bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Matthew 26
Matthew 26
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 27 →
1
កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖
2
«អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង ហើយកូនមនុស្សនឹងត្រូវគេបញ្ជូនទៅឆ្កាង»។
3
ពេលនោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នា នៅទីលានរបស់សម្ដេចសង្ឃ ឈ្មោះកៃផាស
4
ពួកគេពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវ ហើយសម្លាប់ព្រះអង្គដោយប្រើឧបាយកល។
5
ប៉ុន្តែ គេនិយាយថា៖ «កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
6
ពេលព្រះយេស៊ូវកំពុងគង់នៅភូមិបេតថានី ក្នុងផ្ទះរបស់ស៊ីម៉ូន ជាមនុស្សឃ្លង់
7
នោះមានស្ត្រីម្នាក់ចូលមកគាល់ព្រះអង្គទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងក្រអូបដ៏មានតម្លៃបំផុត ហើយចាក់ប្រេងក្រអូបនោះលើព្រះសិររបស់ព្រះអង្គ ពេលទ្រង់កំពុងគង់នៅតុអាហារ។
8
ពេលពួកសិស្សឃើញដូច្នោះ គេទាស់ចិត្តជាខ្លាំង ហើយពោលថា៖ «ហេតុអ្វីក៏ខ្ជះខ្ជាយដូច្នេះ?
9
ដ្បិតប្រេងនេះអាចយកទៅលក់បានតម្លៃយ៉ាងខ្ពស់ ហើយយកប្រាក់ទៅចែកទានឲ្យអ្នកក្រវិញ»។
10
ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីការនោះ ហើយក៏មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករំខានចិត្តនាងដូច្នេះ? ដ្បិតនាងបានធ្វើការល្អចំពោះខ្ញុំ។
11
អ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត តែខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។
12
ការដែលនាងបានចាក់ប្រេងក្រអូបលើរូបកាយខ្ញុំដូច្នេះ នាងបានរៀបចំសម្រាប់ពិធីបញ្ចុះសពរបស់ខ្ញុំ។
13
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល ទីណាដែលដំណឹងល្អនេះប្រកាសទៅដល់ នោះគេនឹងតំណាលពីការដែលនាងបានធ្វើ ជាការរំឭកអំពីនាង»។
14
ពេលនោះ សិស្សម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសង្គ្រាជ
15
សួរថា៖ «តើអស់លោកឲ្យអ្វីខ្ញុំ បើខ្ញុំប្រគល់អ្នកនោះជូនអស់លោក?» គេក៏រាប់ប្រាក់កាក់ឲ្យគាត់សាមសិបស្លឹង
16
ហើយចាប់ពីពេលនោះមក យូដាសចេះតែរកឱកាសដើម្បីប្រគល់ព្រះអង្គឲ្យពួកគេ។
17
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ពួកសិស្សបានចូលមកជិតព្រះយេស៊ូវទូលថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?»
18
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចូលទៅជួបបុរសម្នាក់នៅក្នុងទីក្រុង ហើយប្រាប់ថា "លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងប្រារព្ធពិធីបុណ្យរំលងជាមួយពួកសិស្សខ្ញុំនៅផ្ទះអ្នក"»
19
ដូច្នេះ ពួកសិស្សក៏ធ្វើដូចព្រះយេស៊ូវបានបង្គាប់ ហើយគេរៀបចំពិធីបុណ្យរំលង។
20
លុះដល់ពេលល្ងាច ព្រះអង្គរួមតុជាមួយអ្នកទាំងដប់ពីរ
21
ហើយពេលគេកំពុងបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។
22
ពួកសិស្សព្រួយជាខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់! តើទូលបង្គំឬ?»
