bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Chronicles 19
2 Chronicles 19
Khmer Standard Version 1954 = Hammond Version
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 20 →
1
ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត។
2
លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាគ្រូទាយ បានចេញមកជួបព្រះបាទយ៉ូសាផាត ទូលស្ដេចថា៖ «ហេតុដូចម្ដេចបានជាព្រះករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ ព្រះអម្ចាស់ ដូច្នេះ? ដោយព្រះករុណាប្រព្រឹត្តបែបនេះ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងព្រះករុណា។
3
ប៉ុន្តែ ព្រះករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះករុណាបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយព្រះករុណាស្វែងរកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។
4
ព្រះបាទយ៉ូសាផាតគង់នៅក្រុងយេរូសាឡឹម។ បន្ទាប់មក ស្ដេចយាងទៅសួរសុខទុក្ខប្រជារាស្ត្រតាំងពីបៀរសេបាហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែនាំពួកគេអោយវិលមករក ព្រះអម្ចាស់ ជាព្រះនៃដូនតារបស់ខ្លួនវិញ។
5
ស្ដេចបានតែងតាំងអោយមានចៅក្រម នៅគ្រប់ក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
6
ស្ដេចមានរាជឱង្ការទៅកាន់ចៅក្រមទាំងនោះថា៖ «ចូរប្រុងប្រយ័ត្ននឹងកិច្ចការដែលអស់លោកធ្វើ ដ្បិតអស់លោកកាត់ក្ដី មិនមែនតាមបែបមនុស្សលោកទេ គឺតាម ព្រះអម្ចាស់ វិញ ព្រះអង្គនឹងគង់នៅជាមួយអស់លោកក្នុងពេលដែលអស់លោកកាត់ក្ដី។
7
ឥឡូវនេះ ចូរគោរពកោតខ្លាច ព្រះអម្ចាស់ ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិត ព្រះអម្ចាស់ ជាព្រះនៃយើងមិនចេះគៃបន្លំ ព្រះអង្គមិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
8
ពេលវិលមកដល់ក្រុងយេរូសាឡឹមវិញ ព្រះបាទយ៉ូសាផាតតែងតាំងក្រុមលេវី ក្រុមបូជាចារ្យ និងមេលើក្រុមគ្រួសារអ៊ីស្រាអែល នៅក្រុងយេរូសាឡឹមអោយកាត់ក្ដី ក្នុងនាម ព្រះអម្ចាស់ ព្រមទាំងដោះស្រាយជម្លោះដែរ។
9
ស្ដេចបង្គាប់ទៅលោកទាំងនោះថា៖ «សូមអស់លោកប្រព្រឹត្តដោយគោរពកោតខ្លាច ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់ និងឥតលំអៀង។
10
ពេលណាជនរួមជាតិរបស់អស់លោក ដែលរស់នៅតាមក្រុងនានា យករឿងរ៉ាវទាក់ទងទៅនឹងឃាតកម្ម ឬជម្លោះស្ដីអំពីក្រឹត្យវិន័យ ច្បាប់បទបញ្ជា និងវិន័យៗផ្សេងៗ មកសុំអោយអស់លោកកាត់ក្ដី ក្នុងគ្រប់ករណីអស់លោកត្រូវក្រើនរំលឹកពួកគេអោយដឹងខ្លួន ដើម្បីកុំអោយពួកគេប្រព្រឹត្តខុសចំពោះ ព្រះអម្ចាស់ ហើយកុំអោយព្រះអង្គទ្រង់ព្រះពិរោធចំពោះអស់លោក និងជនរួមជាតិរបស់អស់លោក។ អស់លោកត្រូវតែប្រព្រឹត្តបែបនេះ ដើម្បីកុំអោយមានកំហុស។
11
លោកមហាបូជាចារ្យអម៉ារា នឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹង ព្រះអម្ចាស់ ។ លោកសេបាឌាជាកូនរបស់លោកអ៊ីស្មាអែល និងជាទេសាភិបាលរបស់ប្រជាជនយូដានឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងស្ដេច។ រីឯពួកលេវីបំពេញមុខងារជាអាជ្ញាធរ។ ចូរតាំងចិត្តក្លាហាន ហើយបំពេញមុខងារនេះចុះ សូម ព្រះអម្ចាស់ គង់ជាមួយអ្នកដែលបំពេញមុខងារបានល្អ»។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36