bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Luke 13
Luke 13
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
1
នៅពេលដដែលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូវអំពីអ្នកកាលីឡេដែលពីឡាត់បានលាយឈាមពួកគេជាមួយយញ្ញបូជារបស់ពួកគេ។
2
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “តើអ្នករាល់គ្នាគិតថា អ្នកកាលីឡេទាំងនេះមានបាបធ្ងន់ជាងអ្នកកាលីឡេទាំងអស់ ដោយសារពួកគេបានរងទុក្ខយ៉ាងដូច្នេះឬ?
3
ទេ មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមិនកែប្រែចិត្តទេ នោះនឹងវិនាសទាំងអស់គ្នាដូច្នោះដែរ។
4
មួយវិញទៀត តើអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំលើ ហើយសម្លាប់នោះ ពួកគេមានបាបធ្ងន់ជាងមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមឬ?
5
ទេ មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមិនកែប្រែចិត្តទេ នោះនឹងវិនាសទាំងអស់គ្នាដូច្នោះដែរ”។
6
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលជាពាក្យឧបមានេះថា៖ “បុរសម្នាក់មានដើមល្វាមួយដើមដាំនៅក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន។ គាត់មករកផ្លែពីដើមនោះ ប៉ុន្តែរកមិនបានអ្វីសោះ
7
ក៏និយាយនឹងអ្នកថែចម្ការថា: ‘មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផ្លែពីដើមល្វានេះ ប៉ុន្តែរកមិនបានអ្វីសោះ។ ចូរកាប់វាចោលទៅ! ទុកឲ្យវាបង្ខាតទាំងដីធ្វើអី?’។
8
“ប៉ុន្តែអ្នកថែចម្ការនោះតបនឹងគាត់ថា: ‘លោកម្ចាស់ សូមលោកទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជីកដីជុំវិញ ហើយដាក់ជីមើល៍
9
ក្រែងលោវាចេញផ្លែនៅឆ្នាំក្រោយ ប៉ុន្តែបើគ្មានទេ នោះលោកកាប់វាចោលចុះ’”។
10
នៅថ្ងៃសប្ប័ទ ព្រះយេស៊ូវកំពុងបង្រៀនក្នុងសាលាប្រជុំមួយ។
11
ពេលនោះ មើល៍! មានស្ត្រីម្នាក់ដែលមានវិញ្ញាណនៃជំងឺចូលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់មិនបានសោះ។
12
នៅពេលទតឃើញនាង ព្រះយេស៊ូវក៏ហៅនាងមក ហើយមានបន្ទូលនឹងនាងថា៖ “ស្ត្រីអើយ នាងត្រូវបានរំដោះពីជំងឺរបស់នាងហើយ!”។
13
បន្ទាប់មក ព្រះអង្គទ្រង់ដាក់ព្រះហស្តលើនាង ខ្នងរបស់នាងក៏ត្រូវបានតម្រង់ឡើងភ្លាម ហើយនាងលើកតម្កើងសិរីរុងរឿងដល់ព្រះ។
14
ប៉ុន្តែអ្នកគ្រប់គ្រងសាលាប្រជុំទើសចិត្ត ពីព្រោះព្រះយេស៊ូវទ្រង់ប្រោសគេឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយនឹងហ្វូងមនុស្សថា៖ “មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកទទួលការព្យាបាលឲ្យជានៅក្នុងថ្ងៃទាំងនោះចុះ! កុំមកក្នុងថ្ងៃសប្ប័ទឡើយ”។
15
ព្រះអម្ចាស់មានបន្ទូលតបនឹងគាត់ថា៖ “មនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលារបស់ខ្លួនចេញពីក្រោល ហើយដឹកទៅឲ្យផឹកទឹកនៅថ្ងៃសប្ប័ទទេឬ?
16
ចំណែកឯស្ត្រីនេះវិញ ជាកូនចៅរបស់អ័ប្រាហាំ ដែលសាតាំងបានចងនាង មើល៍! ដប់ប្រាំបីឆ្នាំមកហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?”។
17
នៅពេលព្រះយេស៊ូវមានបន្ទូលដូច្នេះ អស់អ្នកដែលប្រឆាំងនឹងព្រះអង្គក៏ត្រូវអាម៉ាស់មុខ ហើយហ្វូងមនុស្សទាំងមូលក៏អរសប្បាយនឹងអស់ទាំងកិច្ចការដ៏ល្អរុងរឿងដែលកើតឡើងតាមរយៈព្រះអង្គ។
18
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖ “តើអាណាចក្ររបស់ព្រះប្រៀបដូចជាអ្វី? តើខ្ញុំនឹងប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី?
