bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Luke 15
Luke 15
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
1
ពេលនោះ អ្នកទារពន្ធ និងមនុស្សបាបទាំងអស់ចូលមកជិតព្រះយេស៊ូវ ដើម្បីស្ដាប់ព្រះអង្គ។
2
ពួកផារិស៊ី និងពួកគ្រូវិន័យក៏រអ៊ូរទាំថា៖ “អ្នកនេះទទួលមនុស្សបាប ហើយហូបជាមួយពួកគេទៀតផង”។
3
ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមានេះថា៖
4
“តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលមានចៀមមួយរយក្បាល ហើយបាត់ចៀមមួយក្នុងចៀមទាំងនោះទៅ ក៏មិនទុកចោលចៀមកៅសិបប្រាំបួននៅទីរហោស្ថាន រួចទៅតាមរកចៀមមួយដែលបាត់នោះ ទាល់តែរកវាឃើញទេឬ?
5
កាលណារកវាឃើញ គាត់មុខជាលើកវាដាក់លើស្មា ទាំងអរសប្បាយ
6
ហើយមកផ្ទះវិញ ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងមក ប្រាប់ពួកគេថា: ‘សូមអបអរជាមួយខ្ញុំ ដ្បិតខ្ញុំបានរកចៀមរបស់ខ្ញុំដែលបាត់នោះឃើញហើយ’។
7
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានអំណរយ៉ាងនោះដែរ ចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនចាំបាច់កែប្រែចិត្ត។
8
“មួយវិញទៀត តើមានស្ត្រីណាដែលមានកាក់ដ្រាក់ម៉ា ដប់ ហើយប្រសិនបើនាងបាត់មួយដ្រាក់ម៉ា ក៏មិនអុជចង្កៀង បោសសម្អាតផ្ទះ ហើយរកយ៉ាងយកចិត្តទុកដាក់ ទាល់តែរកឃើញទេឬ?
9
កាលណារកឃើញហើយ នាងមុខជាហៅមិត្តភក្ដិ និងអ្នកជិតខាងមក ប្រាប់ថា: ‘សូមអបអរជាមួយខ្ញុំ ដ្បិតខ្ញុំបានរកមួយដ្រាក់ម៉ាដែលខ្ញុំបាត់នោះឃើញហើយ’។
10
ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅមុខបណ្ដាទូតសួគ៌របស់ព្រះ នឹងមានអំណរចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត”។
11
ព្រះយេស៊ូវមានបន្ទូលទៀតថា៖ “មានបុរសម្នាក់មានកូនប្រុសពីរនាក់។
12
កូនប្អូននិយាយនឹងឪពុកថា: ‘លោកឪពុកអើយ សូមប្រគល់ចំណែកទ្រព្យសម្បត្តិដែលខ្ញុំត្រូវទទួលនោះឲ្យខ្ញុំមក’។ ដូច្នេះ ឪពុកក៏ចែកទ្រព្យសម្បត្តិដល់កូនទាំងពីរនាក់។
13
មិនយូរថ្ងៃក្រោយមក កូនប្អូនក៏ប្រមូលរបស់របរទាំងអស់ ហើយចេញដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះ គាត់បានចាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួន ហើយរស់នៅក្នុងភាពអបាយមុខ។
14
នៅពេលគាត់ចាយវាយអ្វីៗទាំងអស់ហើយ មានទុរ្ភិក្សដ៏ធ្ងន់ធ្ងរបានកើតឡើងនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត។
15
ដូច្នេះ គាត់បានទៅពឹងអាស្រ័យនឹងអ្នកស្រុកម្នាក់នៅស្រុកនោះ ម្នាក់នោះក៏ចាត់គាត់ឲ្យទៅទីវាលរបស់ខ្លួន ដើម្បីឲ្យចិញ្ចឹមជ្រូក។
16
គាត់ប្រាថ្នាចង់ចម្អែតពោះ ដោយសំបកផ្លែច័ន្ទគីរីដែលជ្រូកស៊ី តែគ្មានអ្នកណាឲ្យអ្វីដល់គាត់ឡើយ។
17
ប៉ុន្តែនៅពេលភ្ញាក់ខ្លួន គាត់ក៏ពោលថា: ‘ពួកឈ្នួលទាំងប៉ុន្មានរបស់ឪពុកខ្ញុំមានអាហារ សម្បូរហូរហៀរ រីឯខ្ញុំវិញ ខ្ញុំជិតដាច់ពោះស្លាប់នៅទីនេះ!
