bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Chronicles 20
2 Chronicles 20
Khmer Standard Version 1954 = Hammond Version
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
1
ក្រោយមកទៀតជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយព្រះបាទយ៉ូសាផាត។
2
មានគេមកទូលព្រះបាទយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនកេឌី»។
3
ព្រះបាទយ៉ូសាផាតភ័យខ្លាចជាខ្លាំង ទ្រង់ក៏សំរេចចិត្តទូលសួរ ព្រះអម្ចាស់ ហើយប្រកាសអោយអ្នកស្រុកយូដាទាំងមូលតមអាហារ។
4
អ្នកស្រុកយូដាជួបជុំគ្នាស្វែងរក ព្រះអម្ចាស់ ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរក ព្រះអម្ចាស់ ។
5
ព្រះបាទយ៉ូសាផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ខាងមុខព្រលានថ្មី។
6
ស្ដេចមានរាជឱង្ការថា៖ «បពិត្រ ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអង្គគង់នៅស្ថានបរមសុខ ព្រះអង្គគ្រប់គ្រងលើនគរទាំងអស់ នៃប្រជាជាតិនានា។ ព្រះអង្គប្រកបដោយព្រះចេស្ដា និងប្ញទ្ធានុភាព គ្មាននរណាអាចតទល់នឹងព្រះអង្គបានឡើយ!
7
ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានបណ្ដេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រទានស្រុកនេះអោយពូជពង្សលោកអប្រាហាំ ជាមិត្តរបស់ព្រះអង្គរហូតតទៅ។
8
ពួកគេរស់នៅក្នុងស្រុកនេះ ពួកគេបានសង់ទីសក្ការៈមួយថ្វាយព្រះនាមរបស់ព្រះអង្គ ដោយពោលថា
9
“ប្រសិនបើមានទុក្ខវេទនា សង្គ្រាម ទុក្ខទោស ជំងឺរាតត្បាត ឬទុរ្ភិក្ស កើតមានដល់យើងខ្ញុំ នោះយើងខ្ញុំនឹងមកឈរនៅមុខព្រះដំណាក់នេះ នៅចំពោះព្រះភក្ត្រព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គស្ថិតនៅក្នុងព្រះដំណាក់នេះ។ ក្នុងពេលមានអាសន្ន យើងខ្ញុំនឹងទូលអង្វរសូមព្រះអង្គជួយ។ ពេលនោះ សូមទ្រង់ព្រះសណ្ដាប់យើងខ្ញុំ ហើយសង្គ្រោះយើងខ្ញុំផង”។
10
ឥឡូវនេះ ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ ព្រមទាំងអស់អ្នកដែលរស់នៅភ្នំសៀរ -គឺស្រុកដែលព្រះអង្គហាមអ៊ីស្រាអែលមិនអោយឆ្លងកាត់នៅពេលចាកចេញពីស្រុកអេស៊ីប-
11
ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដីដែលព្រះអង្គប្រទានមកអោយយើងខ្ញុំធ្វើជាកម្មសិទ្ធិ។
12
ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះអង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះអង្គប៉ុណ្ណោះ»។
13
អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ដោយមានប្រពន្ធកូន និងទារកនៅជាមួយដែរ។
14
ពេលនោះ ព្រះវិញ្ញាណរបស់ ព្រះអម្ចាស់ យាងមកក្នុងចំណោមអង្គប្រជុំ ដោយសណ្ឋិតលើលោកយ៉ាហាសៀល ក្នុងក្រុមលេវី គាត់ត្រូវជាកូនរបស់លោកសាការី ជាចៅរបស់លោកបេនណាយ៉ា ជាចៅទួតរបស់លោកយីអែល និងជាចៅលួតរបស់លោកម៉ាថានា ដែលជាពូជពង្សរបស់លោកអេសាភ។
15
លោកយ៉ាហាសៀលប្រកាសថា៖ «បពិត្រព្រះករុណាយ៉ូសាផាត ព្រមទាំងអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម សូមត្រងត្រាប់ស្ដាប់! ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ព្រះករុណា និងបងប្អូនដូចតទៅ: ចូរកុំភ័យខ្លាច និងតក់ស្លុត នៅចំពោះមុខកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសំរេចលើអ្នករាល់គ្នាទេ តែសំរេចនៅលើព្រះជាម្ចាស់។
16
ស្អែកចូរនាំគ្នាចុះទៅតទល់នឹងពួកគេ ព្រោះពួកគេនឹងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រោះ ដែលបែរទៅរកវាលរហោស្ថានយេរួល។
17
អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញ ព្រះអម្ចាស់ ប្រទានជ័យជំនះដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតអោយសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ ព្រះអម្ចាស់ នឹងគង់ជាមួយអ្នករាល់គ្នា!»។
18
ព្រះបាទយ៉ូសាផាតក្រាបចុះ អោនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹមក៏នាំគ្នាអោនកាយ ក្រាបថ្វាយបង្គំ ព្រះអម្ចាស់ ដែរ។
19
ក្រុមលេវីដែលមកពីអំបូរកេហាត់ និងពូជពង្សលោកកូរេ នាំគ្នាក្រោកឡើងសរសើរតម្កើង ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺសំឡេងយ៉ាងរំពង។
