bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Luke 2
Luke 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
1
នៅគ្រានោះ សេសារអូគូស្ទបានចេញរាជក្រឹត្យឲ្យមនុស្សទូទាំងពិភពលោកទៅចុះបញ្ជី។
2
ជំរឿនលើកដំបូងនេះ បានធ្វើឡើងនៅពេលគីរេនាសធ្វើជាអភិបាលស៊ីរី។
3
ដូច្នេះ មនុស្សទាំងអស់ក៏ទៅទីក្រុងរបស់គេរៀងៗខ្លួន ដើម្បីចុះបញ្ជី។
4
រីឯយ៉ូសែបក៏ឡើងទៅដែរ ដោយចេញពីក្រុងណាសារ៉ែតក្នុងកាលីឡេទៅទីក្រុងរបស់ដាវីឌក្នុងយូឌាដែលគេហៅថាបេថ្លេហិម ពីព្រោះគាត់មកពីសែស្រឡាយ និងពូជអម្បូររបស់ដាវីឌ។
5
គាត់ទៅចុះបញ្ជីជាមួយម៉ារាដែលបានភ្ជាប់ពាក្យជាមួយគាត់រួចហើយ ដែលនាងមានផ្ទៃពោះ។
6
ក្នុងអំឡុងពេលដែលពួកគេនៅបេថ្លេហិម ម៉ារាគ្រប់ខែត្រូវសម្រាលកូន
7
នាងក៏សម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង។ នាងរុំកូននោះនឹងក្រណាត់ ហើយដាក់ក្នុងស្នូកសត្វ ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេឡើយ។
8
នៅតំបន់ដដែលនោះ មានពួកអ្នកគង្វាលដែលអាស្រ័យនៅតាមទីវាល កំពុងចាំយាមហ្វូងចៀមរបស់ពួកគេនៅពេលយប់។
9
ពេលនោះ មានទូតសួគ៌មួយរូបរបស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ ហើយរស្មីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញពួកគេ ពួកគេក៏ភ័យខ្លាចយ៉ាងខ្លាំង។
10
ទូតសួគ៌នោះនិយាយនឹងពួកគេថា៖ “កុំខ្លាចឡើយ! ដ្បិតមើល៍! ខ្ញុំប្រកាសដល់អ្នករាល់គ្នានូវដំណឹងល្អនៃអំណរដ៏លើសលប់ ដែលនឹងមានដល់មនុស្សទាំងអស់។
11
ថ្ងៃនេះ ព្រះសង្គ្រោះដែលជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់បានប្រសូតដល់អ្នករាល់គ្នា នៅទីក្រុងរបស់ដាវីឌហើយ។
12
នេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញទារករុំនឹងក្រណាត់ ផ្ដេកនៅក្នុងស្នូកសត្វ”។
13
រំពេចនោះ មានពលបរិវារនៃស្ថានសួគ៌ដ៏សន្ធឹកសន្ធាប់នៅជាមួយទូតសួគ៌នោះ ហើយសរសើរតម្កើងព្រះថា៖
14
“សូមឲ្យមានសិរីរុងរឿងដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត! ហើយសូមឲ្យមានសេចក្ដីសុខសាន្តនៅលើផែនដី ក្នុងចំណោមអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ!”។
15
លុះនៅពេលបណ្ដាទូតសួគ៌ចាកចេញពីពួកគេទៅស្ថានសួគ៌ហើយ ពួកអ្នកគង្វាលក៏និយាយគ្នាថា៖ “មក៍! យើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើង ដែលព្រះអម្ចាស់បានឲ្យយើងដឹងនោះមើល៍!”។
16
ដូច្នេះ ពួកគេក៏ទៅជាប្រញាប់ ហើយឃើញម៉ារា និងយ៉ូសែប ព្រមទាំងទារកដែលផ្ដេកនៅក្នុងស្នូកសត្វ។
17
កាលបានឃើញហើយ ពួកគេក៏ផ្សព្វផ្សាយអំពីសេចក្ដីដែលទូតសួគ៌បានប្រាប់ពួកគេអំពីទារកនោះ។
18
អស់អ្នកដែលឮ ក៏ងឿងឆ្ងល់នឹងសេចក្ដីដែលពួកអ្នកគង្វាលបានប្រាប់ពួកគេ។