18
ខ្ញុំនឹងក្រោកឡើងទៅរកឪពុកខ្ញុំវិញ ហើយប្រាប់គាត់ថា: ‘លោកឪពុកអើយ ខ្ញុំបានប្រព្រឹត្តបាបទាស់នឹងស្ថានសួគ៌ និងបានប្រព្រឹត្តបាបនៅចំពោះលោកឪពុកដែរ។
19
ខ្ញុំមិនស័ក្ដិសមនឹងឲ្យគេហៅថាជាកូនរបស់លោកឪពុកទៀតទេ សូមឲ្យខ្ញុំធ្វើដូចជាឈ្នួលម្នាក់របស់លោកឪពុកផង’។
20
បន្ទាប់មក គាត់ក្រោកឡើង ត្រឡប់ទៅរកឪពុករបស់ខ្លួនវិញ។ ខណៈដែលគាត់នៅឆ្ងាយនៅឡើយ ឪពុករបស់គាត់បានឃើញគាត់ ក៏មានចិត្តអាណិតអាសូរ ហើយរត់ទៅឱបកគាត់ ទាំងថើបទៀតផង។
21
កូនប្រុសនិយាយនឹងឪពុកថា: ‘លោកឪពុកអើយ ខ្ញុំបានប្រព្រឹត្តបាបទាស់នឹងស្ថានសួគ៌ និងបានប្រព្រឹត្តបាបនៅចំពោះលោកឪពុកដែរ។ ខ្ញុំមិនស័ក្ដិសមនឹងឲ្យគេហៅថាជាកូនរបស់លោកឪពុកទៀតទេ’។
22
“ប៉ុន្តែឪពុកប្រាប់ពួកបាវបម្រើរបស់គាត់ថា: ‘ចូរប្រញាប់ យកអាវវែងដ៏ល្អបំផុតមកពាក់ឲ្យគាត់ ហើយយកចិញ្ចៀនមកបំពាក់ដៃគាត់ ព្រមទាំងយកស្បែកជើងមកបំពាក់ជើងគាត់ផង
23
រួចយកកូនគោដែលបំប៉នទុកមកសម្លាប់ចុះ។ យើងនាំគ្នាហូប និងអបអរទៅ!
24
ដ្បិតកូនរបស់ខ្ញុំនេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; គាត់បានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមអបអរ។
25
“រីឯកូនច្បងរបស់គាត់នៅឯចម្ការ។ នៅពេលមកជិតដល់ផ្ទះ គាត់ឮសូរតន្ត្រី និងរបាំ
26
គាត់ក៏ហៅអ្នកបម្រើម្នាក់មក សួរថាមានអ្វីកើតឡើង។
27
អ្នកបម្រើនោះក៏ប្រាប់គាត់ថា: ‘ប្អូនប្រុស របស់លោកមកវិញហើយ ដូច្នេះឪពុករបស់លោកបានសម្លាប់កូនគោដែលបំប៉នទុក ពីព្រោះលោកបានកូនប្រុសមកវិញដោយមានសុវត្ថិភាព’។
28
“ពេលនោះ កូនច្បងក៏ខឹង ហើយមិនព្រមចូលទៅទេ ដូច្នេះឪពុករបស់គាត់ក៏ចេញមកអង្វរគាត់។
29
ប៉ុន្តែគាត់តបនឹងឪពុកថា: ‘មើល៍! ខ្ញុំបានបម្រើលោកឪពុកច្រើនឆ្នាំយ៉ាងនេះហើយ មិនដែលរំលងពាក្យបង្គាប់របស់លោកឪពុកឡើយ ប៉ុន្តែលោកឪពុកមិនដែលឲ្យកូនពពែមួយដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអបអរជាមួយពួកមិត្តភក្ដិរបស់ខ្ញុំសោះ។
30
រីឯនៅពេលកូនម្នាក់នេះរបស់លោកឪពុក ដែលស៊ីបង្ហិនទ្រព្យសម្បត្តិរបស់លោកឪពុកជាមួយស្ត្រីពេស្យាបានមកវិញ លោកឪពុកបែរជាសម្លាប់កូនគោដែលបំប៉ន សម្រាប់វាទៅវិញ!’។
31
“ឪពុកក៏និយាយនឹងគាត់ថា: ‘កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។
32
ឥឡូវ យើងត្រូវតែអបអរ និងអរសប្បាយ ដ្បិតប្អូនប្រុសរបស់ឯងម្នាក់នេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; វាបានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’”៕
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24