23
ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អ្នកដែលលូកដៃទៅក្នុងចានជាមួយខ្ញុំ អ្នកនោះឯងនឹងក្បត់ខ្ញុំ ។
24
កូនមនុស្សត្រូវទៅមែន ដូចសេចក្តីដែលបានចែងទុកអំពីលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលក្បត់កូនមនុស្ស! ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាង»។
25
ពេលនោះ យូដាស ជាអ្នកដែលក្បត់ព្រះអង្គទូលសួរថា៖ «រ៉ាប៊ី! តើខ្ញុំឬ?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។
26
កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។
27
បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានឲ្យពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ
28
ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា [ថ្មី] ដែលបានបង្ហូរចេញ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន។
29
ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរនេះទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យនៃព្រះវរបិតាខ្ញុំ»។
30
ក្រោយពីបានច្រៀងទំនុកតម្កើងមួយរួចហើយ គេក៏នាំគ្នាចេញទៅភ្នំដើមអូលីវ។
31
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «យប់នេះ អ្នករាល់គ្នានឹងរវាតចិត្ត ដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ"
32
ប៉ុន្តែ ក្រោយពេលខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។
33
ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្ត ដោយព្រោះព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។
34
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។
35
ពេត្រុសទូលព្រះអង្គថា៖ «ទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនប្រកែកថា មិនស្គាល់ព្រះអង្គជាដាច់ខាត» ហើយពួកសិស្សទាំងអស់ក៏និយាយដូចគ្នា។
36
ពេលនោះ ព្រះយេស៊ូវយាងទៅជាមួយពួកសិស្ស ដល់កន្លែងមួយឈ្មោះ សួនគែតសេម៉ានី ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអង្គុយនៅទីនេះចុះ នៅពេលខ្ញុំទៅអធិស្ឋាននៅទីនោះ»។
37
ព្រះអង្គយកពេត្រុស និងកូនរបស់សេបេដេទាំងពីរនាក់ទៅជាមួយ។ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង
38
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាម ជាមួយខ្ញុំ»។
39
កាលយាងទៅមុខបានបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ! ប្រសិនបើបាន សូមឲ្យពែងនេះចៀសផុតពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។
40
បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្ស ហើយឃើញគេកំពុងដេកលក់ ព្រះអង្គក៏មានព្រះបន្ទូលទៅពេត្រុសថា៖ «តើអ្នករាល់គ្នាទ្រាំនៅចាំយាមជាមួយខ្ញុំ សូម្បីតែមួយម៉ោងមិនបានទេឬ?
41
ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។
42
ព្រះអង្គយាងចេញទៅម្តងទៀត ជាលើកទីពីរ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ ប្រសិនបើទូលបង្គំត្រូវតែផឹកពីពែងនេះ ដោយចៀសពុំបាន សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
43
កាលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គឃើញពួកគេដេកលក់ទៀត ដ្បិតភ្នែករបស់គេធ្ងន់ជ្រប់។
44
ដូច្នេះ ព្រះអង្គក៏យាងចេញពីពួកគេម្តងទៀត ហើយអធិស្ឋានជាលើកទីបី ដោយមានព្រះបន្ទូលជាពាក្យដដែល។
45
បន្ទាប់មក ព្រះអង្គយាងមករកពួកសិស្ស ហើយមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? មើល៍ ពេលកំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាប។
46
ចូរក្រោកឡើង យើងនាំគ្នាទៅ! មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។
47
កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរក៏មកដល់ ទាំងមានមនុស្សជាច្រើនកាន់ដាវ និងដំបងមកជាមួយ។ អ្នកទាំងនោះត្រូវបានពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនចាត់ឲ្យមក។
48
អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»
49
យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។
50
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ចូរធ្វើទៅចុះ!» ពេលនោះ គេក៏ចូលមកចាប់ព្រះអង្គ។
51
ខណៈនោះ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូវលូកដៃហូតដាវរបស់ខ្លួន ហើយកាប់អ្នកបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។
52
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយដាវ។
53
តើអ្នកស្មានថា ខ្ញុំមិនអាចសូមដល់ព្រះវរបិតាខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតាលើសជាងដប់ពីរកង មកជួយខ្ញុំបានភ្លាមទេឬ?
54
បើធ្វើដូច្នោះ តើបទគម្ពីរនឹងសម្រេចដូចម្ដេចបាន ដែលថា ហេតុការណ៍នេះត្រូវតែកើតឡើងយ៉ាងនេះ?»
