bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Proverbs 10
Proverbs 10
Khmer Standard Version 1954 = Hammond Version
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 11 →
1
សុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនមានប្រាជ្ញារមែងធ្វើអោយឪពុកសប្បាយចិត្ត រីឯកូនខិលខូចធ្វើអោយម្ដាយព្រួយបារម្ភ។
2
ទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើអោយចំរុងចំរើនឡើយ មានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះ ទើបសង្គ្រោះជីវិតបាន។
3
ព្រះអម្ចាស់ មិនបណ្ដោយអោយមនុស្សសុចរិតអត់ឃ្លានទេ តែព្រះអង្គមិនបំពេញតាមការលោភលន់របស់មនុស្សទុច្ចរិតឡើយ។
4
មនុស្សខ្ជិល នាំអោយខ្លួនក្រ មនុស្សឧស្សាហ៍នាំអោយខ្លួនមាន។
5
អ្នកណាប្រមូលស្បៀងទុកនៅរដូវចំរូត អ្នកនោះជាមនុស្សចេះគិតគូរ រីឯអ្នកដែលគិតតែដេកនៅរដូវចំរូត ជាមនុស្សគួរអោយមើលងាយ។
6
មនុស្សសុចរិតរមែងទទួលពរ រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
7
គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
8
មនុស្សមានប្រាជ្ញា តែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន រីឯមនុស្សនិយាយទទឹងទទែង តែងតែរត់ទៅរកភាពអន្តរាយ។
9
អ្នកដើរតាមផ្លូវទៀងត្រង់ តែងតែបានសុខសាន្តរីឯអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។
10
អ្នកលាក់សេចក្ដីពិតរមែងធ្វើអោយអ្នកដទៃអំពល់ទុក្ខ រីឯមនុស្សនិយាយទទឹងទទែង តែងតែរត់ទៅរកភាពអន្តរាយ។
11
ពាក្យសំដីរបស់មនុស្សសុចរិត ជាប្រភពនៃជីវិត រីឯមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។
12
ចិត្តស្អប់រមែងបង្កជំលោះ រីឯចិត្តស្រឡាញ់រមែងគ្របបាំងកំហុសទាំងអស់។
13
គេអាចសំគាល់មនុស្សមានប្រាជ្ញា តាមរយៈពាក្យសំដីដ៏ឆ្លាតវាងវៃ រីឯមនុស្សនិយាយដោយឥតគិតពិចារណារមែងត្រូវរំពាត់។
14
អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ រីឯពាក្យសំដីរបស់មនុស្សល្ងីល្ងើ តែងនាំអោយវិនាសមួយរំពេច។
15
ទ្រព្យសម្បត្តិរបស់អ្នកមាន ប្រៀបបាននឹងក្រុងមួយដែលមានកំពែងរឹងមាំ រីឯភាពទុគ៌តរបស់អ្នកក្រក្សត់ រមែងនាំអោយគេវិនាស។
16
មនុស្សសុចរិតធ្វើការ ដើម្បីចិញ្ចឹមជីវិត រីឯមនុស្សទុច្ចរិតធ្វើការបានប្រាក់ ដើម្បីប្រព្រឹត្តអំពើអាក្រក់។
17
អ្នកណាប្រតិបត្តិតាមដំបូន្មាន អ្នកនោះដើរទៅកាន់ផ្លូវជីវិត រីឯអ្នកដែលមិនព្រមទទួលការស្ដីប្រដៅរមែងវង្វេងផ្លូវ។
18
អ្នកណាលាក់ចិត្តស្អប់ អ្នកនោះជាមនុស្សនិយាយកុហក រីឯអ្នកមួលបង្កាច់គេជាមនុស្សល្ងីល្ងើ។
19
និយាយច្រើននាំតែមានបាបច្រើន រីឯអ្នកដែលចេះទប់សំដីជាអ្នកមានប្រាជ្ញា។
20
ពាក្យសំដីរបស់មនុស្សសុចរិត មានតម្លៃស្មើនឹងប្រាក់សុទ្ធ តែចិត្តគំនិតរបស់មនុស្សពាល គ្មានតម្លៃអ្វីសោះ។
21
ពាក្យសំដីរបស់មនុស្សសុចរិត តែងតែផ្ដល់ប្រយោជន៍អោយមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើតែងតែស្លាប់ ដោយខ្វះការពិចារណា។
22
មានតែព្រះពរមកពី ព្រះអម្ចាស់ ទេ ដែលធ្វើអោយមនុស្សចំរុងចំរើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
23
មនុស្សល្ងីល្ងើ ចូលចិត្តប្រព្រឹត្តអំពើអាក្រក់ ទុកដូចជាល្បែងកំសាន្ត រីឯមនុស្សមានប្រាជ្ញារមែងចូលចិត្តស្វែងរកការចេះដឹងវិញ។
24
មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី ព្រះជាម្ចាស់រមែងប្រទានអោយ។
25
ពេលព្យុះសង្ឃរាមកដល់ មនុស្សពាលត្រូវវិនាស តែមនុស្សសុចរិត នៅស្ថិតស្ថេរអស់កល្បជានិច្ច។
26
ម្ជូរធ្វើអោយស្រកៀរធ្មេញ ផ្សែងធ្វើអោយផ្សាភ្នែក រីឯកូនឈ្នួលកំជិលក៏ធ្វើអោយចៅហ្វាយមួម៉ៅដែរ។
27
មនុស្សគោរពកោតខ្លាច ព្រះអម្ចាស់ តែងតែមានអាយុយឺនយូរ រីឯមនុស្សពាលមានអាយុខ្លី។
28
សេចក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯសេចក្ដីសង្ឃឹមរបស់មនុស្សពាល គ្មានបានប្រយោជន៍អ្វីសោះ។
29
ព្រះអម្ចាស់ ជាបន្ទាយការពារមនុស្សទៀងត្រង់ តែព្រះអង្គបំផ្លាញមនុស្សពាលដែលប្រព្រឹត្តអំពើអាក្រក់។
30
មនុស្សសុចរិតមិនត្រូវរង្គើឡើយ រីឯមនុស្សពាលវិញពុំអាចរស់នៅលើផែនដីបានទេ។
31
ពាក្យសំដីរបស់មនុស្សសុចរិត តែងតែផ្ដល់ប្រាជ្ញា រីឯអណ្ដាតរបស់មនុស្សពាលវិញត្រូវតែកាត់ចោល។
32
មនុស្សសុចរិតរមែងពោលពាក្យដែលធ្វើអោយគេពេញចិត្ត រីឯមនុស្សពាលតែងតែពោលពាក្យអាស្រូវ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31