលថា "អ្នករាល់គ្នានឹងស្ដាប់មែន តែមិនយល់ ហើយក៏មើល តែមិនឃើញសោះ។
15
ដ្បិតចិត្តរបស់ប្រជាជននេះបានត្រឡប់ជាស្ពឹក ត្រចៀករបស់គេធ្ងន់ពិបាកនឹងស្ដាប់ ភ្នែកគេបិទក្រែងគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក ហើយយល់នៅក្នុងចិត្ត រួចគេវិលបែរ ហើយយើងប្រោសគេឲ្យបានជា" ។
16
តែអ្នករាល់គ្នាវិញមានពរហើយ ដ្បិតភ្នែកអ្នករាល់គ្នាមើលឃើញ ត្រចៀកអ្នករាល់គ្នាស្តាប់ឮ។
17
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានហោរា និងមនុស្សសុចរិតជាច្រើនចង់ឃើញការដែលអ្នករាល់គ្នាឃើញនេះ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮឡើយ»។
18
«ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់រឿងប្រៀបធៀបពីអ្នកព្រោះពូជនោះចុះ។
19
ពេលនរណាម្នាក់ឮព្រះបន្ទូលអំពីព្រះរាជ្យ ហើយមិនយល់ អាកំណាចចូលមកឆក់យកសេចក្តីដែលបានព្រោះនៅក្នុងចិត្តអ្នកនោះទៅ។ នេះហើយជាពូជដែលបានធ្លាក់លើផ្លូវ។
20
រីឯពូជដែលបានធ្លាក់ទៅលើដីថ្ម នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយក៏ទទួលយកភ្លាមដោយអំណរ
21
តែអ្នកនោះមិនចាក់ឫសទេ គេធន់បានតែមួយរយៈប៉ុណ្ណោះ ហើយពេលមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល អ្នកនោះក៏រសាយចិត្តចេញភ្លាម។
22
រីឯពូជដែលបានធ្លាក់ទៅក្នុងគុម្ពបន្លា នេះគឺជាអ្នកដែលឮព្រះបន្ទូល តែសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ និងសេចក្តីបញ្ឆោតរបស់ទ្រព្យសម្បត្តិ ខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យកើតផលបានឡើយ។
23
រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយបានជាមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។
24
ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងបុរសម្នាក់ ដែលព្រោះពូជល្អនៅក្នុងស្រែរបស់ខ្លួន
25
ប៉ុន្តែ កាលគ្រប់គ្នាដេកលក់ សត្រូវរបស់គាត់ចូលមកព្រោះស្រងែនៅក្នុងស្រូវសាលី រួចក៏ចេញបាត់ទៅ។
26
ដូច្នេះ ពេលស្រូវដុះឡើង ហើយដាក់គ្រាប់ នោះស្រងែក៏លេចមកដែរ។
27
ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ផ្ទះថា "លោកម្ចាស់! តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?"
28
លោកឆ្លើយថា "គឺសត្រូវហើយដែលធ្វើដូច្នេះ"។ ពួកអ្នកបម្រើសួរលោកថា "ដូច្នេះ តើលោកម្ចាស់ចង់ឲ្យយើងខ្ញុំទៅដកវាចេញឬទេ?"
