bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Mark 3
Mark 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
1
ព្រះយេស៊ូវយាងចូលទៅក្នុងសាលាប្រជុំម្ដងទៀត។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។
2
គេឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។
3
ព្រះអង្គមានបន្ទូលនឹងបុរសស្វិតដៃម្ខាងនោះថា៖ “ចូរក្រោកឡើង មកឈរនៅកណ្ដាលចំណោម!”។
4
បន្ទាប់មក ព្រះអង្គទ្រង់សួរពួកគេថា៖ “នៅថ្ងៃសប្ប័ទ តើមួយណាត្រូវច្បាប់: ធ្វើល្អ ឬធ្វើអាក្រក់? សង្គ្រោះជីវិត ឬសម្លាប់ជីវិត?”។ ប៉ុន្តែពួកគេនៅស្ងៀម។
5
ព្រះអង្គទតមើលជុំវិញទៅពួកគេដោយព្រះពិរោធ ទាំងពិបាកព្រះទ័យចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសនោះថា៖ “ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ ។
6
ពួកផារិស៊ីបានចេញទៅ ពិគ្រោះគ្នាភ្លាមជាមួយពួកគណៈហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីបំផ្លាញជីវិតព្រះអង្គ។
7
ព្រះយេស៊ូវយាងចាកចេញទៅបឹង ជាមួយពួកសិស្សរបស់ព្រះអង្គ ហើយមានហ្វូងមនុស្សមួយក្រុមធំមកពីកាលីឡេទៅតាមព្រះអង្គ ព្រមទាំងមកពីយូឌា
8
យេរូសាឡិម អេដុមា ខាងនាយទន្លេយ័រដាន់ ហើយពីជុំវិញទីរ៉ុស និងស៊ីដូនដែរ។ ហ្វូងមនុស្សដ៏ធំមករកព្រះអង្គ ដោយឮពីអ្វីៗដែលព្រះអង្គទ្រង់ធ្វើ។
9
ព្រះអង្គមានបន្ទូលនឹងពួកសិស្សឲ្យត្រៀមទូកតូចមួយសម្រាប់ព្រះអង្គ ដោយសារតែហ្វូងមនុស្ស ក្រែងលោពួកគេសង្កត់ព្រះអង្គ។
10
ដ្បិតព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ហេតុនេះអស់អ្នកដែលមានការឈឺចុកចាប់ក៏សម្រុកមក ដើម្បីពាល់ព្រះអង្គ។
11
កាលណាពួកវិញ្ញាណអសោចឃើញព្រះអង្គ ពួកវាក៏ក្រាបចុះនៅមុខព្រះអង្គ ហើយស្រែកឡើងថា៖ “ព្រះអង្គជាព្រះបុត្រារបស់ព្រះ!”។
12
ប៉ុន្តែព្រះអង្គទ្រង់ហាមពួកវាយ៉ាងតឹងរ៉ឹង មិនឲ្យពួកវាធ្វើឲ្យគេស្គាល់ព្រះអង្គឡើយ។
13
បន្ទាប់មក ព្រះយេស៊ូវយាងឡើងទៅលើភ្នំ ហើយហៅអ្នកដែលព្រះអង្គសព្វព្រះទ័យមក ពួកគេក៏មកឯព្រះអង្គ
14
រួចព្រះអង្គតែងតាំងដប់ពីរនាក់ដែលព្រះអង្គហៅថាសាវ័ក ដើម្បីឲ្យពួកគេនៅជាមួយព្រះអង្គ និងដើម្បីចាត់ពួកគេឲ្យទៅប្រកាសដំណឹងល្អ
15
ព្រមទាំងឲ្យមានសិទ្ធិអំណាច ដេញអារក្សផង។
16
ដូច្នេះ ព្រះអង្គបានតែងតាំងដប់ពីរនាក់ : ស៊ីម៉ូន——ព្រះអង្គដាក់ឈ្មោះថា ពេត្រុស;
17
យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុស របស់យ៉ាកុប ——ព្រះអង្គដាក់ឈ្មោះពួកគេថា “បោនអ៊ើកេ” ដែលមានអត្ថន័យប្រែថា “កូនផ្គរលាន់”;
18
អនទ្រេ; ភីលីព និងបារថូឡូមេ; ម៉ាថាយ និងថូម៉ាស; យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ; ស៊ីម៉ូនអ្នកជាតិនិយម
19
និងយូដាសអ៊ីស្ការីយ៉ុតដែលក្បត់ព្រះអង្គ។
20
ព្រះយេស៊ូវយាងចូលក្នុងផ្ទះ ហ្វូងមនុស្សក៏មកផ្ដុំគ្នាម្ដងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សមិនអាចហូបអាហារបាន។
21
នៅពេលសាច់ញាតិរបស់ព្រះអង្គបានឮ ពួកគេក៏ចេញមកចាប់ព្រះអង្គ ពីព្រោះគេថា៖ “គាត់វិកលចរិតហើយ”។
22
ពួកគ្រូវិន័យដែលចុះមកពីយេរូសាឡិមនិយាយថា៖ “គាត់មានបេលសេប៊ូលចូល គាត់ដេញអារក្សដោយមេអារក្សទេ”។
23
ព្រះយេស៊ូវទ្រង់ហៅពួកគេមក ហើយមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ “តើសាតាំងអាចដេញសាតាំងយ៉ាងដូចម្ដេចបាន?
24
ប្រសិនបើអាណាចក្រមួយបាក់បែកផ្ទៃក្នុង អាណាចក្រនោះមិនអាចនៅឈរបានឡើយ
25
ហើយប្រសិនបើគ្រួសារមួយបាក់បែកផ្ទៃក្នុង គ្រួសារនោះក៏មិនអាចនៅឈរបានដែរ។
26
ប្រសិនបើសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនវា ហើយបាក់បែកគ្នា វាមិនអាចនៅឈរបានទេ គឺចប់ហើយ។
27
“គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់របស់របរគាត់បានឡើយ លុះត្រាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបប្លន់ផ្ទះរបស់គាត់បាន។
28
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាតិ នឹងត្រូវបានលើកលែងទោស ចំពោះបាបទាំងអស់ និងពាក្យប្រមាថអ្វីក៏ដោយដែលគេនិយាយប្រមាថព្រះ
29
ប៉ុន្តែអ្នកណាក៏ដោយដែលនិយាយប្រមាថទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ គ្មានការលើកលែងទោសជារៀងរហូត គឺមានទោសអំពីបាបអស់កល្បជានិច្ច វិញ”។
30
ព្រះយេស៊ូវមានបន្ទូលដូច្នេះ ពីព្រោះគេនិយាយថា៖ “គាត់មានវិញ្ញាណអសោចចូល”។
31
បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមកដល់ ហើយឈរនៅខាងក្រៅ ឲ្យគេទៅហៅព្រះអង្គ។
32
ហ្វូងមនុស្សដែលអង្គុយនៅជុំវិញព្រះអង្គ ក៏ទូលព្រះអង្គថា៖ “មើល៍! ម្ដាយ និងប្អូនប្រុសប្អូនស្រី របស់លោកមករកលោកនៅខាងក្រៅ”។
33
ព្រះអង្គមានបន្ទូលតបនឹងពួកគេថា៖ “តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?”។
34
ព្រះអង្គទតមើលអ្នកដែលកំពុងអង្គុយនៅជុំវិញព្រះអង្គ ហើយមានបន្ទូលថា៖ “មើល៍! ម្ដាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ!
35
ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16