bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Chronicles 8
2 Chronicles 8
Khmer Standard Version 1954 = Hammond Version
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 9 →
1
ព្រះបាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងព្រះដំណាក់របស់ ព្រះអម្ចាស់ និងវាំងរបស់ស្ដេច។
2
ព្រះរាជាសង់ក្រុងទាំងប៉ុន្មានដែលព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានថ្វាយនោះឡើងវិញ រួចអោយប្រជាជនអ៊ីស្រាអែលទៅរស់នៅ។
3
ព្រះបាទសាឡូម៉ូនលើកទ័ពទៅវាយយកក្រុងហាម៉ាត់ នៅស្រុកសូបា ហើយកាន់កាប់ក្រុងនោះ។
4
ស្ដេចក៏បានសង់ក្រុងថាត់ម៉ោរ នៅតំបន់វាលរហោស្ថាន ព្រមទាំងក្រុងនានា ធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហាម៉ាត់។
5
ស្ដេចបានសង់ក្រុងបេតហូរ៉ូនខាងលើ និងបេតហូរ៉ូន ខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំវិញ ហើយមានទ្វារ និងរនុកផង។
6
ស្ដេចក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មានដែលស្ដេចទុកធ្វើជាឃ្លាំងសំរាប់ដាក់ស្បៀង ឃ្លាំងសំរាប់ដាក់រទេះចំបាំង និងសំរាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ ដែលស្ដេចសព្វព្រះហឫទ័យ នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលស្ដេចគ្រប់គ្រង។
7
ជាតិសាសន៍ទាំងអស់ដែលនៅសេសសល់ ពីជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។
8
កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រាអែលពុំបានបំផ្លាញពួកគេអោយផុតពូជឡើយ។ ព្រះបាទសាឡូម៉ូនបានកេណ្ឌពួកនោះ អោយធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
9
ព្រះបាទសាឡូម៉ូនពុំបានបង្ខំអោយនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រាអែលធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកងពលរទេះចំបាំង និងកងពលសេះ។
10
ព្រះបាទសាឡូម៉ូនបានតែងតាំងមេដឹកនាំ ចំនួន ២៥០នាក់ អោយត្រួតត្រាលើពួកកំណែន។
11
ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោន ចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្ដេចបានសង់ថ្វាយព្រះនាង ដ្បិតស្ដេចមានព្រះតម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្ដេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ ព្រះអម្ចាស់ ជាកន្លែងដ៏វិសុទ្ធ»។
12
គ្រានោះព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតទាំងមូល*ចំពោះ ព្រះអម្ចាស់ នៅលើអាសនៈដែលស្ដេចសង់នៅមុខទីសក្ការៈ
13
គឺតង្វាយប្រចាំថ្ងៃ តង្វាយសំរាប់ថ្ងៃសប្ប័ទ តង្វាយសំរាប់ថ្ងៃចូលខែថ្មី ព្រមទាំងតង្វាយសំរាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ស្របតាមបទបញ្ជាដែលលោកម៉ូសេបានចែងទុក។
14
ព្រះបាទសាឡូម៉ូនបានតែងតាំងបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ ដូចព្រះបាទដាវីឌ ជាបិតាបានចាត់ចែងទុកមក។ ស្ដេចតែងតាំងក្រុមលេវីអោយបំពេញមុខងាររបស់ខ្លួនដែរ គឺច្រៀងសរសើរ ព្រះអម្ចាស់ និងជួយក្រុមបូជាចារ្យ ក្នុងការងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្ដេចក៏បានចាត់អោយអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលព្រះបាទដាវីឌ ជាជំនិតរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។
15
គេពុំបានប្រព្រឹត្តខុសនឹងបញ្ជាដែលស្ដេចបានចែងទុក ស្ដីពីក្រុមបូជាចារ្យ និងក្រុមលេវី ឬបញ្ជាផ្សេងទៀត ស្ដីអំពីទ្រព្យសម្បត្តិរបស់ព្រះដំណាក់ឡើយ។
16
ព្រះបាទសាឡូម៉ូនបានសំរេចគំរោងការទាំងអស់ជាស្ថាពរ គឺចាប់ពីថ្ងៃចាក់គ្រឹះព្រះដំណាក់របស់ ព្រះអម្ចាស់ រហូតដល់ថ្ងៃបង្ហើយ គឺការសង់ព្រះដំណាក់របស់ ព្រះអម្ចាស់ បានចប់សព្វគ្រប់។
17
គ្រានោះព្រះបាទសាឡូម៉ូនបានយាងទៅក្រុងអេស៊ាន-គេប៊ើរ និងក្រុងអេឡុត ដែលនៅមាត់សមុទ្រ ក្នុងស្រុកអេដុម។
18
ព្រះបាទហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកថ្វាយព្រះបាទសាឡូម៉ូន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ព្រះបាទសាឡូម៉ូន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកថ្វាយព្រះបាទសាឡូម៉ូន។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36