bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Proverbs 31
Proverbs 31
Khmer Standard Version 1954 = Hammond Version
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
1
នេះជាព្រះបន្ទូលរបស់ព្រះបាទលេមយួល ជាសេចក្ដីទូន្មានដែលទ្រង់បានទទួលពីមាតា។
2
កូនអើយម្ដាយបានបន់ស្រន់សុំអោយមានកូន ហើយម្ដាយបានបង្កើតកូនមក ហេតុនេះចូរស្ដាប់ពាក្យម្ដាយ!។
3
ចូរកុំអោយស្រីៗដណ្ដើមយកកម្លាំងរបស់កូនបានឡើយ ហើយក៏កុំទុកអោយស្រីៗដែលធ្លាប់តែធ្វើអោយស្ដេចវិនាស អាចដឹកមុខកូនបានដែរ។
4
ចូរកូនចាំអោយច្បាស់ថា ស្ដេច និងមេដឹកនាំទាំងឡាយ មិនត្រូវសេពសុរា និងគ្រឿងស្រវឹងផ្សេងៗឡើយ។
5
កាលណាគេស្រវឹង គេនឹងភ្លេចអនុវត្តច្បាប់ ហើយបំពានលើសិទ្ធិរបស់ប្រជារាស្ត្រក្រីក្រ។
6
គួរអោយគ្រឿងស្រវឹងទៅអ្នកជិតស្លាប់ និងអោយស្រាទៅអ្នកដែលកើតទុក្ខកង្វល់វិញ
7
ដ្បិតកាលណាគេផឹកគេនឹងភ្លេចភាពក្រីក្រ ហើយលែងនឹកឃើញទុក្ខព្រួយរបស់ខ្លួនទៀត។
8
ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌អោយអស់អ្នកដែលគ្មាននរណាការពារ។
9
ចូរនិយាយការពារ និងរកយុត្តិធម៌អោយអ្នកក្រីក្រ និងជនទុគ៌ត។
10
ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។
11
ស្វាមីទុកចិត្តលើនាង នាងតែងតែធ្វើអោយស្វាមីចំរុងចំរើន។
12
នាងតែងតែផ្ដល់សុភមង្គលអោយស្វាមីអស់មួយជីវិត គឺនាងមិនធ្វើអោយស្វាមីជួបអពមង្គលឡើយ។
13
នាងខិតខំរកអំបោះ និងសូត្រមកត្បាញរវៃយ៉ាងស្វាហាប់។
14
នាងនាំអាហារមកពីឆ្ងាយ ដូចនាវាដឹកទំនិញ។
15
នាងក្រោកពីព្រលឹម រៀបចំបាយទឹកអោយអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារអោយស្រីបំរើធ្វើ។
16
នាងរិះគិតពិចារណា ហើយទៅទិញចំការមួយ រួចនាងយកប្រាក់ដែលខ្លួនរកបាន ទៅទិញទំពាំងបាយជូរមកដាំ។
17
នាងប្រឹងប្រែងធ្វើការយ៉ាងស្វាហាប់ មិនអោយទំនេរដៃឡើយ។
18
នាងឃើញកិច្ចការរបស់នាងបានចំរើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀង។
19
នាងកាន់ខ្នាររវៃអំបោះ រួចនាងបោះត្រល់ត្បាញ។
20
នាងចែកទានដល់ជនក្រីក្រ ហើយជួយជនទុគ៌ត។
21
នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសំលៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។
22
នាងត្បាញភួយសំរាប់ខ្លួនឯង នាងមានសំលៀកបំពាក់ល្អៗដែលមានពណ៌ស្រស់។
23
ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ស្រុក។
24
នាងដេរសម្លៀកបំពាក់លក់ ហើយក៏ដេរខ្សែក្រវាត់លក់អោយអ្នកជំនួញដែរ។
25
នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសម្លឹងមើលទៅអនាគត ដោយឥតបារម្ភអ្វីឡើយ។
26
នាងនិយាយស្ដីប្រកបដោយប្រាជ្ញា ហើយទូន្មានគេដោយចិត្តសប្បុរស។
27
នាងមើលខុសត្រូវកិច្ចការក្នុងផ្ទះ ឥតទំនេរដៃសោះឡើយ។
28
កូនរបស់នាងនាំគ្នាកោតសរសើរនាង រីឯស្វាមីរបស់នាងក៏លើកតម្កើងនាងដោយពោលថា:
29
«មានស្ត្រីជាច្រើនគ្រប់លក្ខណ៍ តែនាងគ្រប់លក្ខណ៍លើសគេទាំងអស់»។
30
រូបឆោមលោមពណ៌រមែងបញ្ឆោតចិត្ត រីឯសំរស់ល្អស្អាត មិននៅស្ថិតស្ថេររហូតទេ មានតែស្ត្រីគោរពកោតខ្លាច ព្រះអម្ចាស់ ប៉ុណ្ណោះ ដែលគួរកោតសរសើរ។
31
នាងត្រូវតែទទួលផលពីកិច្ចការដែលនាងធ្វើ ហើយទទួលការកោតសរសើរពីមនុស្សទាំងអស់ក្នុងទីក្រុង។
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31