bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Kings 24
2 Kings 24
Khmer Standard Version 1954 = Hammond Version
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 25 →
1
ក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីមព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ព្រះបាទយេហូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្ដេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក ព្រះបាទយេហូយ៉ាគីម ក៏បះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។
2
គ្រានោះ ព្រះអម្ចាស់ ចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេដេ ជនជាតិស៊ីរី ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន អោយប្រឆាំងនឹងព្រះបាទយេហូយ៉ាគីម។ ព្រះអង្គចាត់ពួកគេអោយមកបំផ្លាញស្រុកយូដា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈពួកព្យាការី ជាអ្នកបំរើរបស់ព្រះអង្គ។
3
ព្រះអម្ចាស់ ធ្វើអោយទុក្ខវេទនាទាំងនេះកើតមានដល់ស្រុកយូដា ដើម្បីបណ្ដេញពួកគេចេញឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្ត
4
ហើយទ្រង់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះ ព្រះអម្ចាស់ មិនសព្វព្រះហឫទ័យអត់ទោសអោយឡើយ។
5
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយេហូយ៉ាគីម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
6
កាលព្រះបាទយេហូយ៉ាគីមសោយទិវង្គត ព្រះបាទយ៉ូយ៉ាគីនជាបុត្របានឡើងស្នងរាជ្យ។
7
ស្ដេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្ដេចស្រុកបាប៊ីឡូន ដណ្ដើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
8
កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។
9
ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ដូចបិតា ឥតចន្លោះត្រង់ណាឡើយ។
10
នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។
11
ក្នុងពេលដែលកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹមនោះ ព្រះចៅនេប៊ូក្នេសាបានយាងមកបញ្ជាកងទ័ពដោយផ្ទាល់។
12
ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្ដេចស្រុកបាប៊ីឡូន។ ស្ដេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្ដេចផ្ទាល់។
13
ស្ដេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ និងរាជ្យទ្រព្យនៅក្នុងវាំង ទ្រង់វាយកំទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែលបានធ្វើ សំរាប់ប្រើប្រាស់ក្នុងព្រះវិហាររបស់ ព្រះអម្ចាស់ ។ ហេតុការណ៍នេះកើតមាន ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បានថ្លែងទុក។
14
ព្រះចៅនេប៊ូក្នេសាកៀរអ្នកក្រុងយេរូសាឡឹម គឺមន្ត្រីទាំងអស់ អ្នកមុខអ្នកការទាំងអស់ ព្រមទាំងពួកសិប្បករ និងជាងដែកទាំងអស់ ដែលមានចំនួនមួយម៉ឺននាក់យកទៅជាឈ្លើយ គឺទុកអោយនៅសល់តែប្រជាជនតូចតាចប៉ុណ្ណោះ។
15
ព្រះចៅនេប៊ូក្នេសាក៏បានកៀរព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា មហេសី ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមទៅស្រុកបាប៊ីឡូន។
16
ស្ដេចបានកៀរពួកអភិជនចំនួនប្រាំពីរពាន់នាក់ ព្រមទាំងពួកសិប្បករ និងជាងដែកចំនួនមួយពាន់នាក់ ជាមនុស្សពេញកម្លាំងដែលអាចច្បាំងបាន នាំទៅជាឈ្លើយ នៅស្រុកបាប៊ីឡូនផងដែរ។
17
ស្ដេចស្រុកបាប៊ីឡូនតែងតាំងសម្ដេចម៉ាថានា ជាព្រះបិតុលារបស់ព្រះបាទយ៉ូយ៉ាគីន អោយឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគា។
18
ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា។ ស្ដេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម មាតារបស់ស្ដេចមាននាមថាហាមូថាល់ ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលីបណា។
19
ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង មិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ដូចព្រះបាទយេហូយ៉ាគីមដែរ។
20
ហេតុការណ៍ទាំងនេះកើតមាន មកពី ព្រះអម្ចាស់ ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា។ ព្រះអង្គបោះបង់ចោលពួកគេ ឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25