bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Kings 19
2 Kings 19
Khmer Standard Version 1954 = Hammond Version
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 20 →
1
កាលព្រះបាទហេសេគាទទួលដំណឹងនេះ ទ្រង់ហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ ព្រះអម្ចាស់ ។
2
ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា អោយទៅជួបព្យាការីអេសាយជាកូនរបស់លោកអម៉ូស។
3
ពួកគេជំរាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាមកទេ។
4
ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព អោយមកជេរប្រមាថ ព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែល ព្រះអម្ចាស់ ជាព្រះរបស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរ ព្រះអម្ចាស់ ជាព្រះរបស់លោក សូមទ្រង់មេត្តាប្រណី ដល់ប្រជាជនដែលនៅសេសសល់នេះផង»។
5
មន្ត្រីរបស់ព្រះបាទហេសេគាក៏នាំគ្នាទៅជួបលោកអេសាយ
6
ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាចព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីបានប្រមាថមាក់ងាយយើងនោះឡើយ។
7
បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើអោយស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុត ដោយមុខដាវនៅស្រុកនោះ”»។
8
មេទ័ពបានវិលទៅជួបស្ដេចស្រុកអាស្ស៊ីរីវិញ ក្នុងពេលដែលទ្រង់កំពុងតែលើកទ័ពចេញពីក្រុងឡាគីសទៅវាយយកក្រុងលីបណា។
9
ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី
10
ទ្រង់ក៏ចាត់អ្នកនាំសារអោយទៅទូលព្រះបាទហេសេគា ជាស្ដេចស្រុកយូដាថា៖ «សូមកុំបណ្ដោយអោយព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណា ដោយអះអាងថា “ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។
11
ព្រះករុណាជ្រាបស្រាប់ហើយថា ស្ដេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗបានបំផ្លាញនគរទាំងប៉ុន្មានថ្វាយផ្ដាច់*ដល់ព្រះរបស់យើង។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?
12
ពេលពួកអយ្យកោរបស់យើងកំទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។
13
រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
14
ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចទ្រង់យាងឡើងទៅព្រះវិហារយកលិខិតនោះទៅបង្ហាញ ព្រះអម្ចាស់ ។
15
ព្រះបាទហេសេគាទូលអង្វរ ព្រះអម្ចាស់ ថា៖ «ឱ ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន*អើយ! មានតែព្រះអង្គមួយគត់ ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
16
ព្រះអម្ចាស់ អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់ អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបផ្ញើមកជេរប្រមាថព្រះដ៏មានព្រះជន្មគង់នៅ!
17
ព្រះអម្ចាស់ អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកំទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេ
18
ព្រមទាំងយកព្រះរបស់គេទៅដុត អោយវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
19
ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំអោយរួចផុត ពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីអោយនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថា មានតែ ព្រះអម្ចាស់ ប៉ុណ្ណោះ ដែលពិតជាព្រះជាម្ចាស់!»។
20
ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស បានចាត់គេអោយទៅទូលព្រះបាទហេសេគាថា៖ « ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ: “យើងបានឮពាក្យដែលអ្នកទូលអង្វរយើងស្ដីអំពីសានហេរីប ជាស្ដេចរបស់ស្រុកអាស្ស៊ីរីហើយ”។
21
ព្រះអម្ចាស់ មានព្រះបន្ទូលប្រឆាំងនឹងស្ដេចនោះថា: សានហេរីបអើយ ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី ប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹមគ្រវីក្បាល ចំអកអោយអ្នក។
22
តើអ្នកបានជេរ និងត្មះតិះដៀលនរណា? តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ* របស់ជនជាតិអ៊ីស្រាអែល!
23
អ្នកបានចាត់ពួកនាំសាររបស់អ្នក អោយមកជេរ ព្រះអម្ចាស់ ហើយអ្នកពោលថា: ដោយអញមានរទេះចំបាំងដ៏ច្រើន អញឡើងទៅលើកំពូលភ្នំ អញចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅ និងដើមស្រឡៅដ៏ល្អៗ អញនឹងឡើងទៅដល់ចុងកំពូល ហើយចូលទៅដល់ព្រៃស្រោង។
24
អញបានជីកអណ្ដូង ហើយផឹកទឹករបស់សាសន៍ដទៃ ពេលអញឈានជើងជាន់តំបន់ទន្លេនីល នោះទឹកទន្លេរីងអស់ជាមិនខាន។
25
សានហេរីបអើយ អ្នកមិនដឹងទេឬថា យើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ! ឥឡូវនេះ យើងធ្វើអោយសំរេច ដើម្បីកំទេចក្រុងដែលមានកំពែងដ៏រឹងមាំ អោយក្លាយទៅជាគំនរឥដ្ឋ។
26
អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ ពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចំការ និងដូចស្មៅដុះនៅលើដំបូលផ្ទះ ឬដូចស្រូវកំពុងតែក្រៀមស្វិតទៅ មុនពេលមានពន្លកលូតចេញមក។
27
ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់! ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ឬចូល ពេលអ្នកច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ
28
ដ្បិតអ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
29
ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសំគាល់មួយអោយអ្នកឃើញ គឺឆ្នាំនេះអ្នករាល់គ្នាបរិភោគស្រូវធ្លាក់មកពីលើ ឆ្នាំក្រោយអ្នករាល់គ្នានឹងបរិភោគស្រូវដែលដុះចេញពីដីមកដោយឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។
30
អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ប្រៀបដូចជាដើមឈើ ដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។
31
ដោយព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ ព្រះអម្ចាស់ នៃពិភពទាំងមូល ព្រះអង្គនឹងទុកអោយប្រជាជនមួយចំនួនសេសសល់នៅក្រុងយេរូសាឡឹម ហើយអោយប្រជាជនមួយចំនួនរួចជីវិតនៅភ្នំស៊ីយ៉ូន។
32
ចំពោះស្ដេចអាស្ស៊ីរីវិញ ព្រះអម្ចាស់ មានព្រះបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬប្រើខែល និងលើកដី ដើម្បីវាយលុកក្រុងនេះដែរ”។
33
ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់
34
យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបំរើរបស់យើងដែរ»។
35
នៅយប់នោះទេវតា*របស់ ព្រះអម្ចាស់ បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
36
ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរីក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។
37
ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុកនៅក្នុងវិហារ នោះបុត្របង្កើតពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ ព្រះរាជបុត្រមួយអង្គទៀត ព្រះនាមអេសារ-ហាដោនឡើងស្នងរាជ្យ។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25