bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Kings 21
2 Kings 21
Khmer Standard Version 1954 = Hammond Version
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 22 →
1
កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុដប់ពីរវស្សា ទ្រង់សោយរាជ្យបានហាសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថាព្រះនាងហែបស៊ីបា។
2
ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែល ព្រះអម្ចាស់ បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
3
ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគាជាបិតាបានលុបបំបាត់។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ដូចព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែលបានប្រព្រឹត្តដែរ។ ស្ដេចក្រាបថ្វាយបង្គំ និងគោរពបំរើផ្កាយទាំងប៉ុន្មាននៅលើមេឃ។
4
ស្ដេចបានសង់អាសនៈរបស់ព្រះដទៃក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសំរាប់នាមយើង”។
5
ព្រះបាទម៉ាណាសេសង់អាសនៈ សំរាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ ព្រះអម្ចាស់ ។
6
ស្ដេចបានយកបុត្រាទៅធ្វើបូជាយញ្ញ ស្ដេចបានរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម ព្រមទាំងតែងតាំងអោយមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្ដេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធ។
7
ព្រះបាទម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ថ្វីដ្បិតតែ ព្រះអម្ចាស់ ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រថា «យើងជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសំរាប់នាមយើងរហូតតទៅ។
8
ប្រសិនបើប្រជាជនអ៊ីស្រាអែលកាន់តាមក្រឹត្យវិន័យទាំងប៉ុន្មានដែលយើងបានបង្គាប់មក តាមរយៈម៉ូសេជាអ្នកបំរើរបស់យើង នោះយើងមិនអោយពួកគេខ្ចាត់ព្រាត់ចេញឆ្ងាយពីទឹកដី ដែលយើងប្រគល់អោយដូនតារបស់គេឡើយ»។
9
ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ទេ ព្រះបាទម៉ាណាសេនាំពួកគេអោយវង្វេងរហូតដល់ប្រព្រឹត្តអំពើអាក្រក់ ជាងប្រជាជាតិនានា ដែល ព្រះអម្ចាស់ បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។
10
ពេលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលតាមរយៈពួកព្យាការីជាអ្នកបំរើរបស់ព្រះអង្គថា៖
11
«ម៉ាណាសេជាស្ដេចស្រុកយូដា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ គឺគេប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មាន ច្រើនជាងជនជាតិអាម៉ូរីកាលពីមុន ហើយគេក៏បាននាំជនជាតិយូដាប្រព្រឹត្តអំពើបាប ដោយគោរពរូបព្រះក្លែងក្លាយដែរ។
12
ហេតុនេះ ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើអោយទុក្ខវេទនាកើតមានដល់ក្រុងយេរូសាឡឹម និងស្រុកយូដា ហើយនរណាក៏ដោយអោយតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។
13
យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសំអាតក្រុងយេរូសាឡឹម ឥតទុកអោយនៅសល់អ្វីឡើយ។
14
យើងនឹងបោះបង់ចោលប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ គឺយើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។ ខ្មាំងសត្រូវនឹងប្លន់រឹបអូសយកអ្វីៗទាំងអស់ចេញពីពួកគេ
15
ដ្បិតពួកគេបានប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត គឺពួកគេធ្វើអោយយើងក្រេវក្រោធ តាំងពីថ្ងៃដែលដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ»។
16
ក្រៅពីអំពើបាប ដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាអោយប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
17
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺអំពើបាបសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
18
កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានយកសពរបស់ស្ដេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយព្រះបាទអាំម៉ូនជាបុត្របានឡើងស្នងរាជ្យ។
19
កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មាយុម្ភៃពីរវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។
20
ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេជាបិតា។
21
ស្ដេចប្រព្រឹត្តអំពើគ្រប់យ៉ាង គឺគោរពបំរើ និងថ្វាយបង្គំព្រះក្លែងក្លាយដូចបិតាដែរ។
22
ស្ដេចបានបោះបង់ចោល ព្រះអម្ចាស់ ជាព្រះរបស់ពួកអយ្យកោ គឺមិនដើរតាមមាគ៌ារបស់ ព្រះអម្ចាស់ ឡើយ។
23
ពួកមន្ត្រីរបស់ព្រះបាទអាំម៉ូន បានឃុបឃិតគ្នាក្បត់នឹងស្ដេច ហើយធ្វើគុតស្ដេចក្នុងរាជវាំង។
24
ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀស ជាបុត្រអោយឡើងស្នងរាជ្យ។
25
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអាំម៉ូន និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
26
គេបានយកសពរបស់ស្ដេចទៅបញ្ចុះក្នុងផ្នូរនៅសួនរបស់លោកអ៊ូសា ហើយព្រះបាទយ៉ូសៀស ជាបុត្រឡើងស្នងរាជ្យ។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25