bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Proverbs 18
Proverbs 18
Khmer Standard Version 1954 = Hammond Version
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 19 →
1
អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។
2
មនុស្សខ្លៅមិនចូលចិត្តការយល់ដឹងទេ គឺគិតតែចង់បញ្ចេញគំនិតខ្លួនវិញ។
3
ការអាក្រក់មាននៅទីណា ការប្រមាថក៏មាននៅទីនោះ ហើយទីណាមានការមាក់ងាយ ទីនោះក៏មានការអាម៉ាស់មុខដែរ។
4
សំដីរបស់មនុស្សមានជំរៅដូចបាតសមុទ្រ ប្រភពនៃប្រាជ្ញាប្រៀបដូចជាជ្រោះទឹក ដែលហូរចេញមកយ៉ាងខ្លាំង។
5
អត់អោនអោយមនុស្សពាល ហើយមិនរកយុត្តិធម៌អោយមនុស្សសុចរិតជាការមិនល្អទេ។
6
សំដីរបស់មនុស្សខ្លៅបណ្ដាលអោយមានការឈ្លោះប្រកែកគ្នា ពេលណាអ្នកនោះនិយាយរមែងធ្វើអោយមានការវាយតប់គ្នា។
7
មាត់របស់មនុស្សខ្លៅរមែងធ្វើអោយខ្លួនវិនាស ហើយពាក្យសំដីរបស់អ្នកនោះ ជាអន្ទាក់សំរាប់ដាក់ខ្លួនឯង។
8
ពាក្យសំដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ក្នុងចិត្ត។
9
អ្នកធ្វេសប្រហែសក្នុងការងារ និងអ្នកបំផ្លាញការងារ ជាបងប្អូននឹងគ្នា។
10
ព្រះនាមរបស់ ព្រះអម្ចាស់ ជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីអោយបានសុខ។
11
រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេអោយបានសុខ។
12
ចិត្តអំនួត រមែងនាំអោយអន្តរាយ។ មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។
13
អ្នកណាប្រញាប់ឆ្លើយមុននឹងស្ដាប់ អ្នកនោះជាមនុស្សល្ងង់ហើយត្រូវបាក់មុខ។
14
ចិត្តចង់រស់ជួយគាំទ្រមនុស្សក្នុងគ្រាមានជំងឺតែបើបាត់ទឹកចិត្តវិញ គ្មានអ្វីជួយបានឡើយ។
15
មនុស្សឈ្លាសវៃរមែងរកបានចំណេះ រីឯមនុស្សមានប្រាជ្ញាតែងតែស្ដាប់ ដើម្បីស្វែងរកចំណេះ។
16
ជំនូនអាចបើកផ្លូវអោយមនុស្សចូលទៅជិតអ្នកធំបាន។
17
ដើមចោទតែងតែយល់ថា ក្ដីរបស់ខ្លួនត្រឹមត្រូវលុះចុងចោទមកដល់ គេអោយដើមចោទនោះបង្ហាញភស្ដុតាង។
18
ការស្បថស្បែអាចបញ្ឈប់ជំលោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។
19
ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយក ទីក្រុងមួយដែលមានកំពែងរឹងមាំទៅទៀត។ រីឯជំលោះប្រៀបបាននឹងរនុកទ្វារដែកមួយ។
20
មនុស្សអាចរកអាហារបាន ដោយសារពាក្យសំដី ហើយអ្វីៗដែលគេនិយាយធ្វើអោយគេអាចចិញ្ចឹមជីវិតបាន។
21
ស្លាប់ ឬរស់ព្រោះតែសំដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសំដីរបស់ខ្លួន។
22
អ្នកណារកបានប្រពន្ធ ក៏ដូចជារកឃើញសុភមង្គល ដែលជាព្រះអំណោយទានមកពី ព្រះអម្ចាស់ ដែរ។
23
ជនក្រីក្រតែងតែពោលពាក្យអង្វរករ រីឯអ្នកមានឆ្លើយតបទាំងគំរោះគំរើយ។
24
អ្នកណាមានមិត្តភក្ដិច្រើន អ្នកនោះរមែងកើតទុក្ខ តែមិត្តភក្ដិខ្លះមានចិត្តស្មោះត្រង់លើសបងប្អូនបង្កើតទៅទៀត។
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31