bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Luke 10
Luke 10
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
1
បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់បានតែងតាំងសិស្សចិតសិបនាក់ ផ្សេងទៀត ហើយចាត់ពួកគេពីរៗនាក់ឲ្យទៅខាងមុខព្រះអង្គ តាមគ្រប់ទីក្រុង និងទីកន្លែងដែលព្រះអង្គរៀបនឹងយាងទៅ។
2
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “ការងារច្រូតកាត់ ច្រើនមែន ប៉ុន្តែមានកម្មករតិចទេ។ ដូច្នេះ ចូរអធិស្ឋានសុំព្រះអម្ចាស់នៃការច្រូតកាត់ ដើម្បីឲ្យព្រះអង្គបញ្ជូនកម្មករមកក្នុងការច្រូតកាត់ របស់ព្រះអង្គ។
3
ចូរទៅចុះ មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាកូនចៀមទៅក្នុងកណ្ដាលចំណោមចចក។
4
កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាម្នាក់នៅតាមផ្លូវដែរ។
5
ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវនិយាយថា៖ “សូមឲ្យមានសេចក្ដីសុខសាន្តដល់ផ្ទះនេះ”។
6
ប្រសិនបើមានកូននៃសេចក្ដីសុខសាន្តនៅទីនោះ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងស្ថិតនៅលើអ្នកនោះ បើមិនដូច្នោះទេ សេចក្ដីសុខសាន្តនោះនឹងត្រឡប់មកអ្នករាល់គ្នាវិញ។
7
ចូរស្នាក់នៅក្នុងផ្ទះដដែលនោះ ហើយហូប និងផឹកអ្វីៗពីពួកគេ ពីព្រោះអ្នកធ្វើការសមនឹងទទួលឈ្នួលរបស់ខ្លួន។ កុំផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។
8
ទីក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ ហើយគេទទួលអ្នករាល់គ្នា ចូរហូបអ្វីៗដែលគេដាក់ឲ្យអ្នករាល់គ្នាចុះ។
9
ចូរប្រោសអ្នកជំងឺនៅក្នុងទីក្រុងនោះឲ្យជា ហើយប្រាប់ពួកគេថា: ‘អាណាចក្ររបស់ព្រះបានមកជិតអ្នករាល់គ្នាហើយ’។
10
ទីក្រុងណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលអ្នករាល់គ្នាទេ ចូរចេញទៅតាមផ្លូវនៅទីក្រុងនោះ ហើយនិយាយថា:
11
‘សូម្បីតែធូលីពីទីក្រុងរបស់អ្នករាល់គ្នាដែលជាប់នឹងជើងរបស់ យើង ក៏យើងជូតចេញទាស់នឹងអ្នករាល់គ្នាដែរ យ៉ាងណាមិញ ចូរដឹងការនេះថា អាណាចក្ររបស់ព្រះមកជិតបង្កើយហើយ ’។
12
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ សូដុមនឹងងាយទ្រាំជាងទីក្រុងនោះទៅទៀត!
13
“វេទនាដល់អ្នកហើយ ខូរ៉ាស៊ីនអើយ! វេទនាដល់អ្នកហើយ បេតសៃដាអើយ! ពីព្រោះប្រសិនបើការអស្ចារ្យដែលបានធ្វើក្នុងចំណោមអ្នករាល់គ្នា បានធ្វើនៅទីរ៉ុស និងស៊ីដូនវិញ ម្ល៉េះសមពួកគេបានកែប្រែចិត្តតាំងពីយូរមកហើយ ដោយពាក់ក្រណាត់ធ្មៃ និងអង្គុយក្នុងផេះផង។
14
ប៉ុន្តែនៅគ្រាជំនុំជម្រះ ទីរ៉ុស និងស៊ីដូន នឹងងាយទ្រាំជាងអ្នករាល់គ្នា!
15
រីឯអ្នកវិញ កាពើណិមអើយ តើអ្នកនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ឬ? ទេ! អ្នកនឹងធ្លាក់ទៅស្ថានមនុស្សស្លាប់វិញ។
16
“អ្នកដែលស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ; អ្នកដែលបដិសេធអ្នករាល់គ្នា គឺបដិសេធខ្ញុំ; ហើយអ្នកដែលបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
17
សិស្សចិតសិបនាក់ នោះបានត្រឡប់មកវិញដោយអំណរ ហើយទូលថា៖ “ព្រះអម្ចាស់អើយ ក្នុងព្រះនាមរបស់ព្រះអង្គ សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងខ្ញុំដែរ”។
18
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ខ្ញុំបានឃើញសាតាំងធ្លាក់ពីលើមេឃដូចផ្លេកបន្ទោរ។
19
មើល៍! ខ្ញុំបានឲ្យសិទ្ធិអំណាចដល់អ្នករាល់គ្នាឲ្យដើរជាន់ពស់ និងខ្យាដំរី ក៏ឲ្យសិទ្ធិអំណាចលើអស់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវដែរ ដូច្នេះគ្មានអ្វីធ្វើទុក្ខអ្នករាល់គ្នាសោះឡើយ។
20
យ៉ាងណាមិញ កុំអរសប្បាយដោយសារពួកវិញ្ញាណអាក្រក់ចុះចូលនឹងអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរអរសប្បាយដោយសារឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកនៅស្ថានសួគ៌រួចហើយ”។
21
ពេលនោះ ព្រះយេស៊ូវទ្រង់ត្រេកអរដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏មានបន្ទូលថា៖ “ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើង ព្រះអង្គ ពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។ មែនហើយ ព្រះបិតាអើយ! ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យយ៉ាងដូច្នេះ”។
22
“ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាដឹងថាព្រះបុត្រាជានរណាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាដឹងថាព្រះបិតាជានរណាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ”។
23
បន្ទាប់មក ព្រះយេស៊ូវទ្រង់ងាកទៅពួកសិស្ស ហើយមានបន្ទូលនឹងពួកគេដោយឡែកថា៖ “មានពរហើយ ភ្នែកដែលឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងតែឃើញ!
