bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Luke 6
Luke 6
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
1
នៅថ្ងៃសប្ប័ទ មួយ ពេលព្រះយេស៊ូវយាងកាត់វាលស្រែ ពួកសិស្សរបស់ព្រះអង្គក៏កាច់កួរស្រូវមកញីនឹងដៃហូប។
2
មានអ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្ដេចក៏អ្នករាល់គ្នាធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទ?”។
3
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “តើអ្នករាល់គ្នាមិនដែលអានអំពីការនេះដែលដាវីឌបានធ្វើ នៅពេលលោក និងពួកអ្នកដែលនៅជាមួយលោកឃ្លានទេឬ?
4
គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយយកនំប៉័ងតាំងថ្វាយមកហូប ព្រមទាំងចែកឲ្យពួកអ្នកដែលនៅជាមួយលោកផង ជានំប៉័ងដែលច្បាប់ហាមមិនឲ្យហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ”។
5
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖ “កូនមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ”។
6
នៅថ្ងៃសប្ប័ទមួយទៀត ព្រះយេស៊ូវយាងចូលទៅក្នុងសាលាប្រជុំ ហើយបង្រៀនគេ។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។
7
ពួកគ្រូវិន័យ និងពួកផារិស៊ីឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីរកហេតុផល ចោទប្រកាន់ព្រះអង្គ។
8
ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសស្វិតដៃម្ខាងនោះថា៖ “ចូរក្រោកឡើង មកឈរនៅកណ្ដាលចំណោម!”។ គាត់ក៏ក្រោកឡើង ឈរនៅទីនោះ។
9
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ខ្ញុំសូមសួរ អ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមួយណាត្រូវច្បាប់: ធ្វើល្អ ឬធ្វើអាក្រក់? សង្គ្រោះជីវិត ឬសម្លាប់ជីវិត?”។
10
ព្រះអង្គទតមើលជុំវិញទៅពួកគេទាំងអស់គ្នាហើយ ក៏មានបន្ទូលនឹងបុរសនោះថា៖ “ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏ធ្វើតាម នោះដៃរបស់គាត់បានដូចដើមវិញ ។
11
ពួកគេក៏ពេញដោយភាពក្ដៅក្រហាយ ហើយពិគ្រោះគ្នាទៅវិញទៅមកថា ត្រូវធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។
12
នៅគ្រានោះ ព្រះយេស៊ូវយាងចេញទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គទ្រង់អធិស្ឋានទៅព្រះពេញមួយយប់។
13
លុះព្រលឹមឡើង ព្រះអង្គទ្រង់ហៅពួកសិស្សរបស់ព្រះអង្គមក ហើយជ្រើសរើសដប់ពីរនាក់ពីចំណោមពួកគេ ដែលព្រះអង្គហៅថាសាវ័ក:
14
ស៊ីម៉ូន ដែលព្រះអង្គហៅថាពេត្រុស; អនទ្រេប្អូនប្រុស របស់គាត់; យ៉ាកុប និងយ៉ូហាន; ភីលីព និងបារថូឡូមេ;
15
ម៉ាថាយ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ; ស៊ីម៉ូនដែលគេហៅថាអ្នកជាតិនិយម;
16
យូដាសកូន របស់យ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលក្លាយទៅជាអ្នកក្បត់។
17
នៅពេលយាងចុះមកពីភ្នំវិញជាមួយពួកសិស្ស ព្រះយេស៊ូវទ្រង់ឈរនៅកន្លែងរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងហ្វូងមនុស្សមួយក្រុមធំដែលមកពីទូទាំងយូឌា និងយេរូសាឡិម ហើយពីទីរ៉ុស និងស៊ីដូន ដែលជាតំបន់មាត់សមុទ្រ។
18
ពួកគេមកដើម្បីស្ដាប់ព្រះអង្គ និងដើម្បីទទួលការប្រោសឲ្យជាពីរោគាផ្សេងៗរបស់ពួកគេ។ អ្នកទាំងនោះដែលត្រូវវិញ្ញាណអសោចធ្វើទុក្ខ ក៏ត្រូវបានប្រោសឲ្យជា។
19
ហ្វូងមនុស្សទាំងមូលក៏ព្យាយាមពាល់ព្រះអង្គ ពីព្រោះមានព្រះចេស្ដាចេញពីព្រះអង្គ ហើយប្រោសគេទាំងអស់គ្នាឲ្យជា។
20
ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅពួកសិស្សរបស់ព្រះអង្គ ហើយមានបន្ទូលថា៖ “មានពរហើយ អ្នកដែលក្រខ្សត់ ដ្បិតអាណាចក្ររបស់ព្រះជារបស់អ្នករាល់គ្នា។
21
