bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Luke 21
Luke 21
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 22 →
1
នៅពេលព្រះយេស៊ូវទ្រង់ងើបព្រះនេត្រមើល ក៏ទតឃើញពួកអ្នកមានកំពុងដាក់តង្វាយរបស់ខ្លួនទៅក្នុងហិបតង្វាយ
2
ព្រមទាំងទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់កំពុងដាក់កាក់ឡិបតា ពីរទៅក្នុងហិបនោះដែរ
3
ព្រះអង្គក៏មានបន្ទូលថា៖ “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រីក្រម្នាក់នេះបានដាក់ច្រើនជាងមនុស្សគ្រប់គ្នា។
4
ដ្បិតពួកគេទាំងអស់នេះ បានដាក់ពីសំណល់របស់ខ្លួនជាតង្វាយ រីឯស្ត្រីមេម៉ាយនេះវិញ នាងបានដាក់អ្វីដែលនាងមាន ពីភាពក្រខ្សត់របស់នាង គឺបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាង”។
5
មានអ្នកខ្លះកំពុងនិយាយអំពីព្រះវិហារថាបានតុបតែងដោយថ្មដ៏ល្អប្រណិត និងដោយតង្វាយញែកជាវិសុទ្ធសម្រាប់ព្រះ។ ព្រះយេស៊ូវក៏មានបន្ទូលថា៖
6
“អ្វីៗទាំងនេះដែលអ្នករាល់គ្នាឃើញ នឹងមានថ្ងៃមកដល់ ដែលគ្មានថ្មណាមួយសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
7
ពួកគេទូលសួរព្រះយេស៊ូវថា៖ “លោកគ្រូ តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វី នៅពេលការទាំងនេះរៀបនឹងកើតឡើង?”។
8
ព្រះយេស៊ូវមានបន្ទូលថា៖ “ចូរប្រុងប្រយ័ត្ន កុំឲ្យគេបោកបញ្ឆោតអ្នករាល់គ្នាឡើយ ដ្បិតមានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ ’ ឬ ‘ពេលកំណត់ជិតដល់ហើយ’។ កុំទៅតាមពួកគេឡើយ។
9
កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល កុំតក់ស្លុតឡើយ ដ្បិតការទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែមិនមែនជាទីបញ្ចប់ភ្លាមទេ”។
10
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖ “ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត
11
ហើយនៅកន្លែងផ្សេងៗនឹងមានទាំងរញ្ជួយផែនដីយ៉ាងខ្លាំង ទុរ្ភិក្ស និងជំងឺរាតត្បាត ព្រមទាំងនឹងមានហេតុការណ៍ដ៏រន្ធត់ និងទីសម្គាល់ដ៏ធំពីលើមេឃផង។
12
ប៉ុន្តែមុនការទាំងអស់នេះ គេនឹងលូកដៃចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយប្រគល់អ្នករាល់គ្នាទៅសាលាប្រជុំ និងគុក។ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅមុខស្ដេច និងអភិបាលដោយសារតែនាមរបស់ខ្ញុំ។
13
ការនោះនឹងត្រឡប់ជាឱកាសឲ្យអ្នករាល់គ្នាធ្វើបន្ទាល់។
14
ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត កុំឲ្យគិតទុកមុនដើម្បីឆ្លើយការពារខ្លួនឡើយ
15
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។
16
សូម្បីតែឪពុកម្ដាយ បងប្អូន សាច់ញាតិ និងមិត្តភក្ដិក៏នឹងក្បត់អ្នករាល់គ្នាដែរ ពួកគេនឹងធ្វើឲ្យអ្នកខ្លះពីចំណោមអ្នករាល់គ្នាត្រូវគេសម្លាប់។
17
អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ
18
ប៉ុន្តែសូម្បីតែសក់មួយសរសៃលើក្បាលរបស់អ្នករាល់គ្នាក៏មិនវិនាសសោះឡើយ។
19
អ្នករាល់គ្នានឹងទទួលបានជីវិត របស់ខ្លួន ដោយការស៊ូទ្រាំរបស់អ្នករាល់គ្នា។
20
“កាលណាអ្នករាល់គ្នាឃើញយេរូសាឡិមត្រូវកងទ័ពឡោមព័ទ្ធ ពេលនោះចូរដឹងថាការហិនវិនាសរបស់ទីក្រុងនោះជិតដល់ហើយ។
21
ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ ចូរឲ្យអ្នកដែលនៅកណ្ដាលទីក្រុង ចាកចេញពីទីនោះទៅ ហើយកុំឲ្យអ្នកដែលនៅវាលស្រែចូលទៅក្នុងទីក្រុងឡើយ
22
ដ្បិតគ្រានោះជាគ្រានៃការដាក់ទោសសងសឹក ដើម្បីឲ្យសេចក្ដីទាំងអស់ដែលមានសរសេរទុកមកត្រូវបានបំពេញឲ្យសម្រេច។
23
នៅគ្រានោះ វេទនាហើយ! ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូន ដ្បិតនឹងមានទុក្ខលំបាកយ៉ាងខ្លាំងនៅលើផែនដីនេះ ហើយនឹងមានព្រះពិរោធស្ថិតនៅលើប្រជាជននេះ។
24
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។
25
“នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយនៅលើផែនដីក៏នឹងមានការថប់បារម្ភក្នុងបណ្ដាប្រជាជាតិ ដោយសារតែការវល់គំនិតចំពោះសូរសន្ធឹករបស់សមុទ្រ និងរលក។
26
មនុស្សនឹងបាត់ស្មារតីដោយការភិតភ័យ និងការគិតស្មានអំពីអ្វីដែលនឹងកើតមានដល់ពិភពលោក ដ្បិតអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។
27
ពេលនោះ គេនឹងឃើញកូនមនុស្សមកក្នុងពពក ប្រកបដោយព្រះចេស្ដា និងសិរីរុងរឿងដ៏មហិមា។
28
នៅពេលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរងើបត្រង់ ហើយងើយក្បាលរបស់អ្នករាល់គ្នាឡើង ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាមកជិតដល់ហើយ”។
29
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ “ចូរមើលដើមល្វា និងអស់ទាំងដើមឈើចុះ។
30
កាលណាវាលាស់ស្លឹក អ្នករាល់គ្នាក៏ឃើញដោយខ្លួនឯង ហើយដឹងថាជិតដល់រដូវក្ដៅហើយ។
31
អ្នករាល់គ្នាក៏ដូច្នេះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថាអាណាចក្ររបស់ព្រះមកជិតបង្កើយហើយ។
32
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ជំនាន់នេះមិនផុតទៅឡើយ ទាល់តែការទាំងអស់នេះបានកើតឡើង។
33
ផ្ទៃមេឃ និងផែនដីនឹងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនផុតទៅសោះឡើយ។
34
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
35
ដូចជាអន្ទាក់។ ដ្បិតថ្ងៃនោះនឹងមកលើមនុស្សទាំងអស់ដែលរស់នៅលើផ្ទៃផែនដីទាំងមូល។
36
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុត ពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
37
នៅពេលថ្ងៃ ព្រះយេស៊ូវទ្រង់បង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គក៏យាងចេញទៅស្នាក់នៅលើភ្នំដែលគេហៅថា “ភ្នំដើមអូលីវ”។
38
ប្រជាជនទាំងមូលមករកព្រះយេស៊ូវនៅក្នុងព្រះវិហារតាំងពីព្រលឹម ដើម្បីស្ដាប់ព្រះអង្គ៕
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24