bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Mark 4
Mark 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
1
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្រៀននៅមាត់បឹង ម្ដងទៀត។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះព្រះអង្គក៏យាងទៅគង់ចុះក្នុងទូកនៅមាត់បឹង រីឯហ្វូងមនុស្សទាំងមូលក៏នៅលើគោកតាមមាត់បឹង។
2
ព្រះអង្គទ្រង់បង្រៀនអំពីសេចក្ដីជាច្រើនដល់ពួកគេ ដោយពាក្យឧបមា ហើយនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រះអង្គមានបន្ទូលនឹងពួកគេថា៖
3
“ចូរស្ដាប់ចុះ មើល៍! មានអ្នកសាបព្រោះម្នាក់ចេញទៅសាបព្រោះ។
4
នៅពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះធ្លាក់នៅក្បែរផ្លូវ ហើយបក្សាបក្សី ក៏មកស៊ីអស់។
5
គ្រាប់ពូជខ្លះទៀតធ្លាក់លើកន្លែងសម្បូរថ្ម ជាកន្លែងដែលមិនមានដីច្រើន វាក៏ដុះឡើងភ្លាម ដោយសារដីមិនជ្រៅ
6
ប៉ុន្តែនៅពេលថ្ងៃរះឡើង វាក៏ស្លោក ហើយដោយសារគ្មានឫស វាក៏ក្រៀមស្វិតទៅ។
7
គ្រាប់ពូជខ្លះទៀតធ្លាក់ក្នុងគុម្ពបន្លា មែកបន្លាក៏លូតលាស់ ហើយរួបរឹតវា នោះវាមិនបង្កើតផលឡើយ។
8
រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ វាដុះឡើង ហើយលូតលាស់ រួចបង្កើតផល គឺមួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ”។
9
បន្ទាប់មក ព្រះអង្គមានបន្ទូលថា៖ “អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”។
10
ពេលព្រះយេស៊ូវគង់នៅតែព្រះអង្គឯង ពួកអ្នកដែលនៅជុំវិញព្រះអង្គ ព្រមទាំងសាវ័ក ទាំងដប់ពីរនាក់ ក៏ទូលសួរព្រះអង្គអំពីពាក្យឧបមាទាំងនេះ។
11
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានមកអ្នករាល់គ្នាហើយ រីឯអ្នកដទៃ រឿងទាំងអស់មកជាពាក្យឧបមាវិញ។
12
នេះគឺដើម្បីឲ្យ: ‘ពួកគេមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់ ក្រែងលោពួកគេបែរមកវិញ ហើយត្រូវបានលើកលែងទោស ’ ”។
13
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “តើអ្នករាល់គ្នាមិនយល់ពាក្យឧបមានេះទេឬ? បើដូច្នេះ តើអ្នករាល់គ្នានឹងយល់ពាក្យឧបមាទាំងអស់យ៉ាងដូចម្ដេច?
14
អ្នកសាបព្រោះ គឺសាបព្រោះព្រះបន្ទូល។
15
គ្រាប់ពូជដែលនៅក្បែរផ្លូវ ជាកន្លែងដែលព្រះបន្ទូលត្រូវបានសាបព្រោះ គឺមនុស្សបែបនេះ: នៅពេលពួកគេឮហើយ សាតាំងក៏មកឆក់យកព្រះបន្ទូលដែលត្រូវបានសាបព្រោះនៅក្នុងចិត្តពួកគេ ទៅភ្លាម។
16
គ្រាប់ពូជដែលត្រូវបានសាបព្រោះលើកន្លែងសម្បូរថ្ម គឺមនុស្សបែបនេះ: នៅពេលពួកគេឮព្រះបន្ទូលហើយ ពួកគេក៏ទទួលយកភ្លាមដោយអំណរ
17
ប៉ុន្តែគ្មានឫសនៅក្នុងខ្លួនគេទេ ហើយនៅបានតែមួយរយៈប៉ុណ្ណោះ។ លុះដល់ពេលមានទុក្ខវេទនា ឬការបៀតបៀនដោយសារតែព្រះបន្ទូល ពួកគេក៏ជំពប់ដួលភ្លាម។
18
គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺមនុស្សផ្សេងទៀត: ពួកគេជាអ្នកដែលឮព្រះបន្ទូល
19
ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិ ព្រមទាំងចំណង់ផ្សេងៗចូលមករួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។
20
រីឯគ្រាប់ពូជដែលត្រូវបានសាបព្រោះលើដីល្អ គឺមនុស្សបែបនេះ: ពួកគេឮព្រះបន្ទូលក៏ទទួលយក រួចបង្កើតផល គឺមួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ”។
21
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ចង្កៀងយកមក មិនមែនដើម្បីដាក់ក្រោមថាំង ឬក្រោមគ្រែទេ មែនទេ? តើមិនមែនដើម្បីដាក់លើជើងចង្កៀងទេឬ?
