bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Kings 7
2 Kings 7
Khmer Standard Version 1954 = Hammond Version
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 8 →
1
លោកអេលីសេមានប្រសាសន៍ថា៖ «ចូរស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់! ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។
2
អង្គរក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា៖ «ទោះបី ព្រះអម្ចាស់ បើកទ្វារមេឃក្ដី ក៏ហេតុការណ៍នោះមិនអាចកើតមានដែរ?»។ លោកអេលីសេមានប្រសាសន៍ថា៖ «ចាំមើលចុះលោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ»។
3
នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្ដេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្ដីស្លាប់នៅទីនេះ?
4
ប្រសិនបើយើងសំរេចគ្នាថា ចូលទៅក្នុងក្រុង យើងមុខជាអត់បាយស្លាប់ ព្រោះនៅក្នុងក្រុងគ្មានអ្វីបរិភោគឡើយ។ ប្រសិនបើយើងនៅទីនេះ យើងក៏ស្លាប់ដែរ។ ដូច្នេះ គួរយើងនាំគ្នារត់ទៅចុះចូលនឹងកងទ័ពស៊ីរីទៅ ក្រែងលោគេទុកជីវិតអោយយើង ហើយយើងនឹងបានរស់រានមានជីវិត! ប្រសិនបើពួកគេសម្លាប់ យើងក៏ស្លាប់ដូចតែគ្នា!»។
5
នៅពេលថ្ងៃលិច ពួកគេក្រោកឡើង នាំគ្នាដើរឆ្ពោះទៅទីតាំងទ័ពស៊ីរី។ កាលមនុស្សឃ្លង់ទាំងបួននាក់ទៅជិតដល់ទីតាំងទ័ព ពួកគេពុំប្រទះឃើញមាននរណាម្នាក់សោះ។
6
ពីមុននោះ ព្រះអម្ចាស់ បានធ្វើអោយកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចំបាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្ដេចស្រុកអ៊ីស្រាអែលទៅពឹងទ័ពរបស់ស្ដេចជនជាតិហេត និងទ័ពរបស់ស្ដេចស្រុកអេស៊ីប អោយមកច្បាំងនឹងយើងហើយ!»។
7
នៅពេលថ្ងៃលិចកងទ័ពស៊ីរីនាំគ្នាក្រោកឡើង រត់ប្រាសអាយុ ដោយបោះបង់ចោលតង់ត៍ ព្រមទាំងសេះ និងលាផង។ ពួកគេទុកអ្វីៗទាំងអស់ចោលនៅក្នុងជំរំ ហើយរត់យកតែរួចខ្លួនប៉ុណ្ណោះ។
8
ក្រោយពីដើរមើលជុំវិញកន្លែងបោះទ័ពរួចហើយ មនុស្សឃ្លង់ទាំងនោះក៏ចូលទៅក្នុងតង់ត៍មួយនាំគ្នាស៊ីផឹក រួចជញ្ជូនយកមាសប្រាក់ និងសម្លៀកបំពាក់ទៅលាក់ទុក។ លុះត្រឡប់មកវិញ ពួកគេចូលទៅក្នុងតង់ត៍មួយទៀត ប្រមូលរបស់របរ ដែលមាននៅទីនោះយកទៅលាក់ទៀត។
9
មនុស្សឃ្លង់ទាំងបួននាក់និយាយគ្នាថា៖ «ពួកយើងធ្វើដូច្នេះមិនសមទេ ដ្បិតថ្ងៃនេះពួកយើងដឹងដំណឹងល្អ ប្រសិនបើយើងនៅស្ងៀមរង់ចាំ រហូតដល់ភ្លឺ ព្រះជាម្ចាស់ពិតជាដាក់ទោសយើងមិនខាន។ ដូច្នេះ ចូរយើងនាំដំណឹងល្អនេះទៅប្រាប់អ្នកនៅក្នុងវាំង»។
10
មនុស្សឃ្លង់ទាំងបួននាក់នាំគ្នាទៅហៅអ្នកយាមទ្វារក្រុង ហើយប្រាប់ថា៖ «ពួកយើងបានចូលទៅក្នុងទីតាំងទ័ពរបស់ពួកស៊ីរី តែពុំប្រទះឃើញនរណាម្នាក់ ឬក៏ឮសូរសំឡេងមនុស្សណាសោះឡើយ។ ពួកយើងឃើញមានតែសេះ លា ដែលគេចងទុក និងតង់ត៍ដែលគេបោះបង់ចោលប៉ុណ្ណោះ»។
