bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Mark 11
Mark 11
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
1
នៅពេលព្រះយេស៊ូវ និងពួកសិស្សមកជិតយេរូសាឡិម គឺដល់បេតផាសេ និងបេថានី ត្រង់ភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់របស់ព្រះអង្គឲ្យទៅ
2
ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរទៅភូមិនៅខាងមុខពួកអ្នកចុះ។ នៅពេលចូលក្នុងភូមិនោះភ្លាម ពួកអ្នកនឹងឃើញកូនលាមួយដែលគ្មានអ្នកណាធ្លាប់ជិះ ត្រូវគេចងទុកនៅទីនោះ។ ចូរស្រាយវាដឹកមកចុះ។
3
ប្រសិនបើមានអ្នកណាសួរពួកអ្នកថាម្ដេចក៏ធ្វើដូច្នេះ ចូរប្រាប់ថា: ‘ព្រះអម្ចាស់ត្រូវការវា ហើយព្រះអង្គនឹងឲ្យវាមកទីនេះវិញភ្លាម’”។
4
សិស្សពីរនាក់ចេញទៅ ហើយឃើញកូនលាមួយដែលគេចងទុកនឹងទ្វារខាងក្រៅនៅក្បែរផ្លូវ ពួកគេក៏ស្រាយវា។
5
អ្នកខ្លះដែលឈរនៅទីនោះ សួរពួកគេថា៖ “ពួកអ្នកស្រាយកូនលានេះធ្វើអី?”។
6
ពួកគេឆ្លើយនឹងអ្នកទាំងនោះដូចដែលព្រះយេស៊ូវបានបង្គាប់ ដូច្នេះគេក៏ព្រម។
7
ពួកគេដឹកកូនលានោះមកឯព្រះយេស៊ូវ ហើយក្រាលអាវវែងរបស់ខ្លួនលើវា ព្រះអង្គក៏គង់លើកូនលានោះ។
8
មនុស្សជាច្រើនបានក្រាលអាវវែងរបស់ខ្លួននៅតាមផ្លូវ រីឯអ្នកផ្សេងទៀតកាប់មែកឈើពីស្រែចម្ការ មកក្រាលនៅតាមផ្លូវ ។
9
ពួកអ្នកដែលដើរពីមុខពីក្រោយ ក៏ស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់!
10
សូមឲ្យមានព្រះពរ ដល់អាណាចក្រដែលនឹងមកដល់ គឺអាណាចក្ររបស់ដាវីឌដូនតារបស់យើង! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
11
ព្រះយេស៊ូវយាងទៅដល់យេរូសាឡិម ហើយចូលក្នុងព្រះវិហារ។ នៅពេលទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញទៅបេថានីជាមួយសាវ័ក ទាំងដប់ពីរនាក់ ដ្បិតជ្រុលម៉ោងហើយ។
12
នៅថ្ងៃបន្ទាប់ ពេលពួកគេចេញពីបេថានី ព្រះយេស៊ូវទ្រង់ឃ្លាន។
13
ព្រះអង្គទតពីចម្ងាយឃើញដើមល្វាមួយដើមមានសុទ្ធតែស្លឹក ក៏យាងទៅ ក្រែងលោឃើញផ្លែខ្លះនៅលើដើមនោះ។ នៅពេលយាងទៅដល់ ក្រៅពីស្លឹកព្រះអង្គមិនឃើញអ្វីសោះ ពីព្រោះមិនមែនជារដូវផ្លែល្វាទេ។
14
ព្រះអង្គមានបន្ទូលនឹងដើមល្វានោះថា៖ “កុំឲ្យមានអ្នកណាបានហូបផ្លែរបស់ឯងទៀតឡើយ គឺជារៀងរហូត!”។ ពួកសិស្សរបស់ព្រះអង្គក៏ឮដែរ។
15
ពួកគេមកដល់យេរូសាឡិម។ នៅពេលយាងចូលទៅក្នុងព្រះវិហារ ព្រះអង្គទ្រង់ចាប់ផ្ដើមដេញពួកអ្នកលក់ និងពួកអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គបានផ្កាប់តុរបស់ពួកអ្នកដូរលុយ និងកៅអីរបស់ពួកអ្នកលក់ព្រាប
16
ហើយព្រះអង្គមិនព្រមឲ្យអ្នកណាយករបស់របរឆ្លងកាត់ព្រះវិហារឡើយ។
17
ព្រះអង្គមានបន្ទូលបង្រៀនពួកគេថា៖ “តើមិនមានសរសេរទុកមកថា: ‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់’ ទេឬ? ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជា សម្បុកចោរប្លន់ ទៅវិញ! ”។
