bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Luke 3
Luke 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
1
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលសេសារទីប៊ើរ កាលប៉ុនទាសពីឡាត់ធ្វើជាអភិបាលនៃយូឌា ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃកាលីឡេ ភីលីពអនុជ របស់ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាសធ្វើជាស្ដេចត្រាញ់នៃអាប៊ីលេន
2
គឺពេលដែលអាន់ណាស និងកៃផាសជាមហាបូជាចារ្យ នោះព្រះបន្ទូលរបស់ព្រះបានមកដល់យ៉ូហានកូនសាការី នៅទីរហោស្ថាន។
3
គាត់ក៏ទៅតាមតំបន់ទាំងអស់ជុំវិញទន្លេយ័រដាន់ ទាំងប្រកាសអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប
4
ដូចដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការីអេសាយ ថា: “មានសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ!
5
ជ្រលងភ្នំទាំងអស់នឹងត្រូវបានលុបបំពេញ ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប ; រីឯផ្លូវវៀចនឹងត្រូវបានតម្រង់ ហើយផ្លូវរដិបរដុបនឹងត្រូវបានធ្វើឲ្យរាបស្មើ
6
នោះមនុស្ស ទាំងអស់នឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះ’”។
7
យ៉ូហាននិយាយនឹងហ្វូងមនុស្សដែលចេញមកដើម្បីទទួលពិធីជ្រមុជទឹកពីគាត់ថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
8
បើដូច្នេះ ចូរបង្កើតផលឲ្យសមនឹងការកែប្រែចិត្តចុះ! កុំឲ្យចាប់ផ្ដើមនិយាយក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។
9
សូម្បីតែឥឡូវនេះ ពូថៅដាក់នៅនឹងគល់ដើមឈើរួចហើយ ដូច្នេះអស់ទាំងដើមឈើដែលមិនបង្កើតផលល្អ នឹងត្រូវបានកាប់ចោល ហើយបោះទៅក្នុងភ្លើង”។
10
ហ្វូងមនុស្សក៏សួរគាត់ថា៖ “បើដូច្នេះ តើយើងខ្ញុំគួរធ្វើដូចម្ដេច?”។
11
យ៉ូហានឆ្លើយនឹងពួកគេថា៖ “អ្នកណាដែលមានអាវ ពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកណាដែលមានអាហារ ក៏ត្រូវធ្វើដូចគ្នាដែរ”។
12
មានពួកអ្នកទារពន្ធមកទទួលពិធីជ្រមុជទឹកដែរ ពួកគេក៏សួរយ៉ូហានថា៖ “លោកគ្រូ តើយើងខ្ញុំគួរធ្វើដូចម្ដេច?”។
13
យ៉ូហានប្រាប់ពួកគេថា៖ “កុំទារពន្ធហួសកម្រិតដែលបានកំណត់ឲ្យអ្នករាល់គ្នានោះឡើយ”។
14
ពួកទាហានក៏សួរគាត់ដែរថា៖ “ចុះយើងខ្ញុំវិញ តើគួរធ្វើដូចម្ដេចដែរ?”។ យ៉ូហាននិយាយថា៖ “កុំគំរាមយកលុយ ឬចេះតែចោទយកលុយ ពីអ្នកណាឡើយ តែចូរស្កប់ចិត្តនឹងប្រាក់ឈ្នួលរបស់ខ្លួនវិញ”។
15
នៅគ្រាដែលប្រជាជនកំពុងរង់ចាំ នោះពួកគេទាំងអស់គ្នាក៏នឹកស្មានក្នុងចិត្តអំពីយ៉ូហានថា ប្រហែលគាត់ជាព្រះគ្រីស្ទ។
16
យ៉ូហានតបនឹងពួកគេទាំងអស់គ្នាថា៖ “ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក មែន ប៉ុន្តែមានម្នាក់ដែលធំជាងខ្ញុំនឹងមក ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង ។
17
លោកកាន់ចង្ហាយក្នុងដៃ ដើម្បីសម្អាតលានបោកស្រូវរបស់លោក ហើយប្រមូលស្រូវដាក់ក្នុងជង្រុករបស់លោក រីឯអង្កាមវិញ លោកនឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន”។
