bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Proverbs 19
Proverbs 19
Khmer Standard Version 1954 = Hammond Version
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 20 →
1
មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងមនុស្សល្ងង់និយាយភូតភរ។
2
ខ្វះការចេះដឹងមិនប្រសើរទេសំរាប់មនុស្ស ហើយអ្នកដែលប្រញាប់ឈានជើងទៅប្រព្រឹត្តអំពើអ្វីមួយរមែងមានកំហុស។
3
ភាពល្ងីល្ងើរបស់មនុស្សរមែងបង្ខូចផ្លូវរបស់ខ្លួន ហើយគេបែរជាខឹងនឹង ព្រះអម្ចាស់ ទៅវិញ។
4
ទ្រព្យសម្បត្តិរមែងធ្វើអោយមានមិត្តភក្ដិច្រើន រីឯអ្នកក្រវិញ មិត្តភក្ដិតែងតែបោះបង់ចោល។
5
សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរក៏មិនរួចខ្លួនដែរ។
6
មនុស្សជាច្រើនចូលចិត្តបញ្ជោរអ្នកធំ ហើយម្នាក់ៗចូលចិត្តចងមិត្តនឹងអ្នកជូនជំនូន។
7
មនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្តភក្ដិក៏បោះបង់ចោលដែរកាលណាត្រូវ ការរកគេ គេគេចបាត់អស់។
8
អ្នកណាចេះគិតពិចារណា អ្នកនោះស្រឡាញ់ខ្លួនឯង អ្នកណារក្សាការយល់ដឹង អ្នកនោះមានសុភមង្គល។
9
សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរ ក៏មិនរួចខ្លួនដែរ។
10
ជីវភាពខ្ពង់ខ្ពស់មិនស័ក្ដិសមនឹងមនុស្សខ្លៅទេ ហើយលើសពីនេះ អ្នកបំរើក៏មិនសមត្រួតត្រាលើមេដឹកនាំដែរ។
11
មនុស្សមានសុភនិច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស ចំពោះខ្លួនឡើយ។
12
សេចក្ដីក្រោធរបស់ស្ដេច ប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេច ប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
13
កូនល្ងង់រមែងធ្វើអោយឪពុកហិនហោច រីឯប្រពន្ធពូកែឈ្លោះ ប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះអស់។
14
ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពី ព្រះអម្ចាស់ ។
15
ការខ្ជិលច្រអូសរមែងធ្វើអោយមនុស្សងោកងុយ ហើយមនុស្សច្រអូសត្រូវអត់បាយ។
16
អ្នកប្រតិបត្តិតាមដំបូន្មាន រមែងរក្សាជីវិតខ្លួន រីឯអ្នកធ្វេសប្រហែសនឹងមារយាទរបស់ខ្លួនមុខជាត្រូវវិនាស។
17
អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាអោយ ព្រះអម្ចាស់ ខ្ចី ព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
18
ចូរប្រដៅកូនក្នុងពេលដែលអ្នកមានសង្ឃឹមថានឹងអាចកែវាបាន កុំខឹងរហូតដល់ធ្វើអោយវាស្លាប់នោះឡើយ។
19
មនុស្សកំរោលឃោរឃៅរមែងទទួលពិន័យបើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្ដោយអោយគេនៅតែមានកំរោលដដែល។
20
ចូរស្ដាប់ឱវាទ និងទទួលការប្រៀនប្រដៅនោះអ្នកនឹងមានប្រាជ្ញា។
21
មនុស្សគិតគូរគំរោងការជាច្រើន ក៏ប៉ុន្តែ មានតែគំរោងការរបស់ ព្រះអម្ចាស់ ប៉ុណ្ណោះ ដែលសំរេចជារូបរាង។
22
ចិត្តស្មោះត្រង់ជាគុណសម្បត្តិរបស់មនុស្សហេតុនេះហើយបានជាមនុស្សក្រីក្រ ប្រសើរជាងមនុស្សកុហក។
23
ការគោរពកោតខ្លាច ព្រះអម្ចាស់ នាំទៅរកជីវិត អ្នកធ្វើដូច្នេះនឹងបានសប្បាយ ហើយដេកលក់យ៉ាងស្កប់ស្កល់ឥតមានកង្វល់អ្វីឡើយ។
24
មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ។
25
បើអ្នកវាយមនុស្សចំអកឡកឡឺយ អ្នកនឹងធ្វើអោយមនុស្សភ្លើចេះកែគំនិត។ បើអ្នកស្ដីបន្ទោសមនុស្សឆ្លាត អ្នកនឹងធ្វើអោយគេយល់អំពីចំណេះ។
26
អ្នកណាធ្វើបាបឪពុក ហើយបណ្ដេញម្ដាយរបស់ខ្លួន អ្នកនោះជាកូនដែលនាំអោយអាម៉ាស់មុខ និងអាប់យស។
27
កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។
28
ជនពាលធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ ព្រោះមនុស្សអាក្រក់និយមពោលពាក្យទុច្ចរិត។
29
មនុស្សចំអកឡកឡឺយត្រូវតែទទួលទោស រីឯមនុស្សល្ងង់ខ្លៅត្រូវរំពាត់ស៊ីខ្នង។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31