bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Chronicles 31
2 Chronicles 31
Khmer Standard Version 1954 = Hammond Version
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 32 →
1
លុះធ្វើពិធីបុណ្យចប់សព្វគ្រប់ហើយ ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលបានមកចូលរួម នាំគ្នាចេញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយកំទេចស្ដូប រំលំបង្គោលរបស់ព្រះអាសេរ៉ា បំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈទាំងឡាយដែលមាននៅក្នុងទឹកដីយូដា និងបេនយ៉ាមីនទាំងមូល ព្រមទាំងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់ វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន តាមក្រុងនានាវិញ។
2
ព្រះបាទហេសេគាបានតែងតាំងក្រុមបូជាចារ្យ និងក្រុមលេវីតាមជាន់ថ្នាក់ អោយបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមបូជាចារ្យ និងក្រុមលេវីដែលបំពេញមុខងារថ្វាយតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងអ្នកដែលបំរើការងារក្នុងព្រះវិហារ អ្នកចំរៀងសំរាប់លើកតម្កើងព្រះអម្ចាស់ និងអ្នកយាមទ្វារពន្លារបស់ ព្រះអម្ចាស់ ។
3
ព្រះរាជាបានយករាជទ្រព្យមួយចំណែក សំរាប់បង់ចំណាយទៅលើតង្វាយដុតទាំងមូល ដែលត្រូវថ្វាយនៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃសប្ប័ទ* នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ។
4
ព្រះរាជាបង្គាប់ប្រជាជន និងអ្នកក្រុងយេរូសាឡឹម អោយប្រគល់ចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវីទៅពួកគេ ធ្វើដូច្នេះ ពួកគេមិនខ្វល់ខ្វាយនឹងអ្វីផ្សេងទៀត ក្រៅពីគិតដល់ក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ។
5
ពេលប្រជាជនអ៊ីស្រាអែលទទួលបញ្ជារបស់ស្ដេចហើយ ពួកគេនាំយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងផលដំណាំផ្សេងៗទៀតយ៉ាងច្រើនបរិបូណ៌ ហើយពួកគេក៏នាំយកមួយភាគដប់នៃអ្វីៗដែលខ្លួនមាន មកថ្វាយយ៉ាងបរិបូណ៌ដែរ។
6
កូនចៅអ៊ីស្រាអែល និងកូនចៅយូដាដែលរស់នៅតាមក្រុងនានា ក្នុងស្រុកយូដា បាននាំគោ និងចៀមមកថ្វាយជាតង្វាយមួយភាគដប់ ហើយគេក៏យកអ្វីៗទាំងអស់ ដែលញែកជាសក្ការៈថ្វាយដល់ ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន មកថ្វាយជាតង្វាយមួយភាគដប់ដែរ។ គេដាក់តង្វាយទាំងនោះជាច្រើនគំនរ។
7
គេបានចាប់ផ្ដើមប្រមូលតង្វាយមកដាក់ជាគំនរ ចាប់ពីខែទីបី រហូតដល់ខែទីប្រាំពីរ។
8
ព្រះបាទហេសេគា និងពួកមន្ត្រីមកមើលគំនរតង្វាយទាំងនោះ ហើយនាំគ្នាអរព្រះគុណ ព្រះអម្ចាស់ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
9
ព្រះបាទហេសេគាសាកសួរក្រុមបូជាចារ្យ និងក្រុមលេវី ស្ដីអំពីគំនរតង្វាយទាំងនោះ។
10
លោកមហាបូជាចារ្យអសារាពីអំបូរសាដុកទូលស្ដេចថា៖ «ចាប់ពីពេលប្រជាជននាំតង្វាយដែលគេបានញែកទុក មកដាក់ក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ នោះយើងមានអាហារបរិភោគយ៉ាងបរិបូណ៌ ថែមទាំងនៅសេសសល់ជាច្រើនឥតគណនាផង ដ្បិត ព្រះអម្ចាស់ ប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ អ្វីៗដែលគរនៅទីនេះ សុទ្ធតែជារបស់ដែលយើងមានលើសពីសេចក្ដីត្រូវការ»។
11
ព្រះបាទហេសេគាបង្គាប់អោយគេរៀបចំបន្ទប់ នៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ។ ពេលរៀបចំរួចស្រេចហើយ
12
គេក៏នាំយកតង្វាយដែលគេបានញែកទុកដោយឡែក និងតង្វាយមួយភាគដប់ ព្រមទាំងតង្វាយដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើតង្វាយទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។
13
ព្រះបាទហេសេគា និងលោកមហាបូជាចារ្យអសារា ដែលទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ បានតែងតាំងលោកយេហ៊ីអែល លោកអសាស៊ា លោកណាហាត លោកអេសាអែល លោកយេរីម៉ុត លោកយ៉ូសាបាដ លោកអេលាល លោកយីសម៉ាគា លោកម៉ាហាត និងលោកបេណាយ៉ាអោយធ្វើការនៅក្រោមបញ្ជារបស់លោកកូណានា និងលោកស៊ីម៉ៃ ជាប្អូន។
14
លោកកូរេជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើតង្វាយស្ម័គ្រចិត្ត ដែលប្រជាជនយកមកថ្វាយព្រះជាម្ចាស់ ហើយលោកក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកថ្វាយ ព្រះអម្ចាស់ និងតង្វាយសក្ការៈឯទៀតៗដែរ។
15
លោកមានសហការី នៅតាមក្រុងនានារបស់បូជាចារ្យ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ ដល់បូជាចារ្យទាំងតូចទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះ មានលោកអេដែន លោកមីនយ៉ាមីន លោកលោកយេសួរ លោកសេម៉ារា លោកអម៉ារា និងលោកសេកានា។
16
ពួកគេមិនចែកស្បៀងអាហារអោយអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីបីឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺចែកអោយអស់អ្នកដែលទទួលចូលបំរើការងារ ក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ តាមវេនតាមក្រុមរបស់ខ្លួន ជារៀងរាល់ថ្ងៃដែរ។
17
គេជំរឿនបូជាចារ្យតាមក្រុមគ្រួសាររបស់ខ្លួន រីឯក្រុមលេវីគេជំរឿនអ្នកដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ តាមក្រុមតាមជាន់ថ្នាក់របស់ខ្លួន។
18
អ្នកទាំងនោះត្រូវជំរឿន ដោយគិតទាំងប្រពន្ធ ទាំងកូនប្រុសកូនស្រីរបស់គេ ហើយសូម្បីតែទារកតូចៗក៏រាប់បញ្ចូលដែរ ដ្បិតពួកគេត្រូវញែកខ្លួនទាំងស្រុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។
19
ចំណែកឯបូជាចារ្យជាពូជពង្សរបស់លោកអើរ៉ុន ដែលរស់នៅតាមភូមិស្រុកជុំវិញក្រុងនានា គេបានតែងតាំងអ្នកទទួលខុសត្រូវ តាមឈ្មោះរបស់ខ្លួន អោយចែកស្បៀងអាហារដល់ក្រុមបូជាចារ្យ ព្រមទាំងក្រុមលេវីដែលមានឈ្មោះក្នុងបញ្ជីដែរ។
20
ព្រះបាទហេសេគាបានចាត់ចែងរបៀបនេះ ក្នុងស្រុកយូដាទាំងមូល។ ស្ដេចបានប្រព្រឹត្តយ៉ាងសុចរិតល្អត្រឹមត្រូវ និងដោយចិត្តស្មោះស្ម័គ្រ ជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេច។
21
គ្រប់កិច្ចការដែលស្ដេចធ្វើ គឺការចាត់ចែងអោយមានពិធីគោរពបំរើព្រះជាម្ចាស់ក្នុងព្រះដំណាក់ក្ដី ការគោរពក្រឹត្យវិន័យ និងបទបញ្ជារបស់ព្រះជាម្ចាស់ក្ដី ស្ដេចធ្វើដោយចិត្តស្វែងរកព្រះអង្គ ហើយស្ដេចក៏ធ្វើយ៉ាងអស់ពីចិត្ត រហូតដល់សំរេចបានជោគជ័យ។
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36