55
នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់បណ្តាជនថា៖ «តើខ្ញុំនេះជាចោរឬ បានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូច្នេះ? រាល់ថ្ងៃ ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហារ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ
56
ប៉ុន្តែ ការទាំងអស់នេះបានកើតមក ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានចែងទុកនៅក្នុងបទគម្ពីរ»។ ពេលនោះ ពួកសិស្សទាំងអស់ក៏រត់ចោលព្រះអង្គ ហើយគេចខ្លួនអស់ទៅ។
57
បន្ទាប់មក ពួកអ្នកដែលបានចាប់ព្រះយេស៊ូវបាននាំព្រះអង្គទៅជួបលោកកៃផាស ជាសម្ដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានជួបជុំគ្នា។
58
ពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ទីលានរបស់សម្ដេចសង្ឃ ហើយចូលទៅអង្គុយខាងក្នុងជាមួយកងរក្សាព្រះវិហារ ដើម្បីចង់ដឹងលទ្ធផល។
59
ចំណែកពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូល ស្វែងរកបន្ទាល់ក្លែងក្លាយ មកចោទប្រកាន់ព្រះយេស៊ូវ ដើម្បីឲ្យគេមានហេតុនឹងសម្លាប់ព្រះអង្គ
60
តែគេរកមិនបានសោះ ទោះជាមានស្មរបន្ទាល់ក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត មានបុរសពីរនាក់ចូលមក
61
ហើយនិយាយថា៖ «អ្នកនេះបាននិយាយថា "ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះចោល ហើយសង់ឡើងវិញបាន ក្នុងរវាងបីថ្ងៃ"»។
62
ពេលនោះ សម្ដេចសង្ឃក៏ឈរឡើង ហើយសួរព្រះអង្គថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?»
63
ព្រះយេស៊ូវនៅតែស្ងៀម។ ពេលនោះ សម្ដេចសង្ឃបង្គាប់ព្រះអង្គថា៖ «ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ទៅ ហើយប្រាប់យើងមក ប្រសិនបើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន»។
64
ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ។ ប៉ុន្តែ ខ្ញុំសូមប្រាប់អស់លោកថា អំណឹះតទៅ អស់លោកនឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំព្រះដ៏មានព្រះចេស្តា ហើយមកលើពពក នៅលើមេឃ »។
65
ពេលនោះ សម្ដេចសង្ឃក៏ហែកអាវខ្លួន ហើយពោលឡើងថា៖ «ជននេះបានពោលពាក្យប្រមាថដល់ព្រះហើយទេតើ! តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? ឥឡូវនេះ អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ។
66
តើអ្នករាល់គ្នាសម្រេចដូចម្តេច?» គេឆ្លើយឡើងថា៖ «ជននេះសមនឹងស្លាប់!»
67
ពេលនោះ គេស្តោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ
68
ទាំងពោលថា៖ «ចូរទាយប្រាប់យើងមើល៍ ព្រះគ្រីស្ទអើយ តើអ្នកណាវាយឯង?»
69
នៅវេលានោះ ពេត្រុសកំពុងអង្គុយនៅក្នុងទីលានខាងក្រៅ។ ស្រីបម្រើម្នាក់ចូលមកជិតគាត់ ហើយនិយាយថា៖ «អ្នកឯងក៏នៅជាមួយយេស៊ូវ ជាអ្នកស្រុកកាលីឡេនោះដែរ!»
70
ប៉ុន្តែ គាត់ប្រកែកនៅមុខគេទាំងអស់គ្នាថា៖ «ខ្ញុំមិនដឹងថានាងចង់និយាយពីអ្វីទេ!»។
71
ពេលគាត់ចេញទៅខ្លោងទ្វារ ស្រីបម្រើម្នាក់ទៀតឃើញគាត់ ហើយប្រាប់អ្នកនៅទីនោះថា៖ «អ្នកនេះនៅជាមួយយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។
72
គាត់ក៏ប្រកែកម្តងទៀត ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ»។
73
បន្តិចក្រោយមក ពួកអ្នកដែលនៅទីនោះ នាំគ្នាចូលមកជិតពេត្រុស ហើយពោលថា៖ «ប្រាកដហើយ អ្នកឯងក៏ជាម្នាក់ក្នុងចំណោមអ្នកទាំងនោះដែរ ដ្បិតសំឡេងនិយាយរបស់អ្នកឯងបង្ហាញច្បាស់ហើយ»។
74
ពេលនោះ គាត់ចាប់ផ្ដើមយកខ្លួនស្បថស្បែថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!» ខណៈនោះ មាន់ក៏រងាវឡើងភ្លាម។
75
ពេត្រុសនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថា៖ «មុនមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ» ។ គាត់ក៏ចេញទៅទាំងយំសោកយ៉ាងខ្លោចផ្សា។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28