29
តែលោកឆ្លើយថា "កុំអី! ព្រោះពេលអ្នកដកស្រងែ ស្រូវអាចនឹងដោយមកជាមួយ
30
ទុកឲ្យទាំងពីរដុះជាមួយគ្នា រហូតដល់ពេលច្រូតចុះ ហើយនៅពេលច្រូត ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែជាមុនសិន ហើយចងវាជាកណ្តាប់ ទុកសម្រាប់ដុត រីឯស្រូវសាលី ចូរប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ"»។
31
ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិតដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន
32
គ្រាប់ពូជនេះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងរុក្ខជាតិណាទាំងអស់ រួចក្លាយជាដើមឈើមួយដើម ហើយសត្វហើរលើអាកាសមកធ្វើសម្បុកនៅតាមមែករបស់វា»។
33
ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ម្សៅទាំងអស់ដោរឡើង»។
34
ព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះ ទៅកាន់មហាជនជារឿងប្រៀបធៀប ទ្រង់មិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ។
35
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។
36
បន្ទាប់មក ព្រះអង្គក៏យាងចេញពីមហាជន ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមពន្យល់រឿងប្រៀបធៀបអំពីស្រងែក្នុងស្រែប្រាប់យើងខ្ញុំផង»។
37
ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលព្រោះពូជល្អ គឺជាកូនមនុស្ស
38
ស្រែ គឺពិភពលោក ហើយពូជល្អ គឺជាពួកកូនរបស់ព្រះរាជ្យ ឯស្រងែ គឺជាពួកកូនរបស់អាកំណាច
39
សត្រូវដែលព្រោះស្រងែនោះ គឺជាអារក្ស ចម្រូត គឺជាគ្រាចុងបំផុត ហើយពួកអ្នកច្រូត គឺជាពួកទេវតា។
40
ដូច្នេះ គេច្រូតស្រងែ ហើយយកទៅដុតចោលក្នុងភ្លើងយ៉ាងណា នោះគ្រាចុងបំផុតក៏នឹងកើតមានយ៉ាងនោះដែរ។
41
កូនមនុស្សនឹងចាត់ពួកទេវតារបស់លោកមក ហើយទេវតាទាំងនោះនឹងប្រមូលអស់អ្នក ដែលនាំឲ្យប្រព្រឹត្តអំពើបាប និងអស់អ្នកដែលប្រព្រឹត្តអំពីទុច្ចរិត ចេញពីនគររបស់លោក
42
ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។
43
ពេលនោះ មនុស្សសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងព្រះរាជ្យនៃព្រះវរបិតារបស់គេ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»
44
«មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាកំណប់ កប់ទុកក្នុងចម្ការដែលមនុស្សម្នាក់បានរកឃើញ ហើយកប់ទុកវិញ។ បន្ទាប់មក គាត់ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលគាត់មានដោយអំណរ ហើយទិញយកចម្ការនោះ។
45
មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់ កំពុងស្វែងរកកែវមុក្តា ល្អៗ
46
កាលបានឃើញកែវមុក្ដាមួយគ្រាប់ដ៏មានតម្លៃលើសលុប គាត់ក៏ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន ហើយទិញយកកែវមុក្តានោះ»។
47
«មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាសំណាញ់ ដែលគេបង់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ
48
ពេលជាប់ត្រីពេញហើយ គេក៏ទាញសំណាញ់ឡើងមកលើគោក ហើយអង្គុយរើសយកត្រីល្អៗដាក់ក្នុងកញ្ឆេ តែត្រីអាក្រក់ គេបោះចោល។
49
នៅគ្រាចុងបំផុតក៏នឹងកើតមានដូច្នោះដែរ។ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីមនុស្សសុចរិត
50
រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
51
«តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះ ហើយឬនៅ?» គេទូលឆ្លើយថា៖ «យល់ហើយ ព្រះអម្ចាស់!»
52
ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ដូច្នេះ អស់ទាំងអាចារ្យណាដែលទទួលការបង្ហាត់បង្រៀនសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះដែលបញ្ចេញទ្រព្យរបស់ខ្លួន ទាំងថ្មីទាំងចាស់ ចេញពីឃ្លាំង»។
53
កាលព្រះយេស៊ូវមានព្រះបន្ទូល ជារឿងប្រៀបធៀបទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។
54
លុះយាងមកដល់ស្រុករបស់ព្រះអង្គវិញហើយ ព្រះអង្គបង្រៀនប្រជាជននៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា៖ «តើអ្នកនេះបានប្រាជ្ញា និងការអស្ចារ្យទាំងនេះពីណាមក?
55
តើនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្តាយរបស់គាត់មិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ?
56
ហើយប្អូនស្រីរបស់គាត់ទាំងប៉ុន្មាន តើមិននៅជាមួយយើងទេឬ? ដូច្នេះ តើអ្នកនេះបានសេចក្តីទាំងនេះពីណាមក?»
57
គេក៏រវាតចិត្តនឹងព្រះអង្គ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនខ្វះការគោរពរាប់អានទេ លើកលែងតែនៅក្នុងស្រុកកំណើត ឬនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។
58
ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើនទេនៅទីនោះ ព្រោះគេមិនជឿ។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28