22
ដូច្នេះ គ្មានការសម្ងាត់អ្វីដែលមិនត្រូវបានសម្ដែងឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វីដែលមិនត្រូវបានលាតត្រដាងដែរ។
23
អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!”។
24
ព្រះយេស៊ូវមានបន្ទូលទៀតថា៖ “ចូរយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នករាល់គ្នាស្ដាប់ចុះ។ ដោយរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះនឹងត្រូវបានវាល់ឲ្យអ្នករាល់គ្នាវិញ ព្រមទាំងត្រូវបានបន្ថែមឲ្យអ្នករាល់គ្នា ទៀតផង។
25
ដ្បិតអ្នកណាក៏ដោយដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ប៉ុន្តែអ្នកណាក៏ដោយដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ”។
26
ព្រះយេស៊ូវមានបន្ទូលទៀតថា៖ “អាណាចក្ររបស់ព្រះប្រៀបដូចជាបុរសម្នាក់ព្រោះគ្រាប់ពូជទៅលើដី
27
គាត់ដេកងើបៗទាំងយប់ទាំងថ្ងៃ គ្រាប់ពូជនោះក៏ចេញពន្លក ហើយដុះឡើង ប៉ុន្តែគាត់មិនដឹងថារបៀបណាឡើយ។
28
ផែនដីបង្កើតផលដោយខ្លួនវា គឺមុនដំបូងជាស្លឹក បន្ទាប់មកជាកួរ បន្ទាប់មកទៀតបានដាក់គ្រាប់ក្នុងកួរ។
29
នៅពេលគ្រាប់ទុំ គេក៏យកកណ្ដៀវមកច្រូតភ្លាម ពីព្រោះដល់រដូវច្រូតកាត់ហើយ”។
30
ព្រះយេស៊ូវមានបន្ទូលទៀតថា៖ “តើយើងគួរប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី ឬគួរពិពណ៌នា ដោយពាក្យឧបមាអ្វី?
31
គឺដូចជាគ្រាប់ពូជម៉ូតាតមួយ នៅពេលព្រោះទៅលើដី វាល្អិតជាងគ្រាប់ពូជទាំងអស់នៅលើផែនដី
32
ប៉ុន្តែនៅពេលព្រោះហើយ វាលូតលាស់បានធំជាងដំណាំបន្លែទាំងអស់ ហើយបែកមែកធំៗ ធ្វើឲ្យបក្សាបក្សីនៅលើអាកាសអាចធ្វើសម្បុកក្រោមម្លប់វាបាន”។
33
ព្រះយេស៊ូវទ្រង់ថ្លែងព្រះបន្ទូលដល់ពួកគេដោយពាក្យឧបមាបែបនេះជាច្រើន តាមដែលពួកគេអាចស្ដាប់បាន។
34
ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ ប៉ុន្តែព្រះអង្គបានបកស្រាយអ្វីៗទាំងអស់ឲ្យតែពួកសិស្សរបស់ព្រះអង្គប៉ុណ្ណោះ។
35
លុះដល់ពេលល្ងាចថ្ងៃនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សថា៖ “យើងនាំគ្នាឆ្លងទៅត្រើយម្ខាង”។
36
នៅពេលចាកចេញពីហ្វូងមនុស្ស ពួកគេក៏នាំព្រះយេស៊ូវទៅ ទាំងព្រះអង្គគង់នៅក្នុងទូក។ មានទូក ឯទៀតៗទៅជាមួយព្រះអង្គដែរ។
37
បន្ទាប់មក មានខ្យល់ព្យុះយ៉ាងខ្លាំងកើតឡើង ហើយរលកបក់បោកមកក្នុងទូក ធ្វើឲ្យទូកបានពេញព្រៀបហើយ។
38
រីឯព្រះយេស៊ូវគង់នៅកន្សៃទូក កំពុងផ្ទំលក់លើខ្នើយ។ ដូច្នេះ ពួកគេក៏ដាស់ព្រះអង្គឡើង ហើយទូលថា៖ “លោកគ្រូ! តើលោកមិនខ្វល់ថា យើងខ្ញុំកំពុងវិនាសទេឬ?”។
39
ព្រះអង្គក៏តើនឡើង ស្ដីឲ្យខ្យល់ ហើយមានបន្ទូលនឹងរលក ថា៖ “ចូរស្ងៀមស្ងប់ទៅ!”។ ពេលនោះក៏ឈប់ខ្យល់ ហើយមានភាពស្ងប់ស្ងាត់ឈឹង។
40
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “ម្ដេចក៏អ្នករាល់គ្នាកំសាកម្ល៉េះ? តើអ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?”។
41
ពួកគេភ័យខ្លាចយ៉ាងខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ “ចុះតើលោកនេះជានរណា? សូម្បីតែខ្យល់ និងរលកក៏ស្ដាប់បង្គាប់លោកដែរ!”៕
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16