19
គឺដូចជាគ្រាប់ពូជម៉ូតាតមួយ ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងសួនរបស់ខ្លួន នៅពេលវាដុះឡើង វាក៏ទៅជាដើមឈើមួយ ហើយបក្សាបក្សីនៅលើអាកាសមកធ្វើសម្បុកតាមមែករបស់វា”។
20
ព្រះយេស៊ូវមានបន្ទូលទៀតថា៖ “តើខ្ញុំនឹងប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី?
21
គឺដូចជាមេម្សៅដែលស្ត្រីម្នាក់បានយកមកលាយ ក្នុងម្សៅបីរង្វាល់ រហូតដល់ធ្វើឲ្យម្សៅទាំងមូលដោរឡើង”។
22
ព្រះយេស៊ូវយាងកាត់តាមទីក្រុង និងភូមិនានា ទាំងបង្រៀនបណ្ដើរ បន្តធ្វើដំណើរទៅយេរូសាឡិមបណ្ដើរ។
23
មានមនុស្សម្នាក់ទូលសួរព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើអ្នកដែលបានសង្គ្រោះ មានតិចទេឬ?”។ ព្រះយេស៊ូវមានបន្ទូលនឹងគេថា៖
24
“ចូរតស៊ូចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនព្យាយាមចូល ប៉ុន្តែនឹងមិនអាចចូលបានទេ។
25
កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារហើយ នោះអ្នករាល់គ្នាចាប់ផ្ដើមឈរនៅខាងក្រៅ គោះទ្វារ ទាំងនិយាយថា: ‘ព្រះអម្ចាស់អើយ! សូមបើកទ្វារឲ្យយើងខ្ញុំផង!’។ ម្ចាស់ផ្ទះក៏នឹងឆ្លើយមកអ្នករាល់គ្នាថា: ‘យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ’។
26
ពេលនោះ អ្នករាល់គ្នានឹងចាប់ផ្ដើមនិយាយថា: ‘យើងខ្ញុំធ្លាប់ហូប និងផឹកជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់បង្រៀននៅតាមផ្លូវ របស់យើងខ្ញុំដែរ’។
27
ប៉ុន្តែម្ចាស់ផ្ទះនឹងនិយាយមកអ្នករាល់គ្នាថា: ‘យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ។ អស់ទាំងអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីយើងទៅ!’។
28
នៅពេលអ្នករាល់គ្នាឃើញអ័ប្រាហាំ អ៊ីសាក យ៉ាកុប និងព្យាការីទាំងអស់នៅក្នុងអាណាចក្ររបស់ព្រះ ប៉ុន្តែអ្នករាល់គ្នាត្រូវបានបោះចោលទៅខាងក្រៅវិញ នោះនឹងមានការទួញសោក និងការសង្កៀតធ្មេញនៅទីនោះ។
29
មានមនុស្សនឹងមកពីទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ហើយអង្គុយនៅក្នុងអាណាចក្ររបស់ព្រះ។
30
មើល៍! មានមនុស្សក្រោយគេដែលនឹងត្រឡប់ជាមុនគេ ហើយមានមនុស្សមុនគេដែលនឹងត្រឡប់ជាក្រោយគេវិញ”។
31
នៅពេល ដដែលនោះ មានពួកផារិស៊ីខ្លះបានចូលមកជិត ទូលព្រះយេស៊ូវថា៖ “សូមលោកចាកចេញពីទីនេះទៅ ដ្បិតហេរ៉ូឌចង់សម្លាប់លោក!”។
32
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍! ខ្ញុំដេញអារក្សឲ្យចេញ ហើយប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក លុះដល់ថ្ងៃទីបីកិច្ចការរបស់ខ្ញុំនឹងត្រូវបានបង្ហើយ។
33
យ៉ាងណាមិញ ខ្ញុំត្រូវតែធ្វើដំណើរ នៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែកទៀត ដ្បិតព្យាការីមិនអាចត្រូវគេសម្លាប់នៅខាងក្រៅយេរូសាឡិមបានឡើយ!
34
“យេរូសាឡិម យេរូសាឡិមអើយ! អ្នកដែលសម្លាប់បណ្ដាព្យាការី ហើយគប់ដុំថ្មសម្លាប់មនុស្សដែលត្រូវបានចាត់ឲ្យមករកអ្នកអើយ! តើប៉ុន្មានដងហើយដែលខ្ញុំចង់ប្រមូលកូនចៅរបស់អ្នក ដូចដែលមេមាន់ប្រមូលកូនរបស់វាមកជ្រកក្រោមស្លាប ប៉ុន្តែអ្នកមិនព្រមទេ។
35
មើល៍! ផ្ទះ របស់អ្នករាល់គ្នានឹងត្រូវទុកចោល ។ ខ្ញុំប្រាប់អ្នករាល់គ្នា ថា អ្នករាល់គ្នាមិនឃើញខ្ញុំទៀតឡើយ រហូតដល់ពេលវេលានោះមកដល់ ដែលអ្នករាល់គ្នានិយាយថា: ‘សូមឲ្យមានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់ ’ ”៕
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24