bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Mark 16
Mark 16
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
1
នៅពេលថ្ងៃសប្ប័ទកន្លងផុតហើយ ម៉ារាអ្នកម៉ាក់ដាឡា ម៉ារាម្ដាយ របស់យ៉ាកុប និងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីទៅលាបព្រះសពព្រះយេស៊ូវ។
2
ព្រលឹមឡើង នៅថ្ងៃទីមួយនៃសប្ដាហ៍ ពួកនាងមកដល់រូងផ្នូរនៅពេលថ្ងៃរះ។
3
ពួកនាងនិយាយគ្នាថា៖ “តើនរណានឹងប្រមៀលថ្មចេញពីមាត់រូងផ្នូរឲ្យពួកយើង?”
4
ដ្បិតថ្មនោះធំសម្បើមណាស់។ ប៉ុន្តែនៅពេលងើបភ្នែកមើល ពួកនាងក៏ឃើញថា ថ្មនោះត្រូវបានប្រមៀលចេញហើយ។
5
ស្ត្រីទាំងនោះចូលទៅក្នុងរូងផ្នូរ ឃើញបុរសវ័យក្មេងម្នាក់ ដែលពាក់អាវវែងពណ៌សអង្គុយនៅខាងស្ដាំ ពួកនាងក៏ភ័យស្លុតយ៉ាងខ្លាំង។
6
ប៉ុន្តែបុរសនោះនិយាយនឹងពួកនាងថា៖ “កុំភ័យស្លុតឡើយ! ពួកនាងកំពុងរកព្រះយេស៊ូវអ្នកណាសារ៉ែត ដែលត្រូវគេឆ្កាង។ ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញហើយ ព្រះអង្គមិនគង់នៅទីនេះទេ។ មើល៍! នេះហើយជាកន្លែងដែលគេដាក់ព្រះអង្គ។
7
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ ព្រមទាំងពេត្រុសថា: ‘ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានមានបន្ទូលនឹងអ្នករាល់គ្នារួចមកហើយ’។
8
ពួកនាងក៏ចេញពីរូងផ្នូរមក ហើយរត់គេចទៅ ពីព្រោះពួកនាងញ័ររន្ធត់ទាំងភ័យស្លុត។ ពួកនាងមិនបានប្រាប់អ្វីដល់អ្នកណាឡើយ ពីព្រោះពួកនាងភ័យខ្លាចយ៉ាងខ្លាំង។
9
នៅព្រឹកព្រលឹមថ្ងៃទីមួយនៃសប្ដាហ៍ ក្រោយពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលេចមកមុនដំបូងដល់ម៉ារាអ្នកម៉ាក់ដាឡាដែលព្រះអង្គធ្លាប់ដេញអារក្សប្រាំពីរឲ្យចេញពីនាង។
10
នាងក៏ទៅប្រាប់ពួកអ្នកដែលធ្លាប់នៅជាមួយព្រះអង្គ ក្នុងពេលដែលពួកគេកំពុងកាន់ទុក្ខ និងយំសោក។
11
នៅពេលឮថា ព្រះអង្គមានព្រះជន្មរស់ និងឮថានាងបានឃើញព្រះអង្គ ក៏ពួកគេមិនជឿដែរ។
12
បន្ទាប់ពីការទាំងនេះ ព្រះអង្គបានលេចមកក្នុងទ្រង់ទ្រាយផ្សេងដល់សិស្សពីរនាក់ ពេលពួកគេកំពុងដើរទៅជនបទ។
13
ពីរនាក់នោះបានទៅប្រាប់អ្នកឯទៀតៗ ប៉ុន្តែគេក៏មិនជឿពីរនាក់នោះដែរ។
14
ក្រោយមកទៀត នៅពេលពួកគេកំពុងរួមតុអាហារ ព្រះយេស៊ូវបានលេចមកដល់សាវ័កទាំងដប់មួយនាក់ ហើយស្ដីបន្ទោសពួកគេអំពីភាពឥតជំនឿ និងភាពរឹងរូសនៃចិត្តរបស់ពួកគេ ពីព្រោះពួកគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ។
15
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ចូរចេញទៅទូទាំងពិភពលោក ហើយប្រកាសដំណឹងល្អនេះដល់មនុស្សលោកទាំងអស់ ។
16
អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។
17
ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺពួកគេនឹងដេញអារក្សចេញក្នុងនាមរបស់ខ្ញុំ និយាយភាសាថ្មី
18
ចាប់ពស់ដោយដៃ ហើយទោះបីជាផឹកអ្វីដែលមានជាតិពុលក៏ដោយ ក៏គ្មានគ្រោះថ្នាក់សោះឡើយ។ ពួកគេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ”។
19
បន្ទាប់ពីព្រះអម្ចាស់យេស៊ូវ មានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
20
ពួកសិស្សក៏ចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ទ្រង់ធ្វើការជាមួយពួកគេ ព្រមទាំងបញ្ជាក់ព្រះបន្ទូលដោយទីសម្គាល់នានាដែលជាប់តាមផង ៕៚
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16