24
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្យាការី និងស្ដេចជាច្រើនចង់ឃើញអ្វីដែលអ្នករាល់គ្នាកំពុងតែឃើញ ប៉ុន្តែមិនបានឃើញទេ ពួកគេចង់ឮអ្វីដែលអ្នករាល់គ្នាកំពុងតែឮ ប៉ុន្តែមិនបានឮឡើយ”។
25
ពេលនោះ មើល៍! មានអ្នកច្បាប់ម្នាក់ក្រោកឡើងល្បងលព្រះយេស៊ូវ ដោយទូលសួរថា៖ “លោកគ្រូ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។
26
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖ “តើក្នុងក្រឹត្យវិន័យមានសរសេរទុកមកដូចម្ដេច? តើអ្នកយល់យ៉ាងដូចម្ដេច?”។
27
គាត់ទូលតបថា៖ “ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង និងអស់ពីគំនិតរបស់អ្នក ព្រមទាំងត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯងដែរ”។
28
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖ “អ្នកឆ្លើយត្រូវហើយ ចូរធ្វើដូច្នោះចុះ នោះអ្នកនឹងមានជីវិត”។
29
ប៉ុន្តែគាត់ចង់បង្ហាញថាខ្លួនសុចរិត ក៏ទូលសួរព្រះយេស៊ូវថា៖ “ចុះនរណាជាអ្នកជិតខាងរបស់ខ្ញុំ?”។
30
ព្រះយេស៊ូវមានបន្ទូលតបថា៖ “មានមនុស្សម្នាក់ចុះពីយេរូសាឡិមទៅយេរីខូរ ក៏ជួបប្រទះនឹងពួកចោរប្លន់។ ពួកគេសម្រាតយកសម្លៀកបំពាក់គាត់ ព្រមទាំងវាយគាត់ រួចចេញបាត់ទៅដោយទុកគាត់ចោលឲ្យស្ទើរតែស្លាប់។
31
ជួនជាមានបូជាចារ្យម្នាក់ចុះមកតាមផ្លូវនោះ នៅពេលឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងដើរហួសទៅ។
32
ដូចគ្នាដែរ មានពួកលេវីម្នាក់មកដល់កន្លែងកើតហេតុ ហើយឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងដើរហួសទៅដែរ។
33
ប៉ុន្តែមានជនជាតិសាម៉ារីម្នាក់ធ្វើដំណើរមកដល់ នៅពេលឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរ
34
ក៏ចូលមកជិត រុំរបួសឲ្យបុរសនោះ ទាំងចាក់ប្រេងអូលីវ និងស្រាទំពាំងបាយជូរ រួចលើកបុរសនោះដាក់លើសត្វជំនិះរបស់ខ្លួន ដឹកទៅផ្ទះសំណាក់ ហើយមើលថែបុរសនោះ។
35
ស្អែកឡើង គាត់យកប្រាក់ពីរឌេណារី ឲ្យទៅម្ចាស់ផ្ទះសំណាក់ ហើយនិយាយថា: ‘សូមមើលថែគាត់ផង ហើយអ្វីក៏ដោយដែលលោកចំណាយលើសពីនេះ ខ្ញុំនឹងសងលោក នៅពេលខ្ញុំត្រឡប់មកវិញ’។
36
“ដូច្នេះ តើអ្នកយល់ថា ក្នុងអ្នកទាំងបីនេះ អ្នកណាជាអ្នកជិតខាងរបស់អ្នកដែលបានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរប្លន់នោះ?”។
37
អ្នកច្បាប់នោះទូលថា៖ “គឺអ្នកដែលសម្ដែងសេចក្ដីមេត្តាដល់គាត់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖ “ចូរអ្នកទៅ ហើយប្រព្រឹត្តដូចគ្នាដែរចុះ”។
38
នៅពេលធ្វើដំណើរទៅ ព្រះយេស៊ូវយាងចូលទៅក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ។
39
ម៉ាថាមានប្អូនស្រី ម្នាក់ឈ្មោះម៉ារា នាងអង្គុយទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។
40
រីឯម៉ាថាកំពុងរវល់នឹងការបម្រើជាច្រើន ដូច្នេះនាងក៏ចូលមកទូលថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គមិនខ្វល់ទេឬ ដែលប្អូនស្រីរបស់ខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើតែម្នាក់ឯង? សូមប្រាប់នាងឲ្យជួយខ្ញុំម្ចាស់ផង”។
41
ប៉ុន្តែព្រះអម្ចាស់ មានបន្ទូលតបនឹងនាងថា៖ “ម៉ាថា ម៉ាថាអើយ នាងកំពុងបារម្ភ ហើយខ្វល់ខ្វាយអំពីកិច្ចការជាច្រើន
42
ប៉ុន្តែមានការមួយប៉ុណ្ណោះដែលចាំបាច់។ ម៉ារាបានជ្រើសរើសយកចំណែកដ៏ល្អនោះ ហើយការនោះនឹងមិនត្រូវយកចេញពីនាងឡើយ”៕
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24