មានពរហើយ អ្នកដែលឃ្លាននៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងបានស្កប់ស្កល់។ មានពរហើយ អ្នកដែល យំសោកនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងសើចវិញ។
22
អ្នករាល់គ្នាមានពរហើយ នៅពេលគេស្អប់អ្នករាល់គ្នា និងនៅពេលគេកាត់កាល់អ្នករាល់គ្នា ត្មះតិះដៀល ហើយលុបឈ្មោះរបស់អ្នករាល់គ្នាចោលទុកដូចជាមនុស្សអាក្រក់ ដោយសារតែកូនមនុស្ស។
23
“នៅថ្ងៃនោះ ចូរអរសប្បាយ ហើយលោតកញ្ឆេងចុះ ព្រោះថា មើល៍! រង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ដូនតារបស់គេក៏បានប្រព្រឹត្តដល់បណ្ដាព្យាការីយ៉ាងដូច្នោះដែរ។
24
“ប៉ុន្តែវេទនាហើយ អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាបានទទួលការសម្រាលទុក្ខហើយ។
25
វេទនាហើយ អ្នករាល់គ្នាដែលឆ្អែតនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងឃ្លានវិញ។ វេទនាហើយ អ្នករាល់គ្នាដែលកំពុងសើចនៅឥឡូវនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកវិញ។
26
វេទនាហើយ កាលណាមនុស្សទាំងអស់និយាយល្អអំពីអ្នករាល់គ្នា ដ្បិតដូនតារបស់គេក៏បានប្រព្រឹត្តដល់ពួកព្យាការីក្លែងក្លាយយ៉ាងដូច្នោះដែរ។
27
“យ៉ាងណាមិញ ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ហើយធ្វើល្អដល់អ្នកដែលស្អប់អ្នករាល់គ្នា;
28
ចូរឲ្យពរអ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា ហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា។
29
ចំពោះអ្នកដែលទះកំផ្លៀងម្ខាងរបស់អ្នក ចូរឲ្យគេទះម្ខាងទៀតដែរ; ចំពោះអ្នកដែលយកអាវវែងរបស់អ្នក ក៏កុំឃាត់មិនឲ្យគេយកអាវខាងក្នុងឡើយ។
30
ចូរឲ្យដល់អស់អ្នកដែលសុំអ្នក ហើយកុំទារមកវិញពីអ្នកដែលយកអ្វីដែលជារបស់អ្នកឡើយ។
31
ដូចដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នាយ៉ាងណា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។
32
ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? តាមពិត សូម្បីតែពួកមនុស្សបាបក៏ស្រឡាញ់អ្នកដែលស្រឡាញ់ពួកគេដែរ។
33
ប្រសិនបើអ្នករាល់គ្នាធ្វើល្អ ចំពោះតែអ្នកដែលធ្វើល្អដល់អ្នករាល់គ្នា តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? សូម្បីតែពួកមនុស្សបាបក៏ធ្វើដូច្នោះដែរ។
34
ប្រសិនបើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានពីគេមកវិញ តើមានអ្វីគួរឲ្យសរសើរដល់អ្នករាល់គ្នា? សូម្បីតែពួកមនុស្សបាបក៏ឲ្យមនុស្សបាបខ្ចីដែរ ដើម្បីទទួលបានគ្រប់ចំនួនវិញ។
35
ប៉ុន្តែចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អដល់គេ ហើយចូរឲ្យគេខ្ចី ដោយមិនសង្ឃឹមថានឹងបានមកវិញឡើយ។ នោះរង្វាន់របស់អ្នករាល់គ្នានឹងបានជាធំ ហើយអ្នករាល់គ្នានឹងទៅជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ។
36
ចូរមានចិត្តមេត្តាករុណា ដូចដែលព្រះបិតារបស់អ្នករាល់គ្នាមានព្រះហឫទ័យមេត្តាករុណាដែរ។
37
“កុំវិនិច្ឆ័យគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានវិនិច្ឆ័យសោះឡើយ; កុំផ្ដន្ទាទោសគេ នោះអ្នករាល់គ្នានឹងមិនត្រូវបានផ្ដន្ទាទោសសោះឡើយ; ចូរលើកលែងទោសឲ្យគេ នោះអ្នករាល់គ្នាក៏នឹងត្រូវបានលើកលែងទោសដែរ។
38
ចូរឲ្យ នោះនឹងប្រទានឲ្យអ្នករាល់គ្នាដែរ។ រង្វាល់ដ៏គ្រប់បរិបូណ៌ ទាំងញាត់ ទាំងរលាក់ រហូតដល់ហូរហៀរ នឹងត្រូវបានដាក់លើភ្លៅរបស់អ្នករាល់គ្នា។ ដ្បិតអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ”។
39
ព្រះអង្គមានបន្ទូលនឹងពួកគេជាពាក្យឧបមាទៀតថា៖ “មនុស្សខ្វាក់ភ្នែកមិនអាចនាំផ្លូវមនុស្សខ្វាក់ភ្នែកបានទេ មែនទេ? តើមិនធ្លាក់ទៅក្នុងរណ្ដៅទាំងពីរនាក់ទេឬ?
