bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Mark 12
Mark 12
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
1
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖ “មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
2
លុះដល់រដូវប្រមូលផល លោកក៏ចាត់បាវបម្រើម្នាក់ឲ្យទៅរកពួកកសិករ ដើម្បីទទួលផលចម្ការទំពាំងបាយជូរពីកសិករទាំងនោះ។
3
ប៉ុន្តែពួកគេចាប់ម្នាក់នោះវាយ ហើយបណ្ដេញឲ្យទៅវិញដោយដៃទទេ។
4
ម្ចាស់ចម្ការក៏ចាត់បាវបម្រើផ្សេងឲ្យទៅរកពួកគេម្ដងទៀត។ ពួកគេ សំពងក្បាល និងបង្អាប់បង្អោនគាត់ ។
5
ម្ចាស់ចម្ការចាត់ម្នាក់ទៀតឲ្យទៅ ពួកគេក៏សម្លាប់ម្នាក់នោះ។ លោកចាត់អ្នកផ្សេងទៀតជាច្រើន ពួកគេក៏វាយខ្លះ និងសម្លាប់ខ្លះ។
6
“ម្ចាស់ចម្ការនោះនៅមានម្នាក់ទៀត គឺកូនប្រុសដ៏ជាទីស្រឡាញ់របស់លោក។ នៅទីបំផុត លោកក៏ចាត់កូននោះឲ្យទៅរកពួកគេ ដោយនិយាយថា: ‘ពួកគេមុខជាគោរពកូនប្រុសរបស់ខ្ញុំមិនខាន’។
7
“ប៉ុន្តែកសិករទាំងនោះនិយាយគ្នាថា: ‘ម្នាក់នេះជាអ្នកទទួលមរតក។ មក៍! យើងនាំគ្នាសម្លាប់វាចោលទៅ នោះទ្រព្យមរតកនឹងបានជារបស់យើង’។
8
ដូច្នេះ ពួកគេក៏ចាប់គាត់មកសម្លាប់ ហើយបោះចោលទៅខាងក្រៅចម្ការទំពាំងបាយជូរ។
9
“ចុះម្ចាស់ចម្ការទំពាំងបាយជូរនឹងធ្វើដូចម្ដេច? លោកនឹងមកបំផ្លាញជីវិតកសិករទាំងនោះ រួចប្រគល់ចម្ការទំពាំងបាយជូរដល់អ្នកផ្សេងទៀត។
10
តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរនេះទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។
11
ការនេះបានកើតឡើងពីព្រះអម្ចាស់ ជាការអស្ចារ្យក្នុងភ្នែករបស់យើង’?”។
12
ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំចង់ចាប់ព្រះអង្គ ដ្បិតពួកគេដឹងថាព្រះអង្គមានបន្ទូលជាពាក្យឧបមានេះសំដៅលើពួកគេ។ ប៉ុន្តែពួកគេខ្លាចហ្វូងមនុស្ស ដូច្នេះពួកគេក៏ចាកចេញពីព្រះអង្គទៅ។
13
បន្ទាប់មក ពួកគេចាត់ពួកផារិស៊ី និងពួកគណៈហេរ៉ូឌខ្លះឲ្យទៅរកព្រះយេស៊ូវ ដើម្បីចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
14
នៅពេលមកដល់ អ្នកទាំងនោះទូលព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ ផ្ទុយទៅវិញលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត។ តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ? តើយើងខ្ញុំគួរបង់ ឬមិនគួរបង់?”។
15
ព្រះយេស៊ូវទ្រង់ជ្រាបពុតត្បុតរបស់ពួកគេ ក៏មានបន្ទូលនឹងពួកគេថា៖ “ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំ? ចូរយកកាក់ឌេណារី មកឲ្យខ្ញុំមើលមើល៍”។
16
ពួកគេក៏យកមក។ ព្រះអង្គទ្រង់សួរពួកគេថា៖ “តើរូប និងចំណារនេះជារបស់នរណា?”។ ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។
17
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “អ្វីៗរបស់សេសារ ចូរថ្វាយដល់សេសារ ហើយអ្វីៗរបស់ព្រះ ចូរថ្វាយដល់ព្រះចុះ”។ ពួកគេក៏ស្ងើចនឹងព្រះអង្គ។
18
ក្រោយមក មានពួកសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ មករកព្រះយេស៊ូវ។ ពួកគេទូលសួរព្រះអង្គថា៖
19
“លោកគ្រូ ម៉ូសេបានសរសេរទុកឲ្យយើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ដោយមិនបានបន្សល់កូន ប្អូនប្រុសរបស់គាត់ត្រូវតែយកប្រពន្ធរបស់បង ហើយបង្កើតពូជសម្រាប់បងប្រុសរបស់ខ្លួន។
20
មានបងប្អូនប្រុសប្រាំពីរនាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅដោយមិនបានបន្សល់ពូជទេ។
21
ប្អូនទីពីរយកនាង ហើយស្លាប់ទៅដោយមិនបានបន្សល់ពូជដែរ។ រីឯប្អូនទីបីក៏ដូចគ្នាដែរ។
22
ដូច្នេះ បងប្អូនទាំងប្រាំពីរនាក់ មិនបានបន្សល់ពូជទេ។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។
23
នៅថ្ងៃនៃការរស់ឡើងវិញ គឺពេលពួកគេរស់ឡើងវិញ តើនាងនឹងទៅជាប្រពន្ធរបស់នរណាក្នុងអ្នកទាំងនោះ? ដ្បិតទាំងប្រាំពីរនាក់បានយកនាងជាប្រពន្ធ”។
24
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “តើមិនមែនដោយសារអ្នករាល់គ្នាមិនយល់គម្ពីរ ហើយក៏មិនយល់អំពីព្រះចេស្ដារបស់ព្រះទេឬ ដែលធ្វើឲ្យអ្នករាល់គ្នាយល់ខុស?