20
ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរព្រះបាទយ៉ូសាផាតក្រោកឈរឡើង ហើយមានរាជឱង្ការថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្ដាប់យើង! ចូរទុកចិត្តទាំងស្រុងលើ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើព្យាការីរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។
21
បន្ទាប់មក ព្រះរាជាពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចំរៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ពដោយច្រៀងតម្កើង ព្រះអម្ចាស់ ថា «ចូរលើកតម្កើង ព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!»។
22
ក្នុងពេលដែលពួកគេបន្លឺសំឡេងចំរៀងសរសើរតម្កើង ព្រះអម្ចាស់ បានធ្វើអោយកើតវឹកវរនៅក្នុងជួរទ័ពរបស់ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ និងអ្នកស្រុកភ្នំសៀរ ធ្វើអោយពួកគេវាយគ្នាឯង។
23
មុនដំបូង កងទ័ពអាំម៉ូនព្រួតគ្នាជាមួយកងទ័ពម៉ូអាប់ វាយកំទេច និងបំផ្លាញអ្នកស្រុកភ្នំសៀរអោយវិនាសសូន្យ រួចហើយពួកគេកាប់សម្លាប់គ្នាឯង។
24
ពេលជនជាតិយូដាទៅដល់កន្លែង ដែលសំរាប់ពិនិត្យមើលវាលរហោស្ថាន ពួកគេក្រឡេកមើលទៅទីតាំងទ័ពរបស់ខ្មាំងសត្រូវ ឃើញមានសុទ្ធតែសាកសពនៅពាសពេញដី ឥតមាននរណាម្នាក់រួចជីវិតឡើយ។
25
ព្រះបាទយ៉ូសាផាត និងប្រជាជនរបស់ស្ដេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀកបំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើនដែលនៅជាប់នឹងសាកសព។ ដោយជយភ័ណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។
26
នៅថ្ងៃទីបួន ពួកគេជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ហើយអរព្រះគុណ ព្រះអម្ចាស់ ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។
27
អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល វិលមកក្រុងយេរូសាឡឹមវិញយ៉ាងសប្បាយ ដោយមានព្រះបាទយ៉ូសាផាតយាងនាំមុខពួកគេ។ ព្រះអម្ចាស់ ប្រទានអំណរដ៏លើសលប់ដល់ពួកគេ ដោយធ្វើអោយខ្មាំងសត្រូវបរាជ័យ។
28
ពួកគេចូលទៅក្នុងក្រុងយេរូសាឡឹម តាមចង្វាក់ឃឹម ពិណ និងត្រែ រហូតដល់ព្រះដំណាក់របស់ ព្រះអម្ចាស់ ។
29
ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថា ព្រះអម្ចាស់ បានវាយប្រហារខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល ពួកគេភ័យខ្លាចជាខ្លាំង។
30
រាជ្យរបស់ព្រះបាទយ៉ូសាផាតបានសុខក្សេមក្សាន្ត ដ្បិតព្រះជាម្ចាស់ប្រទានអោយស្ដេចមានសន្តិភាព នៅគ្រប់ទិសទី។
31
ព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលទ្រង់មានជន្មាយុសាមសិបប្រាំព្រះវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាអស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
32
ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសាជាបិតា ដោយឥតងាករេឡើយ។ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។
33
ប៉ុន្តែ ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជនពុំជំពាក់ចិត្តទាំងស្រុង លើព្រះនៃបុព្វបុរសខ្លួនឡើយ។
34
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេហ៊ូវ ជាកូនរបស់លោកហាណានី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្ដេចស្រុកអ៊ីស្រាអែល។
35
មួយវិញទៀត ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានរួមសហការជាមួយព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកអ៊ីស្រាអែល ជាស្ដេចប្រព្រឹត្តអំពើអាក្រក់។
36
ស្ដេចទាំងពីរអង្គអោយគេសង់សំពៅ សំរាប់ដើរផ្លូវឆ្ងាយ គេសង់សំពៅទាំងនោះនៅក្រុងអេស៊ាន-គេប៊ើរ។
37
ពេលនោះ ព្យាការីអេលាស៊ើរ ជាកូនរបស់លោកដូដាវ៉ា អ្នកស្រុកម៉ារីសា ថ្លែងព្រះបន្ទូលទាស់នឹងព្រះបាទយ៉ូសាផាត ដូចតទៅ៖ «ដោយព្រះករុណារួមសហការជាមួយព្រះបាទអហាស៊ីយ៉ា នោះ ព្រះអម្ចាស់ នឹងរំលាយអ្វីៗ ដែលព្រះករុណាបានធ្វើជាមិនខាន!»។ សំពៅទាំងនោះក៏ត្រូវបាក់បែក មិនអាចចេញដំណើរទៅបានឡើយ។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36