bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Luke 24
Luke 24
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
1
នៅថ្ងៃទីមួយនៃសប្ដាហ៍ ពេលព្រលឹមស្រាងៗ ពួកស្ត្រីៗ មកដល់រូងផ្នូរ ទាំងយកគ្រឿងក្រអូបដែលពួកនាងបានរៀបចំទុកមកជាមួយដែរ
2
ក៏ឃើញថាថ្មត្រូវបានប្រមៀលចេញពីមាត់រូងហើយ។
3
ពួកនាងបានចូលទៅ ប៉ុន្តែមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវឡើយ។
4
ខណៈដែលពួកនាងកំពុងវល់គំនិតអំពីការនេះ មើល៍! មានបុរសពីរនាក់ស្លៀកសម្លៀកបំពាក់ភ្លឺចិញ្ចែងចិញ្ចាចមកឈរនៅក្បែរពួកនាង។
5
ពួកនាងក៏ភ័យខ្លាច ហើយឱនមុខដល់ដី។ បុរសពីរនាក់នោះនិយាយនឹងពួកនាងថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងរកមនុស្សរស់ នៅក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
6
ព្រះអង្គមិនគង់នៅទីនេះទេ ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញហើយ! ចូរនឹកចាំអ្វីដែលព្រះអង្គមានបន្ទូលនឹងអ្នករាល់គ្នា កាលព្រះអង្គគង់នៅកាលីឡេនៅឡើយ
7
ថា: ‘កូនមនុស្សត្រូវតែត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប ហើយត្រូវគេឆ្កាង បន្ទាប់មកនៅថ្ងៃទីបី លោកនឹងរស់ឡើងវិញ’ ”។
8
ពេលនោះ ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូវ។
9
បន្ទាប់ពីត្រឡប់មកពីរូងផ្នូរវិញ ពួកនាងក៏ប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវ័កទាំងដប់មួយនាក់ និងអ្នកឯទៀតៗទាំងអស់។
10
ស្ត្រីៗដែលប្រាប់ហេតុការណ៍ទាំងនេះដល់ពួកសាវ័ក គឺម៉ារាអ្នកម៉ាក់ដាឡា យ៉ូអាន់ណា ម៉ារាម្ដាយ របស់យ៉ាកុប និងស្ត្រីឯទៀតៗដែលនៅជាមួយពួកនាងដែរ។
11
ប៉ុន្តែពាក្យទាំងនេះហាក់ដូចជារឿងឥតទំនងសម្រាប់ពួកគេ ដូច្នេះពួកគេមិនជឿពួកនាងទេ។
12
យ៉ាងណាមិញ ពេត្រុសបានក្រោកឡើងរត់ទៅរូងផ្នូរ ហើយឱនមើល ក៏ឃើញតែក្រណាត់ផាឌិបប៉ុណ្ណោះ ដូច្នេះគាត់ក៏ទៅផ្ទះវិញ ទាំងងឿងឆ្ងល់នឹងអ្វីដែលបានកើតឡើង។
13
នៅថ្ងៃដដែលនោះ មើល៍! មានពីរនាក់ក្នុងពួកសិស្សធ្វើដំណើរទៅភូមិមួយឈ្មោះអេម៉ោស ដែលមានចម្ងាយដប់មួយគីឡូម៉ែត្រ ពីយេរូសាឡិម។
14
ពួកគេកំពុងនិយាយគ្នាអំពីហេតុការណ៍ទាំងអស់នោះដែលបានកើតឡើង។
15
នៅពេលពួកគេកំពុងនិយាយ និងជជែកគ្នា ព្រះយេស៊ូវព្រះអង្គផ្ទាល់ក៏យាងមកជិតធ្វើដំណើរជាមួយពួកគេដែរ
16
ប៉ុន្តែភ្នែករបស់ពួកគេត្រូវបានបាំងមិនឲ្យស្គាល់ព្រះអង្គទេ។
17
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖ “តើរឿងទាំងនេះដែលអ្នករាល់គ្នានិយាយគ្នាតាមផ្លូវ ជារឿងអ្វី?”។ ពួកគេក៏ឈរស្ងៀម ទាំងមានទឹកមុខស្រងូតស្រងាត់។
18
ម្នាក់ឈ្មោះក្លេអូប៉ាសទូលតបនឹងព្រះអង្គថា៖ “ក្នុងអ្នកដែលស្នាក់នៅយេរូសាឡិម មានតែលោកប៉ុណ្ណោះឬ ដែលមិនដឹងហេតុការណ៍ដែលកើតឡើងនៅទីនោះក្នុងប៉ុន្មានថ្ងៃនេះ?”។
19
