bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Mark 1
Mark 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 2 →
1
ការចាប់ផ្ដើម នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ។
2
ដូចដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការីអេសាយ ថា: “មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅខាងមុខអ្នក ដែលនឹងរៀបចំផ្លូវរបស់អ្នក ។
3
មានសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ!’ ”
4
ដូច្នេះ យ៉ូហានបានមកធ្វើពិធីជ្រមុជទឹកនៅទីរហោស្ថាន និងប្រកាសអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តសម្រាប់ការលើកលែងទោសបាប។
5
មនុស្សពីស្រុកយូឌាទាំងមូល និងអ្នកយេរូសាឡិមទាំងអស់ចេញទៅរកគាត់ ហើយទទួលពិធីជ្រមុជទឹកពីគាត់ក្នុងទន្លេយ័រដាន់ ទាំងសារភាពបាបរបស់ខ្លួន។
6
យ៉ូហានស្លៀកសម្លៀកបំពាក់ រោមអូដ្ឋ និងពាក់ខ្សែក្រវាត់ស្បែកនៅចង្កេះ ហើយហូបកណ្ដូប និងទឹកឃ្មុំព្រៃ។
7
គាត់ប្រកាសថា៖ “មានម្នាក់ដែលធំជាងខ្ញុំនឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងឱនស្រាយខ្សែស្បែកជើងរបស់លោកផង។
8
ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ”។
9
នៅគ្រានោះ ព្រះយេស៊ូវយាងមកពីណាសារ៉ែតក្នុងកាលីឡេ ហើយទទួលពិធីជ្រមុជទឹកពីយ៉ូហានក្នុងទន្លេយ័រដាន់។
10
នៅពេលយាងឡើងពីទឹក ស្រាប់តែព្រះអង្គទតឃើញផ្ទៃមេឃកំពុងរហែក ហើយព្រះវិញ្ញាណយាងចុះមកលើព្រះអង្គ ដូចជាសត្វព្រាប
11
រួចមានសំឡេងមួយមកពីលើមេឃថា៖ “អ្នកជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នក”។
12
រំពេចនោះ ព្រះវិញ្ញាណក៏ជំរុញព្រះយេស៊ូវឲ្យចេញទៅទីរហោស្ថាន។
13
ព្រះអង្គគង់នៅទីរហោស្ថានសែសិបថ្ងៃ ទាំងត្រូវសាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានបណ្ដាទូតសួគ៌បម្រើព្រះអង្គ។
14
ក្រោយពីយ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងមកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះ
15
ដោយមានបន្ទូលថា៖ “ពេលវេលាបានគ្រប់កំណត់ ហើយអាណាចក្ររបស់ព្រះមកជិតបង្កើយហើយ។ ចូរកែប្រែចិត្ត ជឿដំណឹងល្អចុះ!”។
16
នៅពេលកំពុងយាងតាមមាត់បឹង កាលីឡេ ព្រះយេស៊ូវទតឃើញស៊ីម៉ូន និងអនទ្រេប្អូនប្រុស របស់ស៊ីម៉ូន កំពុងបង់សំណាញ់ក្នុងបឹង ដ្បិតពួកគេជាអ្នកនេសាទ។
17
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “មកតាមខ្ញុំ! ខ្ញុំនឹងធ្វើឲ្យពួកអ្នកទៅជាអ្នកនេសាទមនុស្ស”។
18
ពួកគេក៏ទុកសំណាញ់ចោល ហើយទៅតាមព្រះអង្គភ្លាម។
19
ព្រះអង្គយាងទៅមុខបន្តិចទៀត ក៏ទតឃើញយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់។ ពួកគេកំពុងជួសអួននៅក្នុងទូក។
20
ភ្លាមនោះ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរ។ ពួកគេក៏ចាកចោលសេបេដេឪពុករបស់ពួកគេ នៅក្នុងទូកជាមួយពួកឈ្នួល ហើយទៅតាមព្រះអង្គ។
21
ព្រះយេស៊ូវ និងពួកសិស្សបានចូលទៅកាពើណិម។ ដល់ថ្ងៃសប្ប័ទភ្លាម ព្រះអង្គក៏យាងចូលទៅបង្រៀនក្នុងសាលាប្រជុំ។