19
រីឯម៉ារាវិញ នាងបានរក្សាទុកសេចក្ដីទាំងអស់នេះ ទាំងត្រិះរិះពិចារណាក្នុងចិត្តរបស់នាង។
20
ពួកអ្នកគង្វាលក៏ត្រឡប់ទៅវិញទាំងលើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះ ដោយព្រោះសេចក្ដីទាំងអស់ដែលពួកគេបានឮ និងបានឃើញនោះ ដូចដែលទូតសួគ៌បានប្រាប់ពួកគេ។
21
នៅពេលគ្រប់ប្រាំបីថ្ងៃ ជាថ្ងៃធ្វើពិធីកាត់ស្បែកឲ្យបុត្រតូចនោះ គេដាក់ឈ្មោះព្រះអង្គថា យេស៊ូវ ជាឈ្មោះដែលទូតសួគ៌បានដាក់ឲ្យ មុនពេលបុត្រតូចនោះចាប់កំណើតក្នុងផ្ទៃ។
22
បន្ទាប់ពីថ្ងៃនៃការជម្រះរបស់ពួកគេបានគ្រប់ហើយ ស្របតាមក្រឹត្យវិន័យរបស់ម៉ូសេ ពួកគេក៏នាំកូនមកយេរូសាឡិមដើម្បីថ្វាយដល់ព្រះអម្ចាស់
23
ដូចដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ថា: “អស់ទាំងកូនប្រុសដែលកើតពីផ្ទៃម្ដាយមុនបង្អស់ នឹងត្រូវរាប់ជាវិសុទ្ធថ្វាយព្រះអម្ចាស់”
24
ព្រមទាំងដើម្បីថ្វាយយញ្ញបូជា ស្របតាមសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ថា: “លលកមួយគូ ឬកូនព្រាបពីរក្បាល”។
25
ពេលនោះ មើល៍! នៅយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន។ បុរសនេះជាមនុស្សសុចរិត និងមានជំនឿស៊ប់ ហើយកំពុងរង់ចាំការសម្រាលទុក្ខដល់អ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏សណ្ឋិតលើគាត់ដែរ។
26
ម្យ៉ាងទៀត លោកបានទទួលការបើកសម្ដែងពីព្រះវិញ្ញាណដ៏វិសុទ្ធហើយថា លោកមិនជួបសេចក្ដីស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។
27
លោកបានចូលមកក្នុងព្រះវិហារដោយព្រះវិញ្ញាណ ហើយនៅពេលឪពុកម្ដាយបាននាំបុត្រតូចយេស៊ូវមក ដើម្បីធ្វើតាមទម្លាប់ក្នុងក្រឹត្យវិន័យចំពោះកូន
28
ស៊ីម្មានក៏ទទួលបុត្រតូចនោះមកបី ហើយសរសើរតម្កើងព្រះថា៖
29
“ព្រះអម្ចាស់អើយ ឥឡូវនេះ សូមប្រោសឲ្យបាវបម្រើរបស់ព្រះអង្គចាកចេញទៅដោយសុខសាន្ត តាមព្រះបន្ទូលរបស់ព្រះអង្គចុះ
30
ដ្បិតភ្នែករបស់ទូលបង្គំបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះអង្គ
31
ដែលព្រះអង្គបានរៀបចំនៅចំពោះមុខប្រជាជាតិទាំងអស់
32
គឺជាពន្លឺសម្រាប់ការបើកសម្ដែងដល់សាសន៍ដទៃ និងជាសិរីរុងរឿងដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ”។
33
ឪពុកម្ដាយរបស់បុត្រតូច ក៏ងឿងឆ្ងល់ចំពោះអ្វីៗដែលត្រូវបានថ្លែងអំពីបុត្រតូចនោះ។
34
ស៊ីម្មានឲ្យពរពួកគេ ព្រមទាំងនិយាយនឹងម៉ារាម្ដាយរបស់បុត្រតូចថា៖ “មើល៍! កូននេះត្រូវបានតាំងឡើងសម្រាប់ការដួលរលំនិងការងើបឡើងរបស់មនុស្សជាច្រើនក្នុងចំណោមអ៊ីស្រាអែល និងសម្រាប់ជាទីសម្គាល់ដែលត្រូវគេប្រឆាំង
35
ដើម្បីឲ្យចិត្តគំនិតរបស់មនុស្សជាច្រើនត្រូវបានសម្ដែងឲ្យឃើញ; រីឯព្រលឹងរបស់នាងផ្ទាល់ក៏នឹងត្រូវដាវចាក់ទម្លុះដែរ”។
36
