bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Chronicles 15
2 Chronicles 15
Khmer Standard Version 1954 = Hammond Version
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
1
គ្រានោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកអសារា ជាកូនរបស់លោកអូដេត។
2
លោកក៏ចេញទៅគាល់ព្រះបាទអេសាហើយទូលថា៖ «បពិត្រព្រះរាជាអេសា ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ! ព្រះអម្ចាស់ គង់ជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។ ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះព្រះអង្គនឹងអោយអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
3
ក្នុងអំឡុងពេលដ៏យូរលង់ជនជាតិអ៊ីស្រាអែល គ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសំរាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យវិន័យដែរ។
4
ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករក ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ពួកគេស្វែងរកព្រះអង្គ ព្រះអង្គក៏អោយពួកគេរកឃើញ។
5
នៅគ្រានោះ គ្មានសន្តិសុខទេ ប្រជាជនពុំអាចធ្វើដំណើរទៅវិញទៅមកបានឡើយ ព្រោះជារយៈពេលមួយដែលអ្នកស្រុកទាំងអស់ភ័យខ្លាចយ៉ាងខ្លាំង។
6
ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតព្រះជាម្ចាស់ធ្វើអោយពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។
7
ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួនមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
8
កាលព្រះបាទអេសាទ្រង់ព្រះសណ្ដាប់ឮពាក្យទាំងប៉ុន្មាន ដែលព្យាការីអសារា ជាកូនរបស់លោកអូដេតបានថ្លែង ទ្រង់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់ព្រះក្លែងក្លាយនៅក្នុងស្រុកយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងនៅតាមក្រុងនានា ដែលទ្រង់វាយយកបាននៅតំបន់ភ្នំអេប្រាអ៊ីម។ ស្ដេចជួសជុលអាសនៈរបស់ ព្រះអម្ចាស់ ដែលស្ថិតនៅមុខបន្ទប់ល្វែងនៃព្រះដំណាក់របស់ ព្រះអម្ចាស់ ជាថ្មីឡើងវិញ។
9
ព្រះបាទអេសាប្រមូលផ្ដុំប្រជាជនយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងប្រជាជនពីកុលសម្ព័ន្ធអេប្រាអ៊ីម ម៉ាណាសេ និងស៊ីម្មាន ដែលបានភៀសខ្លួនមកនៅស្រុកយូដា ដ្បិតជនជាតិអ៊ីស្រាអែលមួយចំនួនធំ បានមករួបរួមជាមួយស្ដេច ព្រោះពួកគេឃើញថា ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច គង់នៅជាមួយស្ដេច។
10
ពួកគេមកជួបជុំគ្នានៅក្រុងយេរូសាឡឹម នៅខែទីបី ក្នុងឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះបាទអេសា។
11
នៅថ្ងៃនោះ ពួកគេយកសត្វពីចំណោមហ្វូងសត្វដែលពួកគេរឹបអូសបានជាជយភ័ណ្ឌ មកថ្វាយជាយញ្ញបូជាចំពោះ ព្រះអម្ចាស់ គឺមានគោប្រាំពីររយក្បាល និងចៀមប្រាំពីរពាន់ក្បាល។
12
ពួកគេបានចូលរួមក្នុងសម្ពន្ធមេត្រី ដោយតាំងចិត្តស្វែងរក ព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ពួកគេ យ៉ាងស្មោះអស់ពីចិត្ត និងអស់ពីស្មារតី។
13
ប្រសិនបើអ្នកណាម្នាក់ ទោះបីក្មេង ឬចាស់ក្ដី ប្រុស ឬស្រីក្ដី មិនស្វែងរក ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
14
ពួកគេនាំគ្នាស្បថចំពោះ ព្រះអម្ចាស់ ដោយស្រែកហ៊ោសប្បាយជាខ្លាំង ព្រមទាំងមានផ្លុំស្នែង និងត្រែផង។
15
អ្នកស្រុកយូដាទាំងមូលមានអំណរសប្បាយនឹងពាក្យសម្បថនោះ ព្រោះពួកគេបានស្បថ យ៉ាងស្មោះអស់ពីចិត្ត។ ពួកគេស្វែងរក ព្រះអម្ចាស់ ដោយចិត្តស្មោះសរ ហើយព្រះអង្គក៏អោយពួកគេរកព្រះអង្គឃើញ ព្រមទាំងប្រោសប្រទានអោយពួកគេបានសុខសាន្តគ្រប់ទិសទី។
16
ព្រះបាទអេសាហូតងារជាមហាក្សត្រិយានីពីព្រះរាជនីម៉ាកាជាមាតា ព្រោះមាតាបានកសាងរូបគំរក់មួយ ជាតំណាងព្រះអាសេរ៉ា។ ព្រះបាទអេសាកំទេចរូបដ៏គំរក់នោះ ហើយយកទៅដុតចោលនៅជ្រោះកេដ្រូន។
17
ប៉ុន្តែ ទោះបីស្ដេចស្រឡាញ់ ព្រះអម្ចាស់ ដោយស្មោះអស់មួយជីវិតក្ដី ក៏ស្ដេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
18
ព្រះរាជានាំតង្វាយដែលបិតារបស់ស្ដេច និងស្ដេចផ្ទាល់បានញែកជាសក្ការៈ យកទៅទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត។
19
រហូតដល់ឆ្នាំទីសាមសិបប្រាំ នៃរជ្ជកាលព្រះបាទអេសា ស្រុកគ្មានសង្គ្រាមទេ។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36