bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Kings 11
2 Kings 11
Khmer Standard Version 1954 = Hammond Version
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 12 →
1
កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ាជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងចេញបញ្ជាអោយគេសម្លាប់រាជវង្សានុវង្សទាំងអស់។
2
ពេលនោះ ព្រះនាងយ៉ូសេបា ជាបុត្រីរបស់ព្រះបាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះបាទអហាស៊ីយ៉ា បានយកព្រះអង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេច ដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ ព្រះនាងនាំបុត្រនោះទៅលាក់នៅបន្ទប់ដេកមួយក្នុងព្រះវិហារ ព្រមទាំងអោយមេដោះនៅជាមួយផង។ គេបានលាក់រាជកុមារមិនអោយព្រះនាងអថាលាឃើញ ដូច្នេះ រាជកុមារក៏រួចពីស្លាប់។
3
ក្នុងពេលដែលព្រះនាងអថាលាគ្រងរាជ្យ រាជកុមារបានលាក់ខ្លួនជាមួយមេដោះក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ អស់រយៈពេលប្រាំមួយឆ្នាំ។
4
លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានហ្លួង ដែលជាជនជាតិការី និងពលទាហានមកជួបនឹងលោកនៅព្រះដំណាក់របស់ ព្រះអម្ចាស់ ។ លោកបានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំអោយពួកគេស្បថក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ រួចលោកនាំបុត្រារបស់ស្ដេចមកបង្ហាញអោយពួកគេឃើញ។
5
បន្ទាប់មក លោកបញ្ជាពួកគេថា៖ «អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* មួយភាគបីត្រូវយាមដំណាក់ស្ដេច
6
មួយភាគបីត្រូវយាមនៅត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀត ត្រូវយាមនៅទ្វារខាងក្រោយកន្លែងប្រចាំការ។ ក្រុមទាំងបីនេះត្រូវប្ដូរវេនគ្នាយាមព្រះដំណាក់។
7
រីឯអ្នករាល់គ្នាពីរក្រុមទៀត ដែលមិនត្រូវវេនយាមនៅថ្ងៃសប្ប័ទត្រូវយាមព្រះដំណាក់របស់ ព្រះអម្ចាស់ ដើម្បីការពារព្រះមហាក្សត្រ។
8
អ្នករាល់គ្នាត្រូវប្រដាប់អាវុធគ្រប់ដៃ នៅការពារជុំវិញមហាក្សត្រ។ បើនរណាម្នាក់ហ៊ានចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីទ្រង់យាងចេញ ឬចូលក៏ដោយ»។
9
ពួកមេទ័ពនាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ហើយទៅជួបលោកបូជាចារ្យយេហូយ៉ាដា។
10
លោកបូជាចារ្យចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ជូនពួកមេទ័ពទាំងនោះ។
11
ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខព្រះដំណាក់ និងនៅជិតអាសនៈចាប់ពីប៉ែកខាងស្ដាំរហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។
12
ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារតែងតាំងជាស្ដេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ព្រះមហាក្សត្រ!»។
13
កាលព្រះនាងអថាលាឮសំរែកពលទាហាន និងប្រជាជន ព្រះនាងក៏យាងទៅមើលពួកគេនៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ។
14
ព្រះនាងទតឃើញព្រះមហាក្សត្រថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ ព្រះនាងអថាលាហែកព្រះភូសាស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
15
លោកបូជាចារ្យយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំព្រះនាងចេញទៅក្រៅ! បើនរណាគាំទ្រព្រះនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ លោកបូជាចារ្យមានប្រសាសន៍ទៀតថា៖ «មិនត្រូវប្រហារជីវិតព្រះនាងនៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ឡើយ!»។
16
គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតព្រះនាងនៅទីនោះ។
17
លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាង ព្រះអម្ចាស់ ព្រះមហាក្សត្រ និងប្រជារាស្ត្រ ដើម្បីអោយពួកគេធ្វើជាប្រជារាស្ត្ររបស់ ព្រះអម្ចាស់ ។ លោកក៏បានចងសម្ពន្ធមេត្រីរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែរ។
18
ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកំទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថានជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនៈទៀតផង។ លោកយេហូយ៉ាដាបានចាត់ចែងអោយមានអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ ព្រះអម្ចាស់ ។
19
បន្ទាប់មក លោកនាំពួកមេទ័ព ពួកនាយទាហានហ្លួងដែលជាជនជាតិការី និងពលទាហាន ព្រមទាំងប្រជាជនទាំងមូលនៅក្នុងស្រុក ដង្ហែព្រះមហាក្សត្រពីព្រះដំណាក់របស់ ព្រះអម្ចាស់ ចូលវាំងតាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយព្រះបាទយ៉ូអាសឡើងគង់លើបល្ល័ង្ករាជ្យ។
20
ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតព្រះនាងអថាលានៅក្នុងវាំង។
21
ព្រះបាទយ៉ូអាសឡើងសោយរាជ្យក្នុងជន្មាយុប្រាំពីរវស្សា
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25