bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Chronicles 27
2 Chronicles 27
Khmer Standard Version 1954 = Hammond Version
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 28 →
1
ព្រះបាទយ៉ូថាមឡើងសោយរាជ្យ ក្នុងជន្មាយុម្ភៃប្រាំព្រះវស្សា ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។
2
ស្ដេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ដូចព្រះបាទអូសៀសជាបិតាដែរ។ ប៉ុន្តែ ស្ដេចមិនបានចូលទៅក្នុងព្រះវិហាររបស់ ព្រះអម្ចាស់ ទេ។ ពេលនោះ ប្រជាជនប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ។
3
ព្រះបាទយ៉ូថាមបានសង់ទ្វារ ដែលនៅខាងលើព្រះដំណាក់របស់ ព្រះអម្ចាស់ និងពង្រឹងកន្លែងផ្សេងៗនៃកំពែងក្រុងត្រង់អូផែល អោយរឹតតែមាំថែមទៀត។
4
ស្ដេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។
5
ស្ដេចបានធ្វើសង្គ្រាមទល់នឹងស្ដេចស្រុកអាំម៉ូន ហើយយកជ័យជំនះលើពួកគេ។ នៅឆ្នាំនោះ ជនជាតិអាំម៉ូនយកប្រាក់ចំនួនបីតោន ស្រូវបីពាន់តោន និងពោតបីពាន់តោន មកថ្វាយជាសួយសារអាករដល់ព្រះបាទយ៉ូថាម។ នៅឆ្នាំបន្ទាប់ និងឆ្នាំទីបី ពួកគេក៏ថ្វាយបែបនោះដែរ។
6
ព្រះបាទយ៉ូថាមមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះទ្រង់ប្រព្រឹត្តតាមមាគ៌ារបស់ ព្រះអម្ចាស់ យ៉ាងជាប់លាប់។
7
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូថាម ព្រមទាំងសង្គ្រាម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។
8
នៅពេលឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។
9
ព្រះបាទយ៉ូថាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអហាសជាបុត្រ ឡើងស្នងរាជ្យ។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36