មានព្យាការិនីម្នាក់ឈ្មោះអាន់ណា ជាកូនស្រីរបស់ផាញូអែល ក្នុងកុលសម្ព័ន្ធអេស៊ើរ។ ស្ត្រីនេះមានវ័យចំណាស់ហើយ គាត់រស់នៅជាមួយប្ដីបានប្រាំពីរឆ្នាំក្រោយពីរៀបការ
37
រួចគាត់ក៏នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ ។ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ គឺតែងតែបម្រើព្រះទាំងយប់ទាំងថ្ងៃ ដោយការតមអាហារ និងការអធិស្ឋាន។
38
នៅវេលាដដែលនោះ គាត់ក៏មកឈរនៅក្បែរ ហើយអរព្រះគុណដល់ព្រះ ព្រមទាំងនិយាយប្រាប់អំពីបុត្រតូចនោះដល់អស់អ្នកដែលរង់ចាំការរំដោះដល់យេរូសាឡិម ។
39
នៅពេលបានបំពេញការទាំងអស់ស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់រួចហើយ យ៉ូសែប និងម៉ារាក៏ត្រឡប់ទៅកាលីឡេវិញ ដល់ណាសារ៉ែតជាទីក្រុងរបស់ពួកគេ។
40
បុត្រតូចនោះក៏ធំឡើង ហើយមាំមួន ទាំងពេញដោយប្រាជ្ញា ហើយព្រះគុណរបស់ព្រះក៏ស្ថិតនៅលើព្រះអង្គដែរ។
41
ជារៀងរាល់ឆ្នាំ ឪពុកម្ដាយរបស់ព្រះកុមារយេស៊ូវតែងតែធ្វើដំណើរទៅបុណ្យរំលងនៅយេរូសាឡិម។
42
នៅពេលព្រះអង្គមានព្រះជន្មាយុដប់ពីរព្រះវស្សា ពួកគេក៏ឡើងទៅ តាមទម្លាប់នៃពិធីបុណ្យ។
43
បន្ទាប់ពីថ្ងៃបុណ្យចប់សព្វគ្រប់ហើយ ពេលពួកគេកំពុងត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវនៅតែគង់នៅយេរូសាឡិម ប៉ុន្តែឪពុកម្ដាយរបស់ព្រះអង្គ មិនបានដឹងទេ។
44
ពួកគាត់ស្មានថាព្រះអង្គនៅក្នុងចំណោមអ្នករួមដំណើរ ក៏ធ្វើដំណើរអស់មួយថ្ងៃ បន្ទាប់មកទើបចាប់ផ្ដើមរកព្រះអង្គក្នុងចំណោមសាច់ញាតិ និងអ្នកដែលស្គាល់
45
ប៉ុន្តែរកមិនឃើញ ពួកគាត់ក៏ត្រឡប់ទៅរកព្រះអង្គដល់យេរូសាឡិម។
46
លុះបីថ្ងៃក្រោយមក ពួកគាត់រកព្រះអង្គឃើញនៅក្នុងព្រះវិហារ កំពុងអង្គុយនៅកណ្ដាលចំណោមពួកគ្រូ ទាំងស្ដាប់ ទាំងសួរសំណួរដល់គេផង។
47
អស់អ្នកដែលស្ដាប់ព្រះអង្គក៏ភ្ញាក់ផ្អើលចំពោះបញ្ញា និងចម្លើយរបស់ព្រះអង្គ។
48
នៅពេលឪពុកម្ដាយឃើញព្រះអង្គក៏ភ្ញាក់ផ្អើល ហើយម្ដាយនិយាយថា៖ “កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះដាក់យើង? មើល៍! ឪពុក និងម្ដាយរបស់កូនបានតាមរកកូនទាំងព្រួយចិត្តណាស់!”។
49
ព្រះយេស៊ូវទ្រង់តបនឹងពួកគាត់ថា៖ “ហេតុអ្វីបានជាពុកម៉ែតាមរកកូន? តើមិនដឹងថា កូនត្រូវតែនៅក្នុងដំណាក់ព្រះបិតារបស់កូន ទេឬ?”។
50
ប៉ុន្តែពួកគាត់មិនយល់ពាក្យដែលព្រះអង្គមានបន្ទូលនឹងពួកគាត់ឡើយ។
51
បន្ទាប់មក ព្រះយេស៊ូវក៏ចុះទៅណាសារ៉ែតវិញជាមួយឪពុកម្ដាយ ហើយស្ដាប់បង្គាប់ពួកគាត់។ រីឯម្ដាយវិញ នាងបានរក្សាហេតុការណ៍ទាំងអស់នេះទុកក្នុងចិត្ត។
52
ព្រះយេស៊ូវបានចម្រើនឡើង ខាងប្រាជ្ញា និងរូបកាយ ហើយក៏ជាទីគាប់ព្រះហឫទ័យដល់ព្រះ និងជាទីគាប់ចិត្តដល់មនុស្សផងដែរ៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24