bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Chronicles 12
2 Chronicles 12
Khmer Standard Version 1954 = Hammond Version
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 13 →
1
កាលព្រះបាទរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្ដេចបោះបង់ចោលក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ រីឯប្រជាជនក៏ប្រព្រឹត្តដូចស្ដេចដែរ។
2
នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រឹត្តិការណ៍នេះកើតមាន ព្រោះប្រជាជនយូដាមិនស្មោះត្រង់នឹង ព្រះអម្ចាស់ ។
3
ព្រះចៅស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចំបាំង ១ ២០០ ទ័ពសេះ ៥០ ០០០ នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។
4
ស្ដេចវាយយកបានក្រុងនានាដែលមានកំពែងរឹងមាំក្នុងស្រុកយូដា ហើយមកដល់ក្រុងយេរូសាឡឹម។
5
ពេលនោះ ព្យាការីសេម៉ាយ៉ាចូលទៅគាល់ព្រះបាទរេហូបោម និងជួបមេដឹកនាំរបស់ជនជាតិយូដា ដែលជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅពេលព្រះចៅស៊ីសាក់ចូលមកជិតដល់ទីក្រុង។ ព្យាការីសេម៉ាយ៉ាមានប្រសាសន៍ថា៖ « ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: “អ្នករាល់គ្នាបានបោះបង់ចោលយើង! ដូច្នេះ យើងក៏បោះបង់ចោលអ្នករាល់គ្នា អោយធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស៊ីសាក់ដែរ”»។
6
ព្រះរាជា និងពួកមេដឹកនាំនៃជនជាតិអ៊ីស្រាអែល ដាក់ខ្លួន ហើយពោលថា៖ « ព្រះអម្ចាស់ ពិតជាសុចរិតមែន!»។
7
កាល ព្រះអម្ចាស់ ទតឃើញពួកគេដាក់ខ្លួនដូច្នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ាថា៖ «ពួកគេដាក់ខ្លួនហើយ យើងមិនបំផ្លាញពួកគេទេ។ យើងនឹងជួយរំដោះពួកគេជាបន្ទាន់ ដ្បិតយើងមិនជះកំហឹងរបស់យើងទៅលើក្រុងយេរូសាឡឹម ដោយទុកអោយស្ដេចស៊ីសាក់បំផ្លាញក្រុងនេះឡើយ។
8
ប៉ុន្តែ ពួកគេត្រូវធ្លាក់ខ្លួនចំណុះស្ដេចស៊ីសាក់។ ពេលនោះ ពួកគេនឹងដឹងខ្លួនថា បំរើយើង និងបំរើស្ដេចស្រុកផ្សេងៗខុសគ្នាត្រង់ណា»។
9
ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីបវាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្ដេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនបានធ្វើដែរ។
10
ព្រះបាទរេហូបោមបានអោយគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់អោយមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែរក្សា។
11
គ្រប់ពេលដែលស្ដេចយាងចូលព្រះដំណាក់របស់ ព្រះអម្ចាស់ ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ។ បន្ទាប់មក ពួកគេប្រមូលយកទៅទុកនៅក្នុងបន្ទប់របស់មេក្រុមវិញ។
12
ដោយព្រះបាទរ៉ូបោមដាក់ខ្លួន ព្រះអម្ចាស់ លែងព្រះពិរោធនឹងស្ដេច ហើយក៏មិនបំផ្លាញស្ដេចអោយវិនាសសូន្យដែរ។ ម្យ៉ាងទៀតក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះៗដែរ។
13
ព្រះបាទរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្ដេចឡើងសោយរាជ្យ ស្ដេចមានជន្មាយុសែសិបមួយព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែល ព្រះអម្ចាស់ បានជ្រើសរើស ពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សំរាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។
14
ព្រះបាទរេហូបោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្ដេចពុំបានផ្ចង់ចិត្តគំនិតស្វែងរក ព្រះអម្ចាស់ ឡើយ។
15
រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្យាការីសេម៉ាយ៉ា និងលោកអ៊ីដោជាគ្រូទាយ។ ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។
16
កាលព្រះបាទរេហូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះ នៅបុរីព្រះបាទដាវីឌ។ ព្រះបាទអប៊ីយ៉ាជាបុត្រ បានឡើងស្នងរាជ្យ។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36