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖ “តើរឿងអ្វី?”។ ពួកគេទូលព្រះអង្គថា៖ “គឺអំពីយេស៊ូវអ្នកណាសារ៉ែត ជាព្យាការីម្នាក់ដ៏មានអំណាចក្នុងការដែលលោកធ្វើ និងពាក្យសម្ដី នៅចំពោះព្រះនិងប្រជាជនគ្រប់គ្នា
20
ព្រមទាំងអំពីរបៀបដែលពួកនាយកបូជាចារ្យ និងពួកមេគ្រប់គ្រងរបស់យើងបានប្រគល់លោកទៅក្នុងការកាត់ទោសប្រហារជីវិត ហើយពួកគេក៏ឆ្កាងលោកផង។
21
តាមពិត យើងបានសង្ឃឹមថាលោកជាអ្នកដែលរៀបនឹងរំដោះអ៊ីស្រាអែល។ លើសពីនេះទៅទៀត ថ្ងៃនេះ ជាថ្ងៃទីបីហើយ តាំងពីហេតុការណ៍ទាំងនោះបានកើតឡើង
22
មានស្ត្រីខ្លះក្នុងចំណោមពួកយើងបានធ្វើឲ្យពួកយើងភ្ញាក់ផ្អើលដែរ; ពួកនាងបានទៅដល់រូងផ្នូរទាំងព្រលឹម
23
តែមិនបានឃើញសពលោកទេ ក៏មកវិញរៀបរាប់ថាបានឃើញនិមិត្តនៃទូតសួគ៌ទៀត គឺពួកទូតសួគ៌និយាយថាលោកនៅរស់។
24
មានអ្នកខ្លះដែលនៅជាមួយពួកយើងបានទៅឯរូងផ្នូរ ហើយបានឃើញដូចដែលស្ត្រីៗទាំងនោះនិយាយដែរ គឺពួកគេមិនបានឃើញលោកទេ”។
25
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ឱ មនុស្សល្ងង់ខ្លៅ និងមានចិត្តក្រនឹងជឿទុកចិត្តលើអស់ទាំងសេចក្ដីដែលបណ្ដាព្យាការីបានថ្លែងទុកអើយ!
26
តើព្រះគ្រីស្ទមិនត្រូវរងទុក្ខនឹងការទាំងនេះ ហើយចូលក្នុងសិរីរុងរឿងរបស់ព្រះអង្គទេឬ?”។
27
បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
28
លុះមកជិតដល់ភូមិដែលពួកគេកំពុងតែទៅនោះ ព្រះយេស៊ូវធ្វើហាក់ដូចជាចង់យាងទៅមុខទៀត
29
ពួកគេក៏ទទូចដល់ព្រះអង្គថា៖ “សូមស្នាក់នៅជាមួយពួកយើងសិនទៅ ពីព្រោះជិតល្ងាច ណាមួយថ្ងៃក៏លិចហើយដែរ!” ដូច្នេះ ព្រះយេស៊ូវក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។
30
ខណៈដែលរួមតុអាហារជាមួយពួកគេ ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកគេ។
31
ពេលនោះ ភ្នែករបស់ពួកគេត្រូវបានបើក ហើយពួកគេក៏មើលព្រះអង្គស្គាល់ ប៉ុន្តែព្រះយេស៊ូវបានបាត់ពីមុខពួកគេទៅ។
32
ពួកគេនិយាយគ្នាថា៖ “នៅពេលព្រះអង្គមានបន្ទូលនឹងយើងនៅតាមផ្លូវ និងនៅពេលព្រះអង្គពន្យល់គម្ពីរដល់យើង តើចិត្តរបស់យើងមិនបានឆេះឆួលទេឬ?”។
33
ពេលនោះ ពួកគេក្រោកឡើងភ្លាមត្រឡប់ទៅយេរូសាឡិមវិញ ក៏ឃើញសាវ័កទាំងដប់មួយនាក់ និងអ្នកដែលនៅជាមួយពួកគេនៅជួបជុំគ្នា
34
និយាយថា៖ “ព្រះអម្ចាស់ពិតជាត្រូវបានលើកឲ្យរស់ឡើងវិញមែន ហើយបានលេចមកដល់ស៊ីម៉ូន!”។
35
សិស្សទាំងពីរនាក់ក៏រៀបរាប់អ្វីៗដែលកើតឡើងនៅតាមផ្លូវ និងរបៀបដែលព្រះអង្គឲ្យពួកគេមើលស្គាល់ នៅពេលកាច់នំប៉័ង។
36
ខណៈដែលពួកគេកំពុងនិយាយអំពីការទាំងនេះ ព្រះយេស៊ូវផ្ទាល់បានឈរនៅកណ្ដាលចំណោមពួកគេ ហើយមានបន្ទូលនឹងពួកគេថា៖ “សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
37
ពួកគេក៏តក់ស្លុត ហើយភ័យខ្លាច ដោយគិតថាឃើញខ្មោច។
38
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាភ័យស្លុតដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាកើតសង្ស័យក្នុងចិត្ត?
39
ចូរមើលដៃ និងជើងរបស់ខ្ញុំចុះ ថាគឺខ្ញុំមែន។ ចូរពាល់ខ្ញុំមើល៍! ដ្បិតខ្មោចគ្មានសាច់ និងឆ្អឹងដូចដែលអ្នករាល់គ្នាឃើញខ្ញុំមាននេះទេ”។
40
នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ត និងព្រះបាទាដល់ពួកគេ។
41
ប៉ុន្តែកាលពួកគេនៅតែមិនជឿដោយសារតែអំណរ ហើយចេះតែងឿងឆ្ងល់ ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖ “នៅទីនេះមានអ្វីហូបឬទេ?”។
42
ពួកគេជូនត្រីអាំងមួយកំណាត់ ដល់ព្រះអង្គ
43
ហើយព្រះអង្គក៏ទទួលយកមកសោយនៅមុខពួកគេ។
44
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ទាំងនេះជាពាក្យរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺថាសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីខ្ញុំ ក្នុងក្រឹត្យវិន័យរបស់ម៉ូសេ គម្ពីរព្យាការី និងគម្ពីរទំនុកតម្កើង ត្រូវតែបានបំពេញឲ្យសម្រេច”។
45
បន្ទាប់មក ព្រះយេស៊ូវបានបើកបំភ្លឺគំនិតរបស់ពួកគេឲ្យយល់គម្ពីរ
46
ហើយមានបន្ទូលថា៖ “មានសរសេរទុកមកដូច្នេះថា ព្រះគ្រីស្ទត្រូវតែ រងទុក្ខ ហើយនៅថ្ងៃទីបី ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់
47
រួចការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប នឹងបានប្រកាសដល់ប្រជាជាតិទាំងអស់ ក្នុងព្រះនាមរបស់ព្រះអង្គ ដោយចាប់ផ្ដើមពីយេរូសាឡិម។
48
អ្នករាល់គ្នាជាសាក្សីអំពីការទាំងនេះ
49
ហើយមើល៍! ខ្ញុំនឹងបញ្ជូនអ្វីដែលព្រះបិតារបស់ខ្ញុំបានសន្យាមកដល់អ្នករាល់គ្នា។ យ៉ាងណាមិញ ចូរអ្នករាល់គ្នាស្នាក់នៅទីក្រុង រហូតដល់អ្នករាល់គ្នាត្រូវបានបំពាក់ដោយព្រះចេស្ដាពីស្ថានដ៏ខ្ពស់ចុះ”។
50
ព្រះយេស៊ូវទ្រង់នាំពួកគេចេញទៅខាងក្រៅរហូតដល់បេថានី ហើយលើកព្រះហស្តឡើងប្រទានពរពួកគេ។
51
ខណៈដែលព្រះអង្គកំពុងប្រទានពរពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេ ហើយត្រូវបានលើកឡើងទៅលើមេឃ ។
52
ពួកគេក៏ថ្វាយបង្គំព្រះអង្គ រួចត្រឡប់ទៅយេរូសាឡិមវិញដោយអំណរយ៉ាងខ្លាំង
53
ហើយតែងតែសរសើរតម្កើង ព្រះជានិច្ច នៅក្នុងព្រះវិហារ ៕៚
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24