bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Proverbs 16
Proverbs 16
Khmer Standard Version 1954 = Hammond Version
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 17 →
1
មនុស្សគិតគូរគំរោងការរបស់ខ្លួន តែការសំរេចស្ថិតនៅលើ ព្រះអម្ចាស់ ។
2
មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្ត សុទ្ធតែត្រូវ ប៉ុន្តែ ព្រះអម្ចាស់ ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។
3
ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅ ព្រះអម្ចាស់ នោះគំរោងការរបស់អ្នកមុខជាបានសំរេច។
4
អ្វីៗដែល ព្រះអម្ចាស់ ធ្វើសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ ក៏ព្រះអង្គបានគ្រោងទុកសំរាប់ទទួលទណ្ឌកម្ម នៅថ្ងៃព្រះអង្គវិនិច្ឆ័យទោសដែរ។
5
ព្រះអម្ចាស់ មិនសព្វព្រះហឫទ័យនឹងមនុស្សវាយឫកខ្ពស់ទេ ព្រះអង្គពិតជាដាក់ទោសគេមិនខាន។
6
ព្រះជាម្ចាស់លើកលែងទោសអោយអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់។ អ្នកគោរពកោតខ្លាច ព្រះអម្ចាស់ រមែងចៀសផុតពីអំពើបាប។
7
កាលណា ព្រះអម្ចាស់ សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ព្រះអង្គផ្សះផ្សាអោយជានាគ្នាវិញដែរ។
8
រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។
9
មនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរ តែ ព្រះអម្ចាស់ ជាអ្នកណែនាំផ្លូវ។
10
ស្ដេចតែងតែមានរាជឱង្ការ ក្នុងនាមព្រះជាម្ចាស់ទ្រង់ជំនុំជំរះក្ដីដោយឥតលំអៀង។
11
ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ព្រះហឫទ័យរបស់ ព្រះអម្ចាស់ ហើយព្រះអង្គក៏សព្វព្រះហឫទ័យនឹងការលក់ដូរទៀងត្រង់ដែរ។
12
ស្ដេចមិនត្រូវប្រព្រឹត្តអំពើអាក្រក់ទេ ដ្បិតរាជសម្បត្តិអាចរឹងមាំបាន ដោយសារសេចក្ដីសុចរិត។
13
ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។
14
សេចក្ដីក្រោធរបស់ស្ដេច ប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។
15
ព្រះភក្ត្ររីករាយរបស់ស្ដេច រមែងផ្ដល់ជីវិត ហើយព្រះហឫទ័យសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។
16
ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស ស្វែងរកការចេះដឹងប្រសើរជាងរកប្រាក់។
17
ផ្លូវរបស់មនុស្សទៀងត្រង់ស្ថិតនៅឆ្ងាយពីអំពើអាក្រក់ អ្នកណាចេះប្រយ័ត្នខ្លួន អ្នកនោះចេះរក្សាជីវិត។
18
អំនួតរមែងនាំអោយអន្តរាយ ចិត្តព្រហើនរមែងនាំអោយវិនាស។
19
ដាក់ខ្លួនរស់នៅជាមួយជនក្រីក្រ ប្រសើរជាងចែកជយភ័ណ្ឌជាមួយមនុស្សអួតអាង។
20
អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ អ្នកនោះរមែងចំរុងចំរើន រីឯអ្នកដែលផ្ញើជីវិតលើ ព្រះអម្ចាស់ រមែងមានសុភមង្គល។
21
មនុស្សដែលចេះគិតពិចារណា ជាមនុស្សឈ្លាសវៃ រីឯអ្នកដែលចេះនិយាយទន់ភ្លន់ រមែងធ្វើអោយគេទុកចិត្ត។
22
សុភនិច្ឆ័យប្រៀបដូចជាប្រភពនៃជីវិតសំរាប់អ្នកចេះគិតគូរ រីឯជនល្ងង់ខ្លៅត្រូវទទួលទោស ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។
23
មនុស្សដែលចេះពិចារណារមែងរិះគិតមុននឹងនិយាយ ហើយអ្វីៗដែលអ្នកនោះនិយាយ រមែងធ្វើអោយគេទុកចិត្ត។
24
សំដីទន់ភ្លន់ប្រៀបបាននឹងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត ហើយផ្ដល់សុខភាពល្អ។
25
មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ប៉ុន្តែ នៅទីបំផុតផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
26
ការអត់ឃ្លានបង្ខំអោយមនុស្សធ្វើការ ដ្បិតក្រពះគេទាមទារ។
27
មនុស្សចោលម្សៀតគិតតែពីប្រព្រឹត្តអំពើអាក្រក់ អណ្ដាតរបស់គេប្រៀបដូចជាភ្លើងឆេះបំផ្លាញ។
28
មនុស្សទុយ៌សរមែងបង្កជំលោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។
29
មនុស្សឃោរឃៅតែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន ដើម្បីនាំគេអោយដើរក្នុងផ្លូវអាក្រក់។
30
អ្នកណាបិទភ្នែកហើយខាំបបូរមាត់ អ្នកនោះក៏ដូចជាបានប្រព្រឹត្តអំពើអាក្រក់ ដែលខ្លួនគ្រោងទុករួចហើយ។
31
សក់ស្កូវជាមកុដដ៏រុងរឿង មានតែមនុស្សសុចរិតទេ ដែលទទួលមកុដនេះ។
32
មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស រីឯមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
33
មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺ ព្រះអម្ចាស់ ទេ ដែលសំរេចអ្វីៗទាំងអស់។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31