bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Chronicles 36
2 Chronicles 36
Khmer Standard Version 1954 = Hammond Version
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
1
ប្រជាជនយូដានាំគ្នាតែងតាំងព្រះបាទយ៉ូអាហាស់ ជាបុត្ររបស់ព្រះបាទយ៉ូសៀសអោយឡើងស្នងរាជ្យបិតា នៅក្រុងយេរូសាឡឹម។
2
កាលព្រះបាទយ៉ូអាហាស់ឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។
3
ស្ដេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ព្រះបាទយ៉ូអាហាស់ ហើយតំរូវអោយស្រុកយូដាបង់សួយសារអាករ ជាប្រាក់ហាសិបហាប និងមាសកន្លះហាបទៀតផង។
4
ព្រះចៅផារ៉ោននេកោបានតែងតាំងព្រះបាទអេលាគីម ជាអនុជរបស់ព្រះបាទយ៉ូអាហាស់អោយសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាហាស់ព្រះចៅនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។
5
កាលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ។
6
ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំងនឹងព្រះបាទយេហូយ៉ាគីម ហើយចាប់ស្ដេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ីឡូន។
7
ព្រះចៅនេប៊ូក្នេសាក៏បាននាំយកវត្ថុផ្សេងៗពីព្រះដំណាក់របស់ ព្រះអម្ចាស់ ទៅទុកក្នុងវាំងរបស់ស្ដេចនៅក្រុងបាប៊ីឡូនដែរ។
8
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេហូយ៉ាគីម គឺអំពើដ៏គួរស្អប់ខ្ពើម ដែលស្ដេចផ្ទាល់បានប្រព្រឹត្ត សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។ ព្រះបាទយ៉ូយ៉ាគីន ជាបុត្របានឡើងស្នងរាជ្យ។
9
កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ទេ។
10
នៅពេលចូលឆ្នាំព្រះចៅនេប៊ូក្នេសាចាប់ស្ដេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ នាំទៅស្រុកបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាបានតែងតាំងព្រះបាទសេដេគា ជាអនុជរបស់ព្រះបាទយ៉ូយ៉ាគីន អោយសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។
11
កាលព្រះបាទសេដេគាឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃមួយព្រះវស្សា ស្ដេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។
12
ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ ហើយពេលព្យាការីយេរេមាថ្លែងព្រះបន្ទូលក្នុងនាម ព្រះអម្ចាស់ ក៏ស្ដេចពុំព្រមសារភាពកំហុសដែរ។
13
ព្រះចៅនេប៊ូក្នេសាបានអោយស្ដេចស្បថក្នុងនាមព្រះជាម្ចាស់ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបះបោរប្រឆាំងនឹងព្រះចៅនេប៊ូក្នេសាដែរ។ ស្ដេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករក ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។
14
មេដឹកនាំទាំងអស់របស់ក្រុមបូជាចារ្យព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ហើយបន្ថោកព្រះដំណាក់របស់ ព្រះអម្ចាស់ ដែលព្រះអង្គបានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។
15
ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបំរើរបស់ព្រះអង្គ អោយទៅដាស់តឿនពួកគេជាច្រើនដង ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាប្រជារាស្ត្រ និងព្រះដំណាក់របស់ព្រះអង្គផ្ទាល់។
16
ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលព្រះអង្គចាត់អោយទៅ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ព្រមទាំងប្រមាថពួកព្យាការី រហូតធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
17
ពេលនោះ ព្រះអម្ចាស់ ក៏បានចាត់ស្ដេចនៃជនជាតិខាល់ដេ អោយលើកទ័ពមកវាយពួកគេ។ ស្ដេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងព្រះវិហារ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុសទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ព្រះអង្គប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនោះ។
18
ព្រះចៅនេប៊ូក្នេសាប្រមូលវត្ថុទាំងប៉ុន្មាន ដែលមាននៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ គឺរបស់ទាំងតូច ទាំងធំ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ដំណាក់ស្ដេច និងផ្ទះរបស់ពួកមន្ត្រី នាំយកទៅស្រុកបាប៊ីឡូន។
19
កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកំទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។
20
ព្រះចៅនេប៊ូក្នេសាកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ព្រះចៅនេប៊ូក្នេសា និងបុត្ររបស់ស្ដេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
21
ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូល ដែល ព្រះអម្ចាស់ បានថ្លែងតាមរយៈព្យាការីយេរេមាថា «ស្រុកទេសនឹងក្លាយទៅជាទីស្មសាន អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះ ក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសំរាកជំនួសឆ្នាំសប្ប័ទ*ដែលប្រជាជនពុំបានគោរព»។
22
ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូសជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់ បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស អោយចេញប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែង តាមរយៈលោកយេរេមា មានសេចក្ដីដូចតទៅ៖
23
«ព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្សមានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដី មកអោយយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាអោយយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមអោយព្រះរបស់គេ គង់នៅជាមួយគេ»។
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36