11
អ្នកយាមទ្វារស្រែកប្រាប់អ្នកនៅខាងក្នុង អោយនាំដំណឹងនេះទៅប្រាប់អ្នកនៅក្នុងវាំង។
12
ស្ដេចតើនឡើងទាំងយប់ រួចមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «សូមអស់លោកជ្រាបថានេះជាឧបាយកលរបស់ពួកស៊ីរីប្រឆាំងនឹងយើង។ ពួកគេដឹងថា យើងទាំងអស់គ្នាកំពុងតែអត់ឃ្លាន ដូច្នេះ ពួកគេចេញពីទីតាំងទ័ពទៅលាក់ខ្លួននៅឯវាល ដោយនឹកគិតថាកាលណាពួកយើងចេញពីទីក្រុង នោះពួកគេនឹងចាប់ពួកយើងទាំងរស់ រួចចូលមកក្នុងក្រុង»។
13
មានមន្ត្រីម្នាក់ទូលស្ដេចថា៖ «សូមអោយគេយកសេះប្រាំក្បាល ដែលនៅសល់ក្នុងទីក្រុងមក ហើយចាត់អ្នកខ្លះអោយទៅជាមួយសេះទាំងនោះ ដើម្បីពិនិត្យមើលហេតុការណ៍។ ទោះបីយ៉ាងណាក្ដី ក៏សេះទាំងនេះមុខជាងាប់ ដូចប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅក្នុងក្រុងដែរ»។
14
គេយករទេះចំបាំងពីរគ្រឿងទឹមដោយសេះមកថ្វាយស្ដេច ហើយស្ដេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានរាជឱង្ការថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។
15
ពួកគេចេញទៅតាមកងទ័ពស៊ីរី រហូតដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវឃើញមានសុទ្ធតែខោអាវ និងរបស់របរដែលកងទ័ពស៊ីរីដោះបោះចោលរប៉ាត់រប៉ាយ ព្រោះប្រញាប់រត់យករួចជីវិត។ អ្នកដែលស្ដេចចាត់អោយទៅ ក៏វិលមកវិញរាយការណ៍ថ្វាយស្ដេច។
16
ពេលនោះ ប្រជាជននាំគ្នាចេញពីទីក្រុង ទៅដណ្ដើមយករបស់របរនៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះ អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ ស្របតាមព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
17
ស្ដេចបញ្ជាអង្គរក្សអោយចេញទៅត្រួតពិនិត្យមើលខុសត្រូវ នៅមាត់ទ្វារក្រុង ប៉ុន្តែ មហាជនបានជាន់គាត់ស្លាប់នៅទីនោះ ស្របតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ថ្លែង នៅពេលស្ដេចទៅជួបលោក។
18
ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់ព្រះជាម្ចាស់បានទូលស្ដេចថា “ស្អែក ពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ”។
19
ពេលនោះ អង្គរក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា “ទោះបី ព្រះអម្ចាស់ បើកទ្វារមេឃក្ដី ក៏ហេតុការណ៍បែបនេះមិនកើតមានដែរ!”។ លោកអេលីសេមានប្រសាសន៍ថា “ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ”។
20
ហេតុការណ៍នេះក៏កើតមានចំពោះគាត់មែន គឺមហាជនបានជាន់គាត់ស្លាប់នៅមាត់ទ្វារក្រុង។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25