bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Matthew 23
Matthew 23
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
1
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់មហាជន និងពួកសិស្សរបស់ព្រះអង្គថា៖
2
«ពួកអាចារ្យ និងពួកផារិស៊ី គេអង្គុយនៅកន្លែងរបស់លោកម៉ូសេ
3
ដូច្នេះ ចូរប្រព្រឹត្ត ហើយកាន់តាមអ្វីៗដែលគេបង្រៀនអ្នករាល់គ្នាចុះ ប៉ុន្តែ កុំត្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រព្រឹត្តតាមសេចក្ដីដែលគេបង្រៀននោះទេ។
4
គេចងបន្ទុកយ៉ាងធ្ងន់ ដែលពិបាកនឹងទទួល ហើយដាក់លើស្មាមនុស្ស តែខ្លួនគេមិនទាំងព្រមលើកម្រាមដៃជួយសម្រាលបន្ទុកនោះផង។
5
កិច្ចការដែលគេធ្វើទាំងប៉ុន្មាន គេធ្វើដើម្បីឲ្យមនុស្សឃើញ ដ្បិតគេពង្រីកស្លាក របស់គេឲ្យកាន់តែធំ និងរំយោលអាវរបស់គេឲ្យកាន់តែវែង។
6
គេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង និងកន្លែងអង្គុយមុខគេក្នុងសាលាប្រជុំ
7
គេចូលចិត្តឲ្យមនុស្សគំនាប់ខ្លួននៅតាមទីផ្សារ ហើយឲ្យគេហៅខ្លួនថា "រ៉ាប៊ី"
8
ប៉ុន្តែ អ្នករាល់គ្នាវិញ មិនត្រូវឲ្យគេហៅខ្លួនថា "ព្រះគ្រូ" ឡើយ ដ្បិតអ្នករាល់គ្នាមានព្រះគ្រូតែមួយគត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា។
9
កុំហៅអ្នកណានៅលើផែនដីថា "ព្រះបិតា" ឡើយ ដ្បិតអ្នករាល់គ្នាមានព្រះបិតាតែមួយប៉ុណ្ណោះ ដែលគង់នៅស្ថានសួគ៌
10
ក៏កុំឲ្យអ្នកណាហៅខ្លួនថា "សាស្តា" ដែរ ដ្បិតអ្នករាល់គ្នាមានសាស្តាតែមួយប៉ុណ្ណោះ គឺព្រះគ្រីស្ទ។
11
អ្នកណាដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ។
12
អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ ហើយអ្នកណាបន្ទាបខ្លួន អ្នកនោះនឹងត្រូវលើកតម្កើង។
13
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទព្រះរាជ្យនៃស្ថានសួគ៌នៅចំពោះមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនព្រមចូលទេ ហើយក៏មិនបើកឲ្យអស់អ្នកដែលកំពុងចូលនោះ ចូលដែរ។
14
[វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបានស៊ីបំផ្លាញផ្ទះស្រ្ដីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ ដូច្នេះអ្នករាល់គ្នានឹងទទួលទោសធ្ងន់ជាងគេ]។
15
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ទម្រាំនឹងបានមនុស្សម្នាក់ចូលសាសនា លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេសមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ។
16
វេទនាដល់អ្នករាល់គ្នាពួកអ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាថា "បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាប់សម្បថអ្វីទេ តែបើអ្នកណាស្បថនឹងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថរបស់ខ្លួនហើយ"។
17
ឱមនុស្សល្ងង់កង្វាក់អើយ! តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ?
18
ហើយអ្នករាល់គ្នាថា "បើអ្នកណាស្បថនឹងអាសនា នោះមិនជាប់សម្បថអ្វីទេ តែបើអ្នកណាស្បថនឹងតង្វាយនៅលើអាសនា អ្នកនោះជាប់សម្បថរបស់ខ្លួនហើយ"។
19
ឱមនុស្សកង្វាក់អើយ! តើរបស់ណាធំជាងតង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយនោះបរិសុទ្ធ?
20
ដូច្នេះ អ្នកណាស្បថនឹងអាសនា នោះឈ្មោះថាស្បថនឹងអាសនា និងរបស់ទាំងអស់ដែលនៅលើអាសនានោះហើយ
21
អ្នកណាស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនឹងព្រះអង្គដែលគង់ក្នុងព្រះវិហារនោះដែរ
22
អ្នកណាស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្ករបស់ព្រះ ហើយនឹងព្រះអង្គដែលគង់លើបល្ល័ង្កនោះផងដែរ។
23
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។
24
ឱអ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាត្រងយកសុចចេញ តែលេបសត្វអូដ្ឋ!
25
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាលាងពែង លាងចានតែខាងក្រៅ ប៉ុន្តែ ខាងក្នុងពេញដោយសេចក្ដីលោភលន់ និងតណ្ហារបស់ខ្លួន។
26
ឱពួកផារិស៊ីកង្វាក់អើយ! ចូរលាងពែង លាងចានខាងក្នុងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។
27
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបស ខាងក្រៅមើលឃើញស្អាត តែខាងក្នុងពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់បែបយ៉ាង។
28
អ្នករាល់គ្នាក៏ដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតចំពោះមនុស្ស តែខាងក្នុងអ្នករាល់គ្នាពេញដោយសេចក្តីពុតត្បុត និងសេចក្តីទុច្ចរិត។
29
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសង់ផ្នូររបស់ពួកហោរា ហើយតុបតែងផ្នូររបស់ពួកមនុស្សសុចរិត
30
ដោយពោលថា "ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរសរបស់យើង នោះយើងមិនបានរួមគំនិតជាមួយពួកគាត់ ដើម្បីកម្ចាយឈាមពួកហោរាទេ"។
31
ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងថា អ្នករាល់គ្នាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ហោរាទាំងនោះ។
32
ដូច្នេះ ចូរបំពេញរង្វាល់បុព្វបុរសរបស់អ្នករាល់គ្នាចុះ។
33
ឱពួកសត្វពស់ ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការកាត់ទោស ឲ្យធ្លាក់នរកដូចម្តេចបាន?
34
ដោយហេតុនេះ ខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ និងពួកអាចារ្យ ឲ្យមករកអ្នករាល់គ្នាហើយក្នុងចំណោមអ្នកទាំងនោះ ខ្លះត្រូវអ្នករាល់គ្នាសម្លាប់ ហើយឆ្កាង ខ្លះត្រូវអ្នករាល់គ្នាវាយនឹងរំពាត់នៅក្នុងសាលាប្រជុំ ព្រមទាំងដេញតាមព្យាបាទគេ ពីក្រុងមួយទៅក្រុងមួយ
35
ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅលើផែនដី ធ្លាក់មកលើអ្នករាល់គ្នា តាំងពីឈាមរបស់លោកអេបិល ជាមនុស្សសុចរិត រហូតដល់លោកសាការី ជាកូនលោកបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីបរិសុទ្ធ និងអាសនា។
36
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើទាំងអស់នោះនឹងធ្លាក់មកលើមនុស្សជំនាន់នេះវិញ»។
37
«ឱយេរូសាឡិម យេរូសាឡិមជាក្រុងដែលសម្លាប់ពួកហោរា ហើយយកថ្មគប់ពួកអ្នកដែលព្រះបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់អ្នកមក ដូចមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប តែអ្នកមិនព្រមទេ!
38
មើល៍! ផ្ទះរបស់អ្នករាល់គ្នាត្រូវទុកចោល ឲ្យនៅស្ងាត់ជ្រងំ។
39
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត រហូតទាល់តែអ្នករាល់គ្នានិយាយថា "សូមព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ "»។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28