bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Proverbs 3
Proverbs 3
Khmer Standard Version 1954 = Hammond Version
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 4 →
1
កូនអើយចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្ដែផ្ដាំជានិច្ច។
2
ឱវាទរបស់ឪពុកនឹងផ្ដល់អោយកូនមានអាយុយឺនយូរ ប្រកបដោយសេចក្ដីសុខសាន្ត។
3
ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់ នៅនឹងកដែរ។
4
ពេលនោះ កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ គាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។
5
កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើ ព្រះអម្ចាស់ ទាំងស្រុង។
6
ចូរនឹកដល់ ព្រះអម្ចាស់ ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូន។
7
កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ ផ្ទុយទៅវិញត្រូវគោរពកោតខ្លាច ព្រះអម្ចាស់ ហើយងាកចេញពីអំពើអាក្រក់។
8
ការប្រព្រឹត្តដូច្នេះជាឱសថព្យាបាលខ្លួនអោយបានជាសះស្បើយពីជំងឺ។
9
ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបានមកថ្វាយ ព្រះអម្ចាស់ ដើម្បីសំដែងការគោរពចំពោះព្រះអង្គ។
10
ធ្វើដូច្នេះកូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរ។
11
កូនអើយមិនត្រូវមើលងាយការប្រៀនប្រដៅរបស់ ព្រះអម្ចាស់ ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ
12
ដ្បិត ព្រះអម្ចាស់ តែងតែប្រៀនប្រដៅអស់អ្នក ដែលព្រះអង្គស្រឡាញ់ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។
13
អ្នកណារកប្រាជ្ញាឃើញ អ្នកណារៀនដឹងខុសត្រូវ អ្នកនោះមានសុភមង្គលហើយ
14
ដ្បិតប្រាជ្ញាដែលគេរកបាននេះប្រសើរជាងមានប្រាក់ ហើយផ្ដល់អោយគេបានចំណេញច្រើនជាងមានមាសទៅទៀត។
15
ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។
16
ប្រាជ្ញាផ្ដល់អោយមានអាយុយឺនយូរ ព្រមទាំងនាំអោយមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។
17
ប្រាជ្ញាដឹកនាំមនុស្សអោយរស់នៅដោយសុខដុមរមនា និងសុខសាន្ត។
18
ប្រាជ្ញាជាដើមឈើផ្ដល់ជីវិត សំរាប់អស់អ្នកដែលបេះផ្លែបរិភោគ។ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះមានសុភមង្គលហើយ។
19
ព្រះអម្ចាស់ បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។
20
ព្រះអង្គបានធ្វើអោយទឹកផុសចេញពីទីជំរៅ និងអោយពពកបង្អុរភ្លៀងចុះមក ដោយសារព្រះតម្រិះដ៏វាងវៃរបស់ព្រះអង្គ។
21
កូនអើយចូរដឹងខុសត្រូវ និងរិះគិតពិចារណាជានិច្ច កុំធ្វេសប្រហែសឡើយ
22
ដ្បិតការដឹងខុសត្រូវ និងការរិះគិតពិចារណាផ្ដល់អោយកូនមានជីវិត មានកិរិយាមារយាទថ្លៃថ្នូរ។
23
ពេលនោះ កូននឹងរស់នៅដោយសុខសាន្ត ហើយគ្មានអ្វីធ្វើអោយកូនជំពប់ដួលបានឡើយ។
24
កូននឹងចូលដំណេកដោយឥតភ័យខ្លាច ហើយដេកលង់លក់យ៉ាងស្កប់ស្កល់។
25
កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ
26
ដ្បិត ព្រះអម្ចាស់ នឹងការពារកូន ព្រះអង្គមិនបណ្ដោយអោយកូនធ្លាក់ទៅក្នុងអន្ទាក់ណាមួយឡើយ។
27
មិនត្រូវបដិសេធនឹងជួយអ្នកដែលត្រូវការជំនួយពីកូនឡើយ គឺត្រូវជួយគេតាមលទ្ធភាពរបស់កូន។
28
បើអ្នកដទៃមកសុំអ្វីពីកូនហើយបើកូនមាន មិនត្រូវពោលទៅគេថា «ទៅសិនចុះ ចាំស្អែកសឹមត្រឡប់មកវិញខ្ញុំនឹងប្រគល់ជូន!»។
29
មិនត្រូវប៉ុនប៉ងធ្វើបាបមិត្តភក្ដិដែលរស់នៅជិតខាងកូន ហើយទុកចិត្តលើកូននោះឡើយ។
30
កុំរករឿងនរណាម្នាក់ ដោយឥតហេតុ គឺកុំរករឿងអ្នកដែលមិនបានធ្វើអ្វីខុសចំពោះកូន។
31
កុំច្រណែននឹងមនុស្សឃោរឃៅ កុំប្រព្រឹត្តតាមគេឡើយ
32
ដ្បិត ព្រះអម្ចាស់ មិនសព្វព្រះហឫទ័យនឹងមនុស្សខិលខូចទេ តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។
33
ព្រះអម្ចាស់ ដាក់បណ្ដាសាក្រុមគ្រួសាររបស់មនុស្សពាល តែព្រះអង្គប្រទានពរអោយក្រុមគ្រួសារមនុស្សសុចរិត។
34
ព្រះអង្គមើលងាយអស់អ្នកដែលមើលងាយគេ តែព្រះអង្គសំដែងព្រះហឫទ័យប្រណីសន្ដោស ចំពោះអស់អ្នកដែលគ្មានទីពឹង។
35
អ្នកមានប្រាជ្ញានឹងបានទទួលសិរីរុងរឿងទុកជាមត៌ក តែមនុស្សខ្លៅនឹងត្រូវអាម៉ាស់វិញ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31