22
គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យទេ។
23
រំពេចនោះ ក្នុងសាលាប្រជុំរបស់ពួកគេ មានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ស្រែកឡើង
24
ថា៖ “ ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
25
ព្រះយេស៊ូវទ្រង់ស្ដីឲ្យវិញ្ញាណអសោចថា៖ “ស្ងៀម! ចេញពីអ្នកនេះទៅ!”។
26
វិញ្ញាណអសោចក៏ចេញពីបុរសនោះ ទាំងធ្វើឲ្យគាត់ប្រកាច់ប្រកិន ហើយស្រែកដោយសំឡេងយ៉ាងខ្លាំង។
27
មនុស្សទាំងអស់ក៏ស្ងើច ដូច្នេះពួកគេសួរគ្នាថា៖ “តើនេះជាអ្វី? ជាសេចក្ដីបង្រៀនថ្មីប្រកបដោយសិទ្ធិអំណាច! លោកបញ្ជាពួកវិញ្ញាណអសោច ហើយពួកវាក៏ស្ដាប់បង្គាប់លោក! ”។
28
ភ្លាមនោះ ដំណឹងអំពីព្រះអង្គក៏សាយចេញទៅគ្រប់ទីកន្លែងនៅតំបន់ទាំងអស់ជុំវិញកាលីឡេ។
29
នៅពេលចេញពីសាលាប្រជុំភ្លាម ព្រះយេស៊ូវក៏យាងចូលក្នុងផ្ទះរបស់ស៊ីម៉ូន និងអនទ្រេ ជាមួយយ៉ាកុប និងយ៉ូហាន។
30
រីឯម្ដាយក្មេករបស់ស៊ីម៉ូនកំពុងដេកគ្រុន គេក៏ទូលព្រះអង្គភ្លាមអំពីគាត់។
31
ព្រះអង្គយាងចូលទៅជិតចាប់ដៃលើកគាត់ឡើង នោះគ្រុនក៏ចាកចេញពីគាត់ ហើយគាត់ចាប់ផ្ដើមបម្រើពួកគេ។
32
លុះដល់ពេលល្ងាច បន្ទាប់ពីថ្ងៃលិច គេនាំអស់អ្នកដែលមានជំងឺ និងអស់អ្នកដែលមានអារក្សចូល មករកព្រះអង្គ។
33
អ្នកក្រុងទាំងមូលបានផ្ដុំគ្នានៅមាត់ទ្វារ។
34
ព្រះអង្គក៏ប្រោសមនុស្សជាច្រើនដែលឈឺដោយរោគាផ្សេងៗឲ្យជា ព្រមទាំងដេញអារក្សជាច្រើនឲ្យចេញផង។ ព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយឡើយ ពីព្រោះពួកវាស្គាល់ព្រះអង្គហើយ។
35
ព្រលឹមឡើង ពេលងងឹតខ្លាំងនៅឡើយ ព្រះយេស៊ូវទ្រង់ក្រោកឡើងចេញទៅកន្លែងស្ងាត់ដាច់ពីគេ ហើយអធិស្ឋាននៅទីនោះ។
36
ស៊ីម៉ូន និងពួកអ្នកដែលនៅជាមួយ ក៏តាមរកព្រះអង្គ
37
លុះរកឃើញហើយ ក៏ទូលថា៖ “មនុស្សទាំងអស់កំពុងរកលោក!”។
38
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “យើងនាំគ្នាទៅកន្លែងផ្សេង ក្នុងភូមិជិតៗ ដើម្បីឲ្យខ្ញុំបានប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំបានមកដើម្បីការនេះឯង”។
39
ព្រះអង្គបានយាងទៅ ប្រកាសដំណឹងល្អតាមសាលាប្រជុំរបស់គេនៅក្នុងកាលីឡេទាំងមូល ព្រមទាំងដេញអារក្សឲ្យចេញផង។
40
មានមនុស្សឃ្លង់ម្នាក់មករកព្រះអង្គ ហើយលុតជង្គង់ ទូលអង្វរថា៖ “បើសិនលោកសុខចិត្ត លោកអាចប្រោសខ្ញុំឲ្យបរិសុទ្ធបាន”។
41
ព្រះយេស៊ូវមានព្រះទ័យអាណិតអាសូរ ក៏លូកព្រះហស្តទៅពាល់គាត់ ហើយមានបន្ទូលថា៖ “ខ្ញុំសុខចិត្ត! ចូរឲ្យបានបរិសុទ្ធចុះ”។
42
ភ្លាមនោះ ជំងឺឃ្លង់ក៏ចាកចេញពីបុរសនោះ ហើយគាត់បានបរិសុទ្ធ។
43
ព្រះអង្គទ្រង់ឲ្យគាត់ចេញទៅភ្លាម ទាំងបង្គាប់យ៉ាងតឹងរ៉ឹង
44
ថា៖ “ត្រូវប្រាកដថា កុំឲ្យប្រាប់អ្វីដល់អ្នកណាឡើយ ផ្ទុយទៅវិញ ចូរទៅបង្ហាញខ្លួនអ្នកដល់បូជាចារ្យ ហើយថ្វាយតង្វាយសម្រាប់ពិធីជម្រះរបស់អ្នកតាមដែលម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់គេ”។
45
ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16