18
ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបានឮដូច្នេះ ក៏រកមធ្យោបាយបំផ្លាញជីវិតព្រះអង្គ។ តាមពិត ពួកគេខ្លាចព្រះអង្គ ពីព្រោះប្រជាជនទាំងអស់បានស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ។
19
លុះដល់ពេលល្ងាច ព្រះអង្គនិងពួកសិស្សក៏ចេញទៅខាងក្រៅទីក្រុង។
20
ព្រលឹមឡើង នៅពេលកំពុងដើរតាមផ្លូវ ពួកគេឃើញដើមល្វានោះក្រៀមស្វិតតាំងពីឫស។
21
ពេត្រុសក៏នឹកឃើញ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី មើល៍! ដើមល្វាដែលលោកដាក់បណ្ដាសានោះ បានក្រៀមស្វិតទៅហើយ”។
22
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “ចូរមានជំនឿលើព្រះចុះ។
23
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលនិយាយនឹងភ្នំនេះថា: ‘ចូរត្រូវបានយកចេញ ហើយត្រូវបានទម្លាក់ទៅក្នុងសមុទ្រទៅ’ ហើយអ្នកនោះមិនសង្ស័យក្នុងចិត្ត គឺជឿថាអ្វីដែលគាត់និយាយនឹងសម្រេច នោះ នឹងសម្រេចដល់គាត់។
24
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន ហើយទូលសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះនឹងបានសម្រេចដល់អ្នករាល់គ្នា។
25
ម្យ៉ាងទៀត នៅពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានរឿងអ្វីទាស់នឹងអ្នកណា ចូរលើកលែងទោសឲ្យអ្នកនោះទៅ ដើម្បីឲ្យព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ លើកលែងទោសឲ្យអ្នករាល់គ្នាចំពោះការបំពានរបស់អ្នករាល់គ្នាដែរ។
26
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យទេ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ក៏មិនលើកលែងទោសចំពោះការបំពានរបស់អ្នករាល់គ្នាដែរ ”។
27
ពួកគេមកដល់យេរូសាឡិមម្ដងទៀត។ នៅពេលព្រះអង្គកំពុងយាងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំបានមករកព្រះអង្គ
28
ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នកឲ្យធ្វើការទាំងនេះ?”។
29
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ខ្ញុំនឹងសួរអស់លោកមួយសំណួរ ចូរឆ្លើយនឹងខ្ញុំមក នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី។
30
តើពិធីជ្រមុជទឹករបស់យ៉ូហានមកពីស្ថានសួគ៌ ឬមកពីមនុស្ស? ចូរឆ្លើយមក!”។
31
ពួកគេក៏ជជែកគ្នាថា៖ “បើសិនយើងថា: ‘មកពីស្ថានសួគ៌’ គាត់នឹងសួរថា: ‘ចុះម្ដេចក៏អ្នករាល់គ្នាមិនបានជឿគាត់?’
32
ប៉ុន្តែឲ្យយើងថា: ‘មកពីមនុស្ស’ ឬ?”។ ពួកគេខ្លាចហ្វូងមនុស្ស ពីព្រោះមនុស្សទាំងអស់ចាត់ទុកយ៉ូហានថា គាត់ពិតជាព្យាការីមែន។
33
ដូច្នេះ ពួកគេឆ្លើយនឹងព្រះយេស៊ូវថា៖ “ពួកយើងមិនដឹងទេ”។ ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖ “ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីដែរ”៕
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16