40
សិស្សមិនលើគ្រូទេ ប៉ុន្តែអស់អ្នកដែលទទួលការហ្វឹកហាត់ពេញលេញហើយ នោះនឹងបានដូចគ្រូរបស់ខ្លួន។
41
“ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នក ប៉ុន្តែមិនចាប់អារម្មណ៍នឹងធ្នឹមនៅក្នុងភ្នែកខ្លួនឯង?
42
តើអ្នកអាចនិយាយទៅបងប្អូនរបស់អ្នកថា: ‘បងប្អូនអើយ ឲ្យខ្ញុំយកកម្ទេចនៅក្នុងភ្នែករបស់អ្នកចេញ’ យ៉ាងដូចម្ដេចបាន នៅពេលខ្លួនអ្នកមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនឯងផង? មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែករបស់អ្នកជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចនៅក្នុងភ្នែករបស់បងប្អូនអ្នកចេញ។
43
“គ្មានដើមឈើល្អណាដែលបង្កើតផលអាក្រក់ឡើយ ហើយក៏គ្មានដើមឈើអាក្រក់ណាដែលបង្កើតផលល្អដែរ។
44
ព្រោះថាដើមឈើនីមួយៗនឹងសម្គាល់បានដោយផលផ្លែរបស់វា។ ដ្បិតគេមិនដែលប្រមូលផ្លែល្វាពីគុម្ពបន្លាទេ ហើយក៏មិនដែលបេះផ្លែទំពាំងបាយជូរពីដើមបន្លាដែរ។
45
មនុស្សល្អតែងតែបញ្ចេញសេចក្ដីល្អពីសម្បត្តិដ៏ល្អនៃចិត្ត រីឯមនុស្សអាក្រក់ក៏តែងតែបញ្ចេញសេចក្ដីអាក្រក់ពីសម្បត្តិដ៏អាក្រក់នៃចិត្តដែរ ដ្បិតមាត់របស់មនុស្សតែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។
46
“ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ ប៉ុន្តែមិនប្រព្រឹត្តតាមពាក្យដែលខ្ញុំប្រាប់ដូច្នេះ?
47
ខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នាថា អស់អ្នកដែលមករកខ្ញុំ ហើយឮពាក្យរបស់ខ្ញុំ រួចប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សបែបណា
48
គឺប្រៀបដូចជាអ្នកសាងសង់ផ្ទះដែលជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា។ នៅពេលមានទឹកជំនន់ ហើយចរន្តទឹកប៉ះទង្គិចនឹងផ្ទះនោះ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានទេ ពីព្រោះត្រូវបានសាងសង់យ៉ាងរឹងមាំ។
49
ផ្ទុយទៅវិញ អ្នកដែលឮពាក្យរបស់ខ្ញុំ ហើយមិនប្រព្រឹត្តតាម ប្រៀបដូចជាអ្នកសាងសង់ផ្ទះនៅលើដីដោយគ្មានគ្រឹះ។ នៅពេលចរន្តទឹកប៉ះទង្គិចនឹងផ្ទះនោះ វាក៏រលំភ្លាម ហើយការខូចខាតនៃផ្ទះនោះធ្ងន់ធ្ងរណាស់”៕
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24