bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Proverbs 20
Proverbs 20
Khmer Standard Version 1954 = Hammond Version
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 21 →
1
សុរាមែងធ្វើអោយមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើអោយមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។
2
កំហឹងរបស់ស្ដេច ប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ អ្នកដែលធ្វើអោយស្ដេចខ្ញាល់ រមែងនាំអោយខ្លួនមានទោស។
3
អ្នកណាដកខ្លួនចេញឆ្ងាយពីជំលោះ អ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងីល្ងើជាអ្នកពូកែឈ្លោះ។
4
នៅរដូវវស្សាមនុស្សកំជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចំរូតគេរកអ្វីច្រូតពុំបានឡើយ។
5
គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។
6
មនុស្សជាច្រើនអះអាងថា ខ្លួនសប្បុរសតែមនុស្សគួរអោយទុកចិត្តពិបាករកណាស់។
7
មនុស្សសុចរិតតែងតែរស់នៅដោយទៀងត្រង់ ហើយកូនរបស់គាត់រមែងទទួលសុភមង្គល។
8
កាលណាស្ដេចប្រកបដោយយុត្តិធម៌គង់លើរាជ្យបល្ល័ង្ក ទ្រង់ពិចារណាឃើញអំពើអាក្រក់ភ្លាម។
9
តើអ្នកណាអាចពោលថា «ខ្ញុំមានចិត្តបរិសុទ្ធខ្ញុំគ្មានបាបទាល់តែសោះ»?។
10
បំបាត់ភ្នែកជញ្ជីង ឬវាល់មិនគ្រប់ សុទ្ធតែជាអំពើដែល ព្រះអម្ចាស់ មិនសព្វព្រះហឫទ័យ។
11
សូម្បីតែកូនក្មេង ក៏អាចបង្ហាញអោយគេឃើញនូវកិរិយាល្អត្រឹមត្រូវរបស់វា តាមអំពើដែលវាប្រព្រឹត្តដែរ។
12
ត្រចៀកសំរាប់ស្ដាប់ និងភ្នែកសំរាប់មើលសុទ្ធតែ ព្រះអម្ចាស់ បង្កើតមកដូចគ្នា។
13
បើអ្នកគិតតែពីដេកអ្នកមុខជាធ្លាក់ខ្លួនក្រ បើអ្នកចង់មានអាហារគ្រប់គ្រាន់ ចូរក្រោកឡើងពីព្រលឹម។
14
អ្នកទិញតែងពោលថា «របស់នេះមិនល្អទេ! របស់នេះមិនល្អទេ!» លុះចេញផុតទៅ គាត់សរសើរខ្លួនឯង។
15
មាសក៏សម្បូណ៌ ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសំដីប្រកបដោយប្រាជ្ញា មានតម្លៃលើសអ្វីៗទាំងអស់។
16
បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។
17
អាហារដែលបានមកពីការបញ្ឆោតឆ្ងាញ់តែមុនដំបូងទេ ក្រោយមកអាហារនោះក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។
18
យោបល់ល្អរមែងធ្វើអោយគំរោងការបានសំរេច មុននឹងធ្វើសង្គ្រាមត្រូវរិះគិតអោយបានដិតដល់ជាមុន។
19
អ្នកនិយាយដើមគេរមែងបើកកកាយការសំងាត់កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។
20
អ្នកណាប្រទេចផ្ដាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។
21
អ្នកណាប្រមូលទ្រព្យសម្បត្តិបានរហ័សពេក ទៅថ្ងៃក្រោយអ្នកនោះមិនបានទទួលព្រះពរឡើយ។
22
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើ ព្រះអម្ចាស់ នោះព្រះអង្គនឹងសង្គ្រោះអ្នក។
23
ព្រះអម្ចាស់ មិនសព្វព្រះហឫទ័យនឹងកូនជញ្ជីងមិនត្រឹមត្រូវទេ ហើយការបំបាត់ភ្នែកជញ្ជីងក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។
24
ព្រះអម្ចាស់ តែងតែដឹកនាំដំណើរជីវិតរបស់មនុស្ស ប៉ុន្តែ មនុស្សពុំអាចស្គាល់ទិសដៅនៃជីវិតរបស់ខ្លួនបានទេ។
25
ចូររិះគិតអោយបានដិតដល់ មុននឹងសន្យាថ្វាយអ្វីមួយទៅព្រះជាម្ចាស់ ដើម្បីកុំអោយស្ដាយក្រោយ។
26
ស្ដេចមានប្រាជ្ញាតែងតែកំចាត់មនុស្សអាក្រក់ ហើយដាក់ទោសពួកគេឥតប្រណី។
27
វិញ្ញាណរបស់មនុស្ស ជាចង្កៀងដែលមកពី ព្រះអម្ចាស់ ចង្កៀងនោះបំភ្លឺរហូតដល់ជំរៅចិត្តរបស់គេ។
28
សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់រមែងជួយការពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។
29
កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។
30
របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើអោយមានការកែប្រែ រហូតដល់ជំរៅចិត្ត។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31