bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Chronicles 17
2 Chronicles 17
Khmer Standard Version 1954 = Hammond Version
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 18 →
1
ព្រះបាទយ៉ូសាផាតបានឡើងស្នងរាជ្យព្រះបាទអេសាជាបិតា ហើយស្ដេចពង្រឹងកម្លាំងតទល់នឹងស្រុកអ៊ីស្រាអែល។
2
ស្ដេចបានដាក់ទ័ពនៅតាមទីក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា និងដាក់ខ្សែត្រៀមនៅតាមក្រុងនានា ក្នុងស្រុកអេប្រាអ៊ីម ជាក្រុងដែលព្រះបាទអេសាជាបិតា ដណ្ដើមយកបាន។
3
ព្រះអម្ចាស់ គង់នៅជាមួយព្រះបាទយ៉ូសាផាត ដ្បិតស្ដេចប្រព្រឹត្តតាមមាគ៌ាដើមដំបូងរបស់ព្រះបាទដាវីឌជាព្រះអយ្យកោ គឺទ្រង់ពុំបានស្វែងរកព្រះបាលទេ។
4
ស្ដេចបានស្វែងរកព្រះនៃអយ្យកោរបស់ស្ដេច និងធ្វើតាមបទបញ្ជារបស់ព្រះអង្គ គឺទ្រង់មិនធ្វើដូចអ្នកស្រុកអ៊ីស្រាអែលទេ។
5
ព្រះអម្ចាស់ ពង្រឹងរាជសម្បត្តិរបស់ស្ដេចអោយបានរឹងប៉ឹង ហើយប្រជាជនយូដាទាំងមូល តែងតែនាំយកតង្វាយមកថ្វាយព្រះបាទយ៉ូសាផាត។ ស្ដេចមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើនបំផុត។
6
ស្ដេចខ្នះខ្នែងធ្វើតាមមាគ៌ារបស់ ព្រះអម្ចាស់ យ៉ាងអស់ពីចិត្ត ហើយលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងបង្គោលរបស់ព្រះអាសេរ៉ា អស់ពីទឹកដីយូដា។
7
នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសាផាតស្ដេចបានចាត់មន្ត្រីមួយក្រុម គឺមានលោកបេន-ហែល លោកអូបាឌា លោកសាការី លោកនេថានេល និងលោកមីកាយ៉ា អោយចុះទៅអប់រំប្រជាជននៅតាមក្រុងនានាក្នុងស្រុកយូដា។
8
ក្រុមលេវីដែលមានលោកសេម៉ាយ៉ា លោកនេថានា លោកសេបាឌា លោកអេសាអែល លោកសេមីរ៉ាម៉ុត លោកយ៉ូណាថាន លោកអដូនីយ៉ា លោកថូប៊ីយ៉ា លោកថូប-អដូនីយ៉ា ព្រមទាំងក្រុមបូជាចារ្យ ដែលមានលោកអេលីសាម៉ា និងលោកយ៉ូរ៉ាម ក៏រួមដំណើរជាមួយមន្ត្រីទាំងនោះដែរ។
9
ពួកគេបង្រៀនប្រជាជននៅស្រុកយូដា ដោយយកក្រឹត្យវិន័យ*របស់ ព្រះអម្ចាស់ ទៅជាមួយផង។ ពួកគេធ្វើដំណើរតាមក្រុងទាំងអស់ នៃស្រុកយូដាហើយប្រៀនប្រដៅអ្នកស្រុក។
10
ព្រះអម្ចាស់ បានធ្វើអោយនគរទាំងប៉ុន្មាន នៅជុំវិញស្រុកយូដា ភ័យខ្លាចជាខ្លាំង ពួកគេមិនហ៊ានធ្វើសង្គ្រាមតទល់នឹងព្រះបាទយ៉ូសាផាតឡើយ។
11
ជនជាតិភីលីស្ទីននាំយកតង្វាយ និងសួយសារអាករ ជាប្រាក់ មកថ្វាយព្រះបាទយ៉ូសាផាត។ ជនជាតិអារ៉ាប់ក៏នាំយកចៀមឈ្មោល ៧ ៧០០ ក្បាល និងពពែឈ្មោល ៧ ៧០០ ក្បាលមកថ្វាយស្ដេចដែរ។
12
ព្រះបាទយ៉ូសាផាតមានអំណាចកាន់តែខ្លាំងឡើងៗ។ ស្ដេចសង់បន្ទាយជាច្រើននៅស្រុកយូដា ព្រមទាំងសង់ក្រុងនានា ជាកន្លែងសំរាប់ផ្ទុកស្បៀង។
13
ស្ដេចមានក្រសួងការងារជាច្រើន នៅតាមក្រុងនានាក្នុងស្រុកយូដា ព្រមទាំងមានទាហានដ៏ចំណានៗ និងវីរបុរសដ៏អង់អាចនៅក្រុងយេរូសាឡឹម។
14
ទាហានទាំងនោះមានចែកជាកងពល តាមក្រុមគ្រួសាររបស់ពួកគេ។ ក្នុងកុលសម្ព័ន្ធយូដា មានមេបញ្ជាការកងពល ដូចតទៅ: លោកអ័ឌណា ជាមេបញ្ជាការលើកងពល ៣០០ ០០០នាក់។
15
សហការីរបស់គាត់មាន លោកយ៉ូហាណាន ជាមេបញ្ជាការលើកងពល ២៨០ ០០០ នាក់។
16
សហការីមួយរូបទៀត គឺលោកអម៉ាស៊ីយ៉ា ជាកូនរបស់លោកស៊ីកគ្រី ដែលបានស្ម័គ្រចិត្តញែកខ្លួនថ្វាយ ព្រះអម្ចាស់ និងជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់។
17
ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានលោកអេលីយ៉ាដា ជានាយទាហានដ៏អង់អាច និងជាមេបញ្ជាការលើកងពល ២០០ ០០០ នាក់ ជាទាហានដែលប្រដាប់ខ្លួនដោយធ្នូ និងខែល។
18
សហការីរបស់គាត់មានលោកយ៉ូសាបា ជាមេបញ្ជាការលើកងពល ១៨០ ០០០ នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ។
19
អ្នកទាំងនេះសុទ្ធតែនៅបំរើស្ដេច រួមទាំងអ្នកឯទៀតៗ ដែលស្ដេចដាក់អោយប្រចាំការនៅតាមក្រុង ដែលមានកំពែងរឹងមាំទាំងប៉ុន្មានក្នុងស្រុកយូដា។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36