bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Kings 20
2 Kings 20
Khmer Standard Version 1954 = Hammond Version
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 21 →
1
នៅគ្រានោះ ព្រះបាទហេសេគា ប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស មកគាល់ស្ដេចទូលថា៖ « ព្រះអម្ចាស់ មានព្រះបន្ទូលថា សូមព្រះករុណាផ្ដែផ្ដាំរាជវង្សានុវង្សអោយហើយទៅ ដ្បិតព្រះករុណាមិនរស់រានតទៅទៀតទេ ព្រះករុណាជិតសោយទិវង្គតហើយ»។
2
ព្រះបាទហេសេគាបែរព្រះភក្ត្រទៅរកជញ្ជាំងទូលអង្វរ ព្រះអម្ចាស់ ដូចតទៅ៖
3
«ឱ! ព្រះអម្ចាស់ អើយ សូមកុំភ្លេចឡើយថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះអង្គគាប់ព្រះហឫទ័យប៉ុណ្ណោះ!»។ ព្រះបាទហេសេគាបង្ហូរជលនេត្រយ៉ាងខ្លាំង។
4
ពេលនោះ ព្យាការីអេសាយ មិនទាន់ចេញផុតពីធ្លាធំនៃរាជវាំងផង ស្រាប់តែ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកដូចតទៅ៖
5
«ចូរវិលទៅប្រាប់ស្ដេចហេសេគា ជាអ្នកដឹកនាំប្រជារាស្ត្ររបស់យើងថា: ព្រះអម្ចាស់ ជាព្រះរបស់ស្ដេចដាវីឌដែលជាអយ្យកោរបស់ព្រះករុណា ទ្រង់មានព្រះបន្ទូលដូចតទៅ: “យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកអោយបានជាហើយនៅថ្ងៃទីបីអ្នកនឹងឡើងទៅកាន់ដំណាក់ ព្រះអម្ចាស់ ។
6
យើងនឹងបន្ថែមអាយុអោយអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះ អោយរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី។ យើងក៏នឹងការពារក្រុងនេះដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបំរើយើង”»។
7
ព្យាការីអេសាយបង្គាប់ទៅរាជបំរើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះព្រះបាទហេសេគានឹងបានរស់រានមិនខាន»។
8
ពេលនោះ ព្រះបាទហេសេគា មានរាជឱង្ការទៅកាន់លោកអេសាយថា៖ «តើមានទីសំគាល់អ្វី ដែលនាំអោយយើងដឹងថា យើងនឹងបានជាសះស្បើយ ហើយឡើងទៅព្រះដំណាក់របស់ ព្រះអម្ចាស់ នៅថ្ងៃទីបី?»។
9
ព្យាការីអេសាយទូលស្ដេចថា៖ «នេះជាទីសំគាល់ដែល ព្រះអម្ចាស់ ប្រទានមកព្រះករុណា ដើម្បីអោយព្រះករុណាជ្រាបថា ព្រះអម្ចាស់ នឹងសំរេចតាមព្រះបន្ទូលរបស់ព្រះអង្គ។ តើស្រមោលថ្ងៃដែលជះទៅលើរង្វាស់ម៉ោង នឹងដើរទៅមុខដប់កាំ ឬថយក្រោយដប់កាំ?»។
10
ព្រះបាទហេសេគាមានរាជឱង្ការថា៖ «ស្រមោលដើរទៅមុខដប់កាំជាការងាយស្រួលទេ។ ដូច្នេះ សូមអោយស្រមោលដើរថយក្រោយដប់កាំវិញ»។
11
ពេលនោះ ព្យាការីអេសាយទូលអង្វរ ព្រះអម្ចាស់ ព្រះអង្គក៏ធ្វើអោយស្រមោលដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ។
12
នៅគ្រាដដែលនោះស្ដេចស្រុកបាប៊ីឡូន គឺព្រះចៅម្រដាក់-បាឡាដានជាបុត្ររបស់ព្រះចៅបាឡាដាន បានផ្ញើរាជសារ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ព្រះបាទហេសេគាទ្រង់ប្រឈួន។
13
ព្រះបាទហេសេគាទទួលរាជទូតស្រុកបាប៊ីឡូនអោយចូលសវនាការ ហើយនាំពួកគេទៅទស្សនាកន្លែងដែលស្ដេចតម្កល់វត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ព្រះបាទហេសេគាបង្ហាញអ្វីៗទាំងអស់ ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ អោយរាជទូតរបស់ស្ដេចបាប៊ីឡូនឃើញ ឥតមានចន្លោះអ្វីសោះឡើយ។
14
បន្ទាប់មក ព្យាការីអេសាយចូលមកគាល់ព្រះបាទហេសេគាទូលសួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះករុណាដូចម្ដេចខ្លះ?»។ ព្រះបាទហេសេគាមានរាជឱង្ការថា៖ «ពួកគេមកពីស្រុកឆ្ងាយដើម្បីមកគាល់យើង គឺមកពីស្រុកបាប៊ីឡូន»។
15
លោកអេសាយសួរព្រះបាទហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទហេសេគាតបវិញថា៖ «ពួកគេបានឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបានបង្ហាញភោគទ្រព្យទាំងអស់ អោយពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
16
ពេលនោះ លោកអេសាយទូលព្រះបាទហេសេគាថា៖ «សូមព្រះករុណាទ្រង់ព្រះសណ្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដូចតទៅ:
17
ព្រះអម្ចាស់ មានព្រះបន្ទូលថា នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងវាំងរបស់ព្រះករុណា និងភោគសម្បត្តិដែលព្រះអយ្យកោរបស់ព្រះករុណាបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។
18
គេក៏នាំរាជវង្សានុវង្សរបស់ព្រះករុណាយកទៅធ្វើជាមហាតលិក នៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូនដែរ»។
19
ព្រះបាទហេសេគាមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដែលលោកថ្លែងនេះ ល្អហើយ»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ក្នុងពេលដែលយើងនៅមានជីវិតនោះនៅតែមានសន្តិភាព និងសុខសាន្តត្រាណមែនទេ?»។
20
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងវីរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
21
កាលព្រះបាទហេសេគាសោយទិវង្គត ព្រះបាទម៉ាណាសេ ជាបុត្របានឡើងស្នងរាជ្យ។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25