18
ដូច្នេះ យ៉ូហានបានប្រកាសដំណឹងល្អដល់ប្រជាជនដោយពាក្យដាស់តឿនផ្សេងទៀតជាច្រើន។
19
ប៉ុន្តែនៅពេលស្ដេចត្រាញ់ហេរ៉ូឌត្រូវយ៉ូហានស្ដីបន្ទោសអំពីហេរ៉ូឌាសមហេសីរបស់ អនុជទ្រង់ និងអំពីអស់ទាំងការអាក្រក់ដែលទ្រង់បានប្រព្រឹត្ត
20
ទ្រង់បានបន្ថែមការនេះមួយទៀតលើការអាក្រក់ទាំងអស់ គឺទ្រង់បានឃុំឃាំងយ៉ូហានក្នុងគុក។
21
កាលមួយមានកើតឡើងដូច្នេះ: នៅពេលប្រជាជនទាំងអស់បានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូវក៏បានទទួលពិធីជ្រមុជទឹកដែរ។ ពេលព្រះអង្គកំពុងអធិស្ឋាន ផ្ទៃមេឃត្រូវបានបើកចំហ
22
ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះក្នុងរូបសណ្ឋានដូចជាសត្វព្រាបមកលើព្រះអង្គ រួចមានសំឡេងមួយមកពីលើមេឃថា៖ “អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នក”។
23
នៅពេលព្រះយេស៊ូវទ្រង់ចាប់ផ្ដើមព័ន្ធកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា ហើយតាមដែលគេគិតស្មាន ព្រះអង្គជាកូនរបស់យ៉ូសែប យ៉ូសែបជាកូនហេលី
24
ហេលីជាកូនម៉ាត់ថាត់ ម៉ាត់ថាត់ជាកូនលេវី លេវីជាកូនម៉ិលគី ម៉ិលគីជាកូនយ៉ាណាយ យ៉ាណាយជាកូនយ៉ូសែប
25
យ៉ូសែបជាកូនម៉ាតាធាស ម៉ាតាធាសជាកូនអេម៉ុស អេម៉ុសជាកូនណាហ៊ូម ណាហ៊ូមជាកូនអែសលី អែសលីជាកូនណាកាយ
26
ណាកាយជាកូនម៉ាអាត ម៉ាអាតជាកូនម៉ាតាធាស ម៉ាតាធាសជាកូនសេម៉ី សេម៉ីជាកូនយ៉ូសិក យ៉ូសិកជាកូនយូដា
27
យូដាជាកូនយ៉ូអាណាន់ យ៉ូអាណាន់ជាកូនរេសា រេសាជាកូនសូរ៉ូបាបិល សូរ៉ូបាបិលជាកូនសាលធាល សាលធាលជាកូននេរី
28
នេរីជាកូនម៉ិលគី ម៉ិលគីជាកូនអ័តឌី អ័តឌីជាកូនកូសាម កូសាមជាកូនអែលម៉ូដាម អែលម៉ូដាមជាកូនអ៊ើរ
29
អ៊ើរជាកូនយ៉ូសេ យ៉ូសេជាកូនអេលាស៊ើរ អេលាស៊ើរជាកូនយ៉ូរិម យ៉ូរិមជាកូនម៉ាត់ថាត់ ម៉ាត់ថាត់ជាកូនលេវី
30
លេវីជាកូនស៊ីម្មាន ស៊ីម្មានជាកូនយូដា យូដាជាកូនយ៉ូសែប យ៉ូសែបជាកូនយ៉ូណាម យ៉ូណាមជាកូនអេលាគីម
31
អេលាគីមជាកូនម៉េលាស ម៉េលាសជាកូនម៉ៃណាន ម៉ៃណានជាកូនម៉ាតាថា ម៉ាតាថាជាកូនណាថាន់ ណាថាន់ជាកូនដាវីឌ
32
ដាវីឌជាកូនអ៊ីសាយ អ៊ីសាយជាកូនអូបិឌ អូបិឌជាកូនបូអូស បូអូសជាកូនសាលម៉ូន សាលម៉ូនជាកូនណាសូន
33
ណាសូនជាកូនអ័មីណាដាប់ អ័មីណាដាប់ជាកូនអាដមីន អាដមីន ជាកូនអើរ៉ាម អើរ៉ាមជាកូនហេស្រុន ហេស្រុនជាកូនពេរេស ពេរេសជាកូនយូដា
34
យូដាជាកូនយ៉ាកុប យ៉ាកុបជាកូនអ៊ីសាក អ៊ីសាកជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ា ថេរ៉ាជាកូនណាឃរ
35
ណាឃរជាកូនសេរូក សេរូកជាកូនរេហ៊ូវ រេហ៊ូវជាកូនផាលេក ផាលេកជាកូនហេប៊ើរ ហេប៊ើរជាកូនសេឡា
36
សេទ្បាជាកូនកៃណាន កៃណានជាកូនអើប៉ាក់សាឌ អើប៉ាក់សាឌជាកូនសិម សិមជាកូនណូអេ ណូអេជាកូនឡាមេក
37
ទ្បាមេកជាកូនមធូសាទ្បា មធូសាទ្បាជាកូនហេណុក ហេណុកជាកូនយ៉ារេឌ យ៉ារេឌជាកូនម៉ាលេលាល ម៉ាលេលាលជាកូនកៃណាន
38
កៃណានជាកូនអេណុស អេណុសជាកូនសេថ សេថជាកូនអ័ដាម ហើយអ័ដាមជាកូនរបស់ព្រះ៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24