bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Kings 1
2 Kings 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 2 →
1
ក្រោយពីព្រះបាទអហាប់សោយទិវង្គត ជនជាតិម៉ូអាប់បានបះបោរប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
2
ថ្ងៃមួយ ព្រះបាទអហាស៊ីយ៉ាបានធ្លាក់ពីរានហាលបន្ទប់ជាន់លើបំផុតនៃព្រះដំណាក់នៅក្រុងសាម៉ារី ហើយមានរបួសជាទម្ងន់។ ស្ដេចបានចាត់អ្នកនាំសារអោយទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ដើម្បីចង់ដឹងថា តើទ្រង់អាចជាសះស្បើយ ពីរបួសនេះឬទេ?។
3
ពេលនោះ ទេវតារបស់ ព្រះអម្ចាស់ ថ្លែងទៅកាន់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ទៅជួបអ្នកនាំសាររបស់ស្ដេចក្រុងសាម៉ារី ហើយសួរថា “តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកនាំគ្នាទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ?”
4
ហេតុនេះហើយបានជា ព្រះអម្ចាស់ មានព្រះបន្ទូលថា “អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។ លោកអេលីយ៉ាក៏ចាកចេញទៅ។
5
ពួកអ្នកនាំសារវិលមកគាល់ស្ដេចវិញ ហើយស្ដេចមានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាវិលមកវិញដូច្នេះ?»។
6
ពួកគេទូលថា៖ «មានបុរសម្នាក់មកជួបយើងខ្ញុំ ព្រមទាំងប្រាប់យើងខ្ញុំដូចតទៅ: “ចូរវិលទៅទូលស្ដេច ដែលបានចាត់អ្នករាល់គ្នាអោយមកនោះថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: តើនៅស្រុកអ៊ីស្រាអែលគ្មានព្រះទេឬ បានជាអ្នកចាត់គេអោយទៅទូលសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូនដូច្នេះ? ហេតុនេះអ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។
7
ស្ដេចសួរអ្នកនាំសារថា៖ «តើបុរសដែលមកជួបអ្នករាល់គ្នា ហើយពោលពាក្យទាំងនេះមានរូបរាងដូចម្ដេច?»។
8
ពួកគេទូលស្ដេចថា៖ «បុរសនោះស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ ហើយពាក់ខ្សែក្រវាត់ធ្វើពីស្បែកនៅចង្កេះផង»។ ពេលនោះ ស្ដេចក៏មានរាជឱង្ការថា៖ «គឺពិតជាអេលីយ៉ាអ្នកស្រុកធេសប៊ី!»
9
ស្ដេចក៏ចាត់មេកងម្នាក់ អោយនាំពលទាហានហាសិបនាក់ ទៅរកចាប់លោកអេលីយ៉ា។ គេនាំគ្នាឡើងទៅរកចាប់លោកអេលីយ៉ា ដែលកំពុងអង្គុយនៅលើកំពូលភ្នំ។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរចុះមក! នេះជាបញ្ជារបស់ព្រះរាជា»។
10
លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់មេកងនោះថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមអោយភ្លើងធ្លាក់ពីលើមេឃមក ឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។
11
ស្ដេចចាត់មេទ័ពម្នាក់ទៀតអោយនាំពលទាហានហាសិបនាក់ទៅរកចាប់លោកអេលីយ៉ា។ មេកងនោះនិយាយទៅកាន់លោកថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ ចូរប្រញាប់ចុះមក! នេះជាបញ្ជារបស់ព្រះរាជា!»។
12
លោកអេលីយ៉ាមានប្រសាសន៍មកពួកគេថា៖ «ប្រសិនបើខ្ញុំពិតជាអ្នកជំនិតរបស់ព្រះជាម្ចាស់មែន សូមអោយភ្លើងធ្លាក់ពីលើមេឃមក ឆេះលោក និងពលទាហានទាំងហាសិបនាក់របស់លោកចុះ!»។ ភ្លើងក៏ធ្លាក់ពីលើមេឃមក ឆេះមេកង និងពលទាហានទាំងហាសិបនាក់នោះមែន។
13
ស្ដេចចាត់មេកងទីបីអោយនាំពលទាហានហាសិបនាក់ទៅសាជាថ្មី។ ពេលមេកងទីបីនេះឡើងទៅដល់លើកំពូលភ្នំ គាត់លុតជង្គង់នៅមុខលោកអេលីយ៉ារួចអង្វរថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! សូមអាណិតមេត្តា ទុកជីវិតអោយខ្ញុំប្របាទ និងពលទាហានទាំងហាសិបនាក់នេះផង។
14
មានភ្លើងធ្លាក់ពីលើមេឃមកឆេះមេកងទាំងពីរ និងពលទាហានរបស់ពួកគេដែលមកមុនៗនោះអស់ហើយ ឥឡូវនេះសូមអាណិតមេត្តាទុកជីវិតអោយខ្ញុំប្របាទផង!»។
15
ទេវតា*របស់ ព្រះអម្ចាស់ ប្រាប់លោកអេលីយ៉ាថា៖ «ចូរទៅជាមួយគេចុះ កុំភ័យខ្លាចឡើយ!»។ លោកអេលីយ៉ាក្រោកឡើងហើយទៅជាមួយគេ ចូលគាល់ស្ដេច
16
ទូលថា៖ « ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: “ដោយអ្នកបានចាត់អ្នកនាំសារអោយទៅសួរព្រះបាល-សេប៊ូប ជាព្រះរបស់ក្រុងអេក្រូន ធ្វើហាក់ដូចជានៅក្នុងស្រុកអ៊ីស្រាអែលគ្មានព្រះដែលគេអាចសួរបាន។ ហេតុនេះអ្នកនឹងមិនអាចក្រោកពីគ្រែ ដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។
17
ព្រះបាទអហាស៊ីយ៉ាសោយទិវង្គតស្របតាមព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដែលលោកអេលីយ៉ាបានថ្លែង។ ព្រះបាទអហាស៊ីយ៉ាគ្មានបុត្រទេ ដូច្នេះ ព្រះបាទយ៉ូរ៉ាម ជាអនុជ ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទយ៉ូសាផាត ស្ដេចស្រុកយូដា។
18
រីឯរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាស៊ីយ៉ា និងអ្វីៗដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25