25
ដ្បិតនៅពេលពួកគេរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ គឺបានដូចជាបណ្ដាទូតសួគ៌ដែលនៅស្ថានសួគ៌វិញ។
26
ចំពោះការដែលមនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញនោះ តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរម៉ូសេត្រង់វគ្គ ‘គុម្ពបន្លា’ ពីរបៀបដែលព្រះមានបន្ទូលនឹងលោកទេឬ ដែលថា: ‘យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប’?
27
ព្រះមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះ របស់មនុស្សរស់។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!”។
28
មានម្នាក់ក្នុងពួកគ្រូវិន័យបានចូលមកជិត ឮពួកគេកំពុងជជែកគ្នា ហើយឃើញថាព្រះយេស៊ូវទ្រង់ឆ្លើយនឹងពួកគេបានល្អ ក៏ទូលសួរព្រះអង្គថា៖ “តើក្នុងបទបញ្ជាទាំងអស់មួយណាសំខាន់ជាងគេ?”។
29
ព្រះយេស៊ូវទ្រង់ឆ្លើយថា៖ “ បទបញ្ជាសំខាន់ជាងគេគឺ: ‘អ៊ីស្រាអែលអើយ ចូរស្ដាប់! ព្រះអម្ចាស់ដ៏ជាព្រះនៃយើង ជាព្រះអម្ចាស់តែមួយអង្គគត់។
30
អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក ’ ។
31
“រីឯបទបញ្ជាទីពីរគឺ: ‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង’។ គ្មានបទបញ្ជាណាធំជាងបទបញ្ជាទាំងនេះឡើយ”។
32
គ្រូវិន័យនោះទូលព្រះអង្គថា៖ “ត្រូវហើយ លោកគ្រូ! លោកគ្រូនិយាយពិតថា មានព្រះតែមួយអង្គគត់ ហើយក្រៅពីព្រះអង្គ គ្មានព្រះណាទៀតឡើយ។
33
រីឯការស្រឡាញ់ព្រះអស់ពីចិត្ត អស់ពីបញ្ញា និងអស់ពីកម្លាំង ហើយការស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត”។
34
ព្រះយេស៊ូវឃើញថាគាត់ឆ្លើយដោយប្រាជ្ញា ក៏មានបន្ទូលនឹងគាត់ថា៖ “អ្នកមិនឆ្ងាយពីអាណាចក្ររបស់ព្រះទេ”។ បន្ទាប់មក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។
35
នៅពេលកំពុងបង្រៀនក្នុងព្រះវិហារ ព្រះយេស៊ូវទ្រង់សួរថា៖ “ម្ដេចក៏ពួកគ្រូវិន័យនិយាយថា ព្រះគ្រីស្ទជាពូជពង្សរបស់ដាវីឌ?
36
ដាវីឌផ្ទាល់បាននិយាយដោយព្រះវិញ្ញាណដ៏វិសុទ្ធថា: ‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើង របស់អ្នក’។
37
ដាវីឌផ្ទាល់បានហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ បើដូច្នេះតើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។ ហ្វូងមនុស្សមួយក្រុមធំនោះក៏ស្ដាប់ព្រះយេស៊ូវដោយអំណរ។
38
ព្រះយេស៊ូវមានបន្ទូលក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គថា៖ “ចូរប្រុងប្រយ័ត្ននឹងពួកគ្រូវិន័យ។ ពួកគេចូលចិត្តពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្តការគោរពនៅតាមផ្សារ
39
ព្រមទាំងចូលចិត្តកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសនៅក្នុងពិធីជប់លៀង។
40
ពួកគេស៊ីបង្ហិនផ្ទះរបស់ស្ត្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនេះនឹងទទួលទោស ធ្ងន់ជាង”។
41
ព្រះយេស៊ូវគង់ចុះទល់មុខទីដាក់តង្វាយ ទតមើលរបៀបដែលប្រជាជនដាក់លុយកាក់ទៅក្នុងហិបតង្វាយ។ អ្នកមានជាច្រើននាក់ដាក់លុយកាក់យ៉ាងច្រើន។
42
មានស្ត្រីមេម៉ាយក្រីក្រម្នាក់បានមក ដាក់កាក់ឡិបតា ពីរ ដែលស្មើនឹងមួយកូដ្រាន ។
43
ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានបន្ទូលនឹងពួកគេថា៖ “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីមេម៉ាយក្រីក្រម្នាក់នេះបានដាក់ច្រើនជាងអស់អ្នកដែលដាក់ក្នុងហិបតង្វាយ។
44
ដ្បិតមនុស្សគ្រប់គ្នាបានដាក់ពីសំណល់របស់ខ្លួន រីឯស្ត្រីមេម៉ាយនេះវិញ នាងបានដាក់អ្វីៗទាំងអស់ដែលនាងមាន ពីភាពក្រខ្សត់របស់នាង គឺបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាង”៕
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16