bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Kings 25
2 Kings 25
Khmer Standard Version 1954 = Hammond Version
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
1
ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
2
ពួកគេឡោមព័ទ្ធក្រុងនេះរហូតដល់ឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសេដេគា។
3
នៅថ្ងៃទីប្រាំបួន នៃខែបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ
4
ពួកខ្មាំងបានទម្លុះកំពែងក្រុងមួយកន្លែង។ ទោះបីកងទ័ពខាល់ដេដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានរត់ចេញពីទីក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
5
កងទ័ពខាល់ដេដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគា នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្ដេច រត់បែកខ្ញែកគ្នាអស់។
6
ពួកគេក៏ចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសានៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសព្រះបាទសេដេគា។
7
គេបានអារកបុត្រទាំងអស់របស់ព្រះបាទសេដេគា នៅចំពោះព្រះភក្ត្រព្រះបាទសេដេគា។ បន្ទាប់មក ព្រះចៅនេប៊ូក្នេសា អោយគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំយកទៅស្រុកបាប៊ីឡូន។
8
នៅថ្ងៃទីប្រាំពីរ ខែប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ដែលបំរើស្ដេចស្រុកបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡឹម។
9
លោកដុតកំទេចព្រះដំណាក់របស់ ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។
10
កងទ័ពខាល់ដេដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
11
លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងបណ្ដាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
12
ប៉ុន្តែ លោករាជប្រតិភូទុកអោយប្រជាជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
13
ជនជាតិខាល់ដេដេកំទេចសសរលង្ហិន នៅទ្វារចូលព្រះដំណាក់របស់ ព្រះអម្ចាស់ ដែកកំណល់ និងអាងធំធ្វើពីលង្ហិន ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មានទៅក្រុងបាប៊ីឡូន។
14
ពួកគេយកឆ្នាំង វែក កាំបិត ពែង និងរបស់ឯទៀតៗធ្វើពីលង្ហិន សំរាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។
15
លោករាជប្រតិភូក៏យកចង្ក្រាន ភាជន៍ និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាស ពីប្រាក់ទៅជាមួយដែរ។
16
រីឯសសរទាំងពីរ អាងធំ និងកំណល់ ដែលព្រះបាទសាឡូម៉ូនបានធ្វើ សំរាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននោះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។
17
សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយនៅពីលើសសរ មានក្បាច់ក្បាលសសរមួយធ្វើពីលង្ហិន ដែលមានកំពស់បីហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរ និងក្បាច់ក្រឡាអួនក៏ដូចគ្នាដែរ។
18
លោករាជប្រតិភូបានចាប់លោកមហាបូជាចារ្យសេរ៉ាយ៉ា និងលោកសេផានាជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីរូបយកទៅជាមួយ។
19
លោកក៏ចាប់មហាតលិកមួយរូប ដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំរូបស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។
20
លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូចាប់អ្នកទាំងនោះនាំទៅថ្វាយស្ដេចស្រុកបាប៊ីឡូន នៅក្រុងរីបឡា។
21
ស្ដេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
22
ព្រះចៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូនទុកអោយប្រជាជនមួយចំនួនរស់នៅក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន អោយគ្រប់គ្រងលើពួកគេ។
23
កាលពួកមេទាហាន និងពលទាហានទាំងអស់ដែលមិនបានចុះចូលកងទ័ពបាប៊ីឡូន ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនតែងតាំងលោកកេដាលា អោយគ្រប់គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់ហ៊ូម៉េក ជាអ្នកស្រុកនេថូផា និងលោកយាសានាជាកូនរបស់ពួកម៉ាកាធី ព្រមទាំងពលទាហានរបស់ពួកគេ។
24
លោកកេដាលាបានប្រកាសយ៉ាងឱឡារិក ចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចមន្ត្រីខាល់ដេដេធ្វើអ្វី ចូររស់នៅក្នុងស្រុកហើយបំរើព្រះចៅក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន»។
25
នៅខែទីប្រាំពីរ លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្ដេច បានមកជាមួយទាហានដប់នាក់ ហើយសម្លាប់លោកកេដាលា ព្រមទាំងជនជាតិយូដា និងជនជាតិខាល់ដេដេ ដែលនៅជាមួយលោកកេដាលា នៅមីសប៉ា។
26
ពេលនោះ ប្រជាជនទាំងមូល ចាប់ពីអ្នកតូច រហូតដល់អ្នកធំ ព្រមទាំងពួកមេទាហាន នាំគ្នាក្រោកឡើង ភៀសខ្លួនទៅស្រុកអេស៊ីប ព្រោះខ្លាចជនជាតិខាល់ដេដេ។
27
នៅថ្ងៃទីម្ភៃប្រាំពីរ ខែដប់ពីរ ក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយ នៃរជ្ជកាលព្រះចៅអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ព្រះចៅអេវីល-មេរ៉ូដាក ដោះលែងព្រះបាទយ៉ូយ៉ាគីន អោយមានសេរីភាព។
28
ស្ដេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។
29
ស្ដេចអនុញ្ញាតអោយព្រះបាទយ៉ូយ៉ាគីន លែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុ ជាមួយស្ដេចគ្រប់ពេលរហូតដល់អស់ព្រះជន្ម។
30
ស្